ពិធីការិនី ម៉ាដាមហ្វុងឌូ ប្រកាសធម៌ក្ដៅ កាដូជូនកូនបំណុល

0

នៅលើគណនេយផ្ទាល់ខ្លួន ពិធីការិនីវិទ្យុ និង ជា MC Online ដែលគេស្គាល់ថាជាអ្នកនិពន្ធរឿងខ្លីផង អ្នកនាង ម៉ែន ចាំឧសភា ហៅ ម៉ាដាមហ្វុងឌូ បានបង្ហាញអារម្មណ៍ឆេះដុំដល់កំពូលពាក់ព័ន្ធនឹងសិល្បករ និងអ្នករាប់អានមួយចំនួន ដែលជំពាក់បំណុលនាងហើយធ្វើព្រងើយៗ។ នាងប្រកាសអោយកូនបំណុលទាំងនោះត្រៀមខ្លួនទទួលកាដូ ប្រសិនបើការអត់ធ្មត់លែងមានបន្ត។

ម៉ាដាមហ្វុងឌូ និយាយថា នាងមិនមែនជាអ្នកចងការនោះទេ ប៉ុន្តែនៅក្នុងរង្វង់សិល្បៈមានតារាមិនតិចនាក់ទេ ដែលឆក់លុយនាងដោយក្នុងចំណោមនោះ គឺមានទាំងអ្នកជំពាក់រាយរងរហូតដល់ប្រាក់ពាន់ដុល្លារ។ ក្នុងនោះក៏មានអ្នករួមការងារ មានបុគ្គលិកទីផ្សារ និងមិត្តភ័ក្ត្រនៅក្រៅរង្វង់សិល្បៈផងដែរ។ នាងថាអ្នកជំពាក់ទាំងនោះ សុំឆក់តែមួយអាទិត្យ ឬ ប៉ុន្មានថ្ងៃប៉ុណ្ណោះ តែក្រោយបានលុយ គឺព្រងើយៗ ហើយដល់ថ្នាក់កាន់ឆ្នាំមិនសង។ អ្វីដែលនាងមិនអាចទទួលយកបាន គឺអ្នកជំពាក់លុយទាំងនោះ បើមិនសួរគឺមិនខ្វល់ ហើយបើទោះជានាងស្នើឲ្យសងបណ្ដោះៗ ក៏មិនដែលឆ្លើយថាមានលុយនោះដែរ ប៉ុន្តែបើក្រឡេកទៅមើលហ្វេសប៑ុកឃើញបង្ហោះតែដើតសុីចាយ និងទិញរបស់ប្រេនៗ។

ពិធីការិនី ម៉ាដាមហ្វុងឌូ បញ្ជាក់ថា អ្នកជំពាក់បំណុលមិនខ្វល់សងទាំងនោះ នឹងឈានដល់ការបង្ហោះមុខជាសាធារណៈក្នុងពេលឆាប់ៗ ដើម្បីអោយបណ្ដាញសារព័ត៌ និងអ្នកលេងហ្វេសប៑ុកបានដឹងពីសណ្ដាន ជាពិសេសចំពោះអ្នកឆ្លើយថាអត់លុយសងនាង តែមានលុយប្រើ iphone កាមេរ៉ាបី នឹងបានល្បីក្នុងពេលដ៏ខ្លី។ នាងព្រមានអោយអ្នកជំពាក់លុយរួសរាន់ទាក់ទងមកនាង បើមិនដូច្នេះទេ នឹងបង្ហោះឲ្យខ្មាស់គេម្ដង ដោយនាងប្រកាន់ជំហរមិនឆាតសួរនាំដដែលៗទៀតទេ គឺអស់ការអត់ធ្មត់ នឹងផុសតែម្ដង។ មនុស្សទាំងនោះ នាងថាបើមានគុណធម៌ គួរណាស់តែសងលុយនាង ដោយមិនចាំបាច់សួរនាំ ដោយមិនមែនលើកបំណុលពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ និងខ្លះថែមទាំងឈប់រាប់អាននាងក្រោយពេលខ្ចីលុយបែបនេះទេ ដោយសារតែលុយទាំងនោះ គឺនាងសុទ្ធអោយខ្ចីជួយយកអាសារ។ នាងបញ្ជាក់ដដែលជាដដែលថា អ្នកជាប់បំណុលនឹងភ្ញាក់ខ្លួនក្នុងពេលឆាប់ៗ ដើម្បីឲ្យសមនឹងភាពព្រងើយកន្តើយ ខណៈដែលនាងប្រកាសថាថ្ងៃក្រោយបើទោះជាអ្នករាប់អានអង្វរ-កប៉ុណ្ណោះ ក៏នឹងឈប់យកអសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here