ភាពយន្តហូលីវូត ស្ដីពីក្លូនមនុស្សដ៏កក្រើករបស់ពិភពលោក មកដល់កម្ពុជា

0

 

- Advertisement -

​នៅទីបំផុត ភាពយន្តរឿង​«​Gemini​ ​Man​ ​»​ ​ដ៏ល្បីល្បាញរបស់ពិភពលោក ដែលមានសាច់រឿងបង្ហាញពីការបង្កាត់ពូជ ឬ បង្កើតថ្មី ឲ្យដូចម្ចាស់ដើមបេះបិទ ដែលភាសាជីវវិជ្ជាហៅថាក្លូននោះ បានមកដល់កម្ពុជាហើយ ដោយវត្តមានភាពយន្តស្ដីពីការក្លូនមនុស្សនេះ សុទ្ធតែធ្វើឲ្យម្នាក់ៗស្លុងអារម្មណ៍នឹងតួអង្គកូនភ្លោះ ដែលសម្ដែងដោយ កំពូល​តារា​សម្ដែង​ហូលី​វូ​ដ លោក ​វី​ល​ស្មី​ត​ ​(​ ​Will​ ​Smith​ ​)​។

ក្នុងសាច់រឿងទាំងមូលដែលបានបង្ហាញក្នុងពិធីបើកសម្ពោធផ្លូវការកាលពីល្ងាចថ្ងៃទី១០ តុលា ឆ្នាំ២០១៩ នៅរោងកុនផ្សារទំនើបអុីអន១ តួអង្គ​ ​Henry​ ​Brogan​ ​ដែលសម្ដែងដោយ លោក វីលស្មីត គឺជាឃាតករ​ដ៏​ប៉ិនប្រសប់​ ខណៈដែលភាពឥតខ្ចោះរបស់លោក ទើបបណ្ដាលអោយអ្នកវិទ្យាសាស្ត្រយក DNA  សារីរាង្គរបស់លោក ទៅក្លូនជាមនុស្សម្នាក់ទៀត ដែលសម្ដែងដោយលោកដដែល តែតម្រូវអោយតួអង្គភ្លោះទាំងពីរមានវ័យខុសគ្នាប្រមាណ៣០ឆ្នាំ។  

នេះជា​ភាពយន្ដ​ ដែលដឹកនាំ​សម្ដែង​ដោយ​ម្ចាស់​ពានរង្វាន់​អូ​ស្ការ​ជាច្រើន​រឿង​គឺ​លោក​ ​Ang​ ​Lee​ ​ក្រោមការសហការ​ផលិត​ជាមួយ​ផលិតករ​ភាពយន្ដ​ធំ​ៗផ្សេងទៀត​ដូចជា​ លោក Gerry​ ​Bruckheimer​,​ ​លោក David​ ​Ellison​,​លោក ​Dana​ ​Goldberg​ ​and​ ​លោក Don​ ​Granger​។​ ​យោង​តាម​សារព័ត៌​មា​នក​ម្សាន្ដ​បរទេស​ ​លោក​ ​Ang​ ​Lee​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ភាពយន្ដ​នេះមិនមែន​ជា​រឿង​ដែល​ងាយស្រួល​ក្នុង​ការផលិត​នោះ​ទេ​ ពិសេសឈុតឆាកដែលតួអង្គតែម្នាក់ត្រូវថតជាមួយគ្នា ហើយតម្រូវឲ្យធ្វើដូចជាតួអង្គ២នាក់សម្ដែងក្នុងពេលតែមួយ។​ ​យ៉ាងណាក៏ដោយ​ ​លោកបានសម្ដែងការអរគុណ​ចំពោះ​បច្ចេកវិទ្យា​សម័យថ្មី​ ​ដែល​អាច​ធ្វើ​ឱ្យ​លោកអាចប​ង្កើត​ ​ឬ​ ក្លូន​តួអង្គ​ ​Will​ ​Smith​ ​បាន​ជាច្រើន​នាក់​ ​ដោយមាន​ភាព​ស្រដៀងគ្នា​ ​ក៏ប៉ុន្ដែ​មិន​ដូចគ្នា​។​ ​

​កំពូល​តារា​សម្ដែង​អន្ដរ​ជាតិ​ ​Will​ ​Smith​ ​ធ្លាប់បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​បរទេស​ថា​ ​ការសម្ដែងក្នុង​ខ្សែភាពយន្ត​នេះ​ ​ប្រឈម​ទាំង​ផ្នែក​រាងកាយ​ និង​ផ្លូវចិត្ត​ ពិសេសគឺផលវិបាកក្នុងប្លង់នីមួយៗតែម្ដង។ ​លោកថា អ្នកដឹកនាំ​រឿង​ ​Ang​ ​Lee​ ​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ដក​នូវ​បទពិសោធន៍​ថ្មីសន្លាង​នៅក្នុង​រោងកុន​ ​ដែល​ខុសប្លែក​ពី​ភាពយន្ដ​ដ៏​ទៃ​។​ ​ខ្សែភាពយន្ត​នេះ​មិនមែន​គ្រាន់តែ​ជា​ខ្សែភាពយន្ត​វាយតប់​បាញ់ប្រហារ​ធម្មតា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏​ជា​ការស្វែងរក​ឯក​លក្ខណៈ​ថ្មី​នៃ​ភាពយន្ដ ពីការក្លូនមនុស្ស ដែលគេមិនបានចាប់អារម្មណ៍ផងដែរ។​ លោកថា ផលិតករអោយលោកសម្ដែង​ជា​ មនុស្ស​វ័យ​ ​៥១ឆ្នាំ​ផង​ ជា​កំលោះអាយុ​ ​២៣​ ​ឆ្នាំ​ផង​។​ ​បច្ចេកទេស​ទាំង​ការ​ ​Mak​ ​Up​ ​បិទបាំង​ ​និង​បច្ចេកវិទ្យា​ទំនើប បាន​ក្លូន​តួអង្គ​លោកអោយក្លាយជា​មនុស្ស​ពីរ​ផ្សេងគ្នា​ ​ដែល​មើលទៅ​ហាក់បីដូចជា​ ​មនុស្ស​ពីរ​នាក់​មក​សម្ដែង​ពិ​តៗ​។​ ​

កាន់តែ​ជាក់ច្បាស់​ពី​សាច់រឿង​ល្អមើល​ ​«​Gemini​ ​Man​ ​»​ ​ប្រហោងពោះ​ដល់កម្រិត​ណា​នោះ​ ​សូមកុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​By​ ​Smart​ ​គ្រប់​សាខា​ពី​ថ្ងៃទី​ ​10​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ហើយ​!​!​៕​

SHARE