នៅតែដុតកំដៅចិត្តហ្វេន! Original Song ក្ដៅ ពីតារាល្បី សេន រ៉ានុត

0

បើទោះជាបាត់មុខពីក្នុងស្រុក ហើយសម្ងំលើទឹកដីសហរដ្ឋអាមេរិកចាកឆ្ងាយពីអាជីពចម្រៀង ក៏តារាចម្រៀង រូបស្រស់សង្ហារ លោក សេន រ៉ានុត ដែលធ្លាប់ក្ដោបក្ដាប់ប្រជាប្រិយភាពរូបនេះ នៅតែលងអ្នកគាំទ្ររបស់ខ្លួនមិនឲ្យភ្លេចមុខ។ បទចម្រៀង Oringinal Song ក្ដៅៗរបស់លោក នៅតែមានឥទ្ធិពលធ្វើឲ្យអ្នកធ្លាប់លង់សំលេងដ៏ក្រអួនក្រអៅរបស់លោកងាកឆ្ងាយមិនរួច។

អ្នកគាំទ្រភាគច្រើន សុទ្ធតែសរសើរថាលោក សេន​​ រ៉ានុត បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី ជាមួយនឹងការបង្ហើរបទចម្រៀងបែប Original Song មួយបទ ក្រោមចំណងជើងថា « ចង់មានអូននៅទីនេះ» ខណៈដែលលោកប្រកាសថានឹងមានបទចម្រៀងថ្មីៗបែបនេះ ចេញបង្ហោះបន្តបន្ទាប់ទៀត។ អ្វីដែលគេមិនលាន់មាត់មិនបាន គឺបទចម្រៀងនេះ ជាការនិពន្ធទំនុកច្រៀងរបស់លោក ហើយទឹកដមសំលេងនៅក្នុងបទនេះ បើទោះជាលោកដើរឆ្ងាយពីសង្វៀនឆាកចម្រៀងយូរ ក៏នៅពិរោះលន្លង់លន្លោច។ លោក សេន រ៉ានុត កំពុងធ្វើឲ្យហ្វេនៗបំភ្លេចលោកមិនបាន ជាពិសេសជាមួយនឹងរូបសម្រស់ដែលនៅតែសង្ហារ អមដោយទឹកសម្លេងពីរោះរណ្ដំ នៅក្នុងបទដែលជាស្នាដៃរបស់លោកនេះ។

ចង់ដឹងថាបទដែលលោកទើបតែនិពន្ធ និងច្រៀងក្ដៅៗ ពិរោះយ៉ាងណា សូមអញ្ជើញស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here