Rith Omega បោះពាក្យប៉ុន្មានឃ្លា ចាក់ដោតអ្នកមាក់ងាយ

0

អ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក រិទ្ធ អូមេហ្គា (Rith Omega) កំពុងធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីមានមនុស្សមួយចំនួនមាក់ងាយសំបកក្រៅរបស់លោក បង្ខំអោយលោកបង្ហោះសារមួយប្រាវក្ដៅៗ។ សាររបស់លោកមិនត្រឹមតែចាក់ដោតអ្នកមាក់ងាយរបស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយអ្នកមានទម្លាប់មាក់ងាយដល់អ្នកដទៃផងដែរ។

- Advertisement -

លោកបានបង្ហោះថា”- ស្បែកជេីងផ្ទាត់​ អាវយឺត​ ខោខោប៊ូយ​ ជា Style រាល់ថ្ងៃរបស់ខ្ញុំ អ្នកខ្លះមេីលលេី​ មេីលក្រោម​ មិនអោយតំលៃ​ ពេបមាត់ដាក់​ – តែខ្ញុំពាក់បែបនេះវាទំលាប់​ នឹងស្រួលខ្លួន​ ព្រោះខ្ញុំឋានៈក្រមធ្យម​ មិនមែនអ្នកមាន​ នឹង Hight Show ចឹងយេីងស្លៀកពាក់តាមកំរិតជីវភាព​ មិនហក់លោតតែសំបកក្រៅ

– ឃេីញឯងសាក់ពេញដៃ​ ថាឯងនឹងក្មេងទំនេីង​ សុំទោសវាគ្រាន់តែជាការស្រលាញ់​ និងជាសិល្បះលំអរខ្លួន​ទេ​ 

– មិនប្រាកដថាអ្នកសាក់សុទ្ធតែពាលទេ​ ព្រោខ្ញុំតែងតែជួយការសង្គម​ នឹងធ្វេីទានជាមួយចាស់ៗដែលអនាថាតាមផ្លូវរាល់ថ្ងៃ​ ចុះអ្នកឯងវិញ? ចោរខ្លះអត់មានសាក់ផង​ ម៉េចធ្វេីចោរ? – សំខាន់ខ្ញុំមានការងារ​ នឹងមុខរបរត្រឹមត្រូវ​ (ធ្វេីការផង​ រកសុីផង) មានសញ្ញាប័ត្រ(MBA)ដែលតេី​ បញ្ជាក់ថាបានឆ្លងកាត់ការសិក្សា​ និយាយរួមរៀនចប់ដែល​ តាំងពី2015 😀”។ 

ការលើកឡើងរបស់លោក គឺស្របនឹងគេដឹងថា លោកគឺជាអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន  ជាម្ចាស់ភាគហ៊ុនក្លិបកម្សាន្ត QK ជាម្ចាស់ហាងស៊ុបខ្យងកោះពេជ្រ និងសាខាមួយចំនួន ជាម្ចាស់ហាងតែបៃតងឆប់ឆាហ៍នៅខេត្តបាត់ដំបង និង ម្ចាស់ប្រេនបាយក្ដាំង Rith Omega ដោយជីវភាពរបស់លោក និងភរិយា ក៏លូយឆាយផងដែរ ទាំងការប្រើប្រាស់រថយន្តទំនើបផង ចាប់តាំងពីលោករៀនចប់អនុបណ្ឌិត្យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៥។

SHARE