ផ្ទុះការរិះគន់ ក្រោយ សុខ ស្រីនាង ទម្លាក់ កុមារី រ៉ន ណាវី ពី Cambodia Idol Junior

0

ការបង្ហាញសមត្ថភាពរបស់កុមារីវ័យ៨ឆ្នាំ រ៉ន ណាវី ហើយត្រូវបានគណកម្មការ សុខ ស្រីនាង ទម្លាក់ចេញពីកម្មវិធី បានធ្វើអោយផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយសារតែកុមារីរូបនេះ មានសំលេងពិរោះដូចមនុស្សចាស់ ហើយមានស្ទីលអឺនបានល្អទៅទៀត។ ចម្លើយ No របស់ សុខ ស្រីនាង បានធ្វើអោយម្នាក់ៗបញ្ចេញយោបល់យ៉ាងចាស់ដៃ ថានាងជាគណកម្មការមិនចេះវិនិច្ឆ័យលើទឹកដមសំលេង។

ការផ្ទុះប្រតិកម្មនេះ គឺបន្ទាប់ពីវីដេអូបកស្រាយបទចម្រៀង”បូរីជូឡុង” របស់ កុមារី រ៉ន ណាវី ត្រូវបានបង្ហោះ អមដោយការសរសើរគ្រប់គ្នាថានាងតូចសំឡេងល្អ តែបែរជាគណកម្មការ សុខ ស្រីនាង តែម្នាក់ទម្លាក់ចេញពីកម្មវិធី ខណៈដែលលោក ព្រាប សុវត្ថិ និង លោក ឆន សុវណ្ណរាជ សុទ្ធតែអោយ Yes។ អ្មកខ្លះរិះគន់ថា ក្នុងវ័យ៨ឆ្នាំ ហើយត្រូវច្រៀងផ្ទាល់ជាមួយព្យាណូ បើជាគណកម្មការសុខ ស្រីនាង ច្រៀងមិនបានមួយចំណិតកុមារី រ៉ន ណាវីផង។ អ្នកខ្លះទៀតរិះគន់ថា សុខ ស្រីនាង សំលេងច្រៀងមិនកើត ហើយមិនមានបទពិសោធន៍ធ្វើជាគណកម្មការផ្ដល់ពិន្ទុក្នុងការប្រលងចម្រៀងធំៗ ទើបមិនចេះស្ដាប់ទឹកដមសំលេងល្អ ហើយធ្វើអោយក្មេងដែលមានសមត្ថភាពល្អមួយរូបធ្លាក់ចេញពីកម្មវិធីទាំងគួរអោយស្ដាយ។

អ្នករិះគន់បន្តថា ក្មេងតូចឡើងកម្មវិធីដំបូង គ្មានអ្នកណាមិនភ័យ មិនញ័រនោះទេ ដូច្នេេះការច្រៀងមិនបានល្អទាំងស្រុង អាចដុសខាត់បាន។ ម្នាក់ៗហាក់ផ្ដល់កំហុសអោយសុខ ស្រីនាង និងដាក់កំហុសដល់អ្នករៀបចំកម្មវិធី ដែលផ្ដល់ឱកាសអោយ សុខ ស្រីនាង មកកាត់ក្ដីលើជោគវាសនារបស់អ្នកប្រកួត ដែលនាំអោយមានការវិនិច្ឆ័យខុសគួរអោយសោកស្ដាយ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រចំពោះការកាត់ក្ដីរបស់នាងផងដែរ បើទោះជាអ្នកប្រតិកម្មហាក់មានសន្ទុះលប់ជាងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here