តារាស្រី៤រូប មានកូនមុនរៀបការ តែគេចផុតពីរឿងអាស្រូវ

0

កន្លងមកជីវិតតារាសិល្បៈ កុំថាឡើយហ៑ានបង្កើតកូនចៅជាមួយគូស្នេហ៍ ហើយបើកចំហរ សូម្បីតែសារភាពអោយដឹងពីចំណងស្នេហ៍ក៏មិនហ៑ានផង។ ប៉ុន្តែនៅរយៈពេលចុងក្រោយ គេកត់សម្គាល់ថាគូស្នេហ៍សិល្បៈច្រើនឡើង ហ៑ានរួមរស់ជាមួយគ្នាមុនរៀបការដោយមិនខ្វល់ពីការប៉ះពាល់ប្រជាប្រិយភាព ខណៈដែលសិល្បការិនី៣រូបត្រូវគេសម្គាល់ថាហ៑ាននទទួលស្គាល់ថាខ្លួនមានកូនមុនរៀបការទៅទៀត ប៉ុន្តែការរិះគន់ និងការបាត់បង់អាជីពសិល្បៈ គឺមិនមាន។

ឱក សុគន្ធកញ្ញា៖ គិតពីថ្ងៃរៀបការថ្ងៃ១៦ ឧសភា ឆ្នាំ២០១៩ មកទល់ពេលនេះ ទើបតែមានរយៈពេលមិនដល់៥ខែស្រួលបួលផង ប៉ុន្តែតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា មានផ្ទៃពោះប្រមាណ៧ខែហើយជាមួយស្វាមី ដោយអ្នកនាង នៅតែត្រូវគេកត់សម្គាល់ថា មិនមានការប៉ះពាល់ប្រជាប្រិយភាព ឬ មានការរិះគន់ផ្ទុះឡើងនោះឡើយ បើទោះជាអ្នកនាង ជាកំពូលតារាល្បី ជាមនុស្សមហាជន ដែលត្រូវបានគេចាត់ទុកថាគឺជាគំរូ។ អ្នកនាងនៅតែមានការគាំទ្រ និងទទួលការកោតសរសើរក្នុងពេលពរពោះខ្លាំងឡើងទៅវិញ ខណៈដែលអ្នកនាងក្រៅពីគេចផុតពីការរិះគន់ ក៏ត្រូវប៉ាន់ទីផ្សារផ្សព្វផ្សាយផលិតផលនៅក្នុងពេលនេះ។

កញ្ញា សុន ស្រីពេជ្រ៖ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ ទើបតែប្រកាសចូលរោងការនៅថ្ងៃទី២៣ តុលា ក្នុងឆ្នាំ២០១៩នេះប៉ុណ្ណោះ ប៉ុន្តែរវាងនាង និងគូស្នេហ៍រួមរស់ជាមួយគ្នាបានកូនស្រីម្នាក់ស្រស់ស្អាតបាត់ទៅហើយ។ ក្រោយដំណឹងមានកូនស្រីមុនរៀបការ កញ្ញាមិនត្រឹមតែមិនរងការស្ដីបន្ទោសពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏រឹតតែមានទីផ្សារខ្លាំងឡើង ទាំងការចេញបទចម្រៀងអំឡុងភ្ជុំ និងទីផ្សារចេញច្រៀងជាហូរហែរ។

តារាសម្ដែង កញ្ញា ឡោម លក្ខិណា ឯណោះវិញ ក៏គ្មានដំណឹងរៀបការកន្លងមកដែរ ប៉ុន្តែកញ្ញា និងគូស្នេហ៍ គឺលោក ប៉ា ពិសិដ្ឋ បានរួមរស់គ្នាបានកូនប្រុសមួយយ៉ាងព្រងើយ។ មិនរងការរិះគន់ក្រោមក្រសែភ្នែកមហាជនដូចគ្នា កញ្ញាបែរជារឹតតែមានទីផ្សារសម្ដែង និងឡើងឆាកទូរទស្សន៍នៅក្នុងរយៈពេលនេះ។

កញ្ញា នៅ សូនីតា៖ តារាសម្ដែង និងជាតារាម៉ូដែលរូបនេះ បានក្លាយជាជំទាវជាផ្លូវការតែម្ដង បន្ទាប់ពីកញ្ញាសុខចិត្តរួមរស់ជាមួយ លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ដោយគ្មានដំណឹងមង្គលការ ហើយ បង្កើតបានកូនប្រុសម្នាក់ជាទីស្រលាញ់។ កញ្ញា និងស្វាមី ក្រៅពីគ្មានការរិះគន់ថាមើលរំលងប្រពៃណី ក៏ទទួលបានការសរសើរពីសុភមង្គលមិនខុសគ្នាពីគូស្នេហ៍ខាងលើផងដែរ ខណៈដែលកញ្ញា ក៏នៅតែមានប្រជាប្រិយភាពក្នុងការថតស្ពត និងផ្សព្វផ្សាយផលិតផល។

LEAVE A REPLY

Please enter your comment!
Please enter your name here