សាលាបីយូធីស្ទរ ប្រគល់សញ្ញាប័ត្រជំនាញជូនសិស្សជាង៣០០នាក់

0

កាលពីព្រឹកថ្ងៃទី៧ តុលា ឆ្នាំ២០១៩ សាលាបណ្ដុះបណ្ដាលជំនាញសាឡន និងថែរក្សាសម្រស់ បីយូធីស្ទរ (Beauty Store)បានធ្វើពិធីប្រគល់សញ្ញាប័ត្រជំនាញជូនដល់សិស្សដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួនជាង៣០០នាក់ នៅក្នុងបុរីពិភពថ្មី ជិតផ្សារអុីអនសែនសុខ។ នេះជាការប្រគល់ជូនសញ្ញាប័ត្រជាលើកទី៣ហើយ បន្ទាប់ពីហាងសាឡន និងជាសាលាបណ្ដុះបណ្ដាលជំនាញសាឡនល្បីឈ្មោះមួយនេះ បើកដំណើរការ។

- Advertisement -

លោក ងួន សុាំង អគ្គនាយកហាងសាឡន បីយូធីស្ទរ បានអះអាងថា សិស្សទាំងជាង៣០០នាក់ ដែលបានទទួលសញ្ញាប័ត្របញ្ជាក់ការសិក្សាពីហាងបីយូធីស្ទរនេះ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងគ្នា ដោយក្នុងចំណោមអ្នកទទួលបានជោគជ័យទាំងអស់ ក៏មានអ្នកខេត្ត និងអតីតកម្មករកម្មការិនីរោងចក្រ មកទទួលការបណ្ដុះបណ្ដាលផងដែរ។ អ្នកទទួលបានសញ្ញាប័ត្រជំនាន់ទី៣នេះ សម្រាប់សិស្សឆ្នើម ខាងសាលាក៏នឹងផ្ដល់ឱកាសអោយបម្រើការក្នុងហាងបីយូធីសាឡនទាំង៨សាខា ដែលមាននៅភ្នំពេញ និងខេត្តក្រុងមួយចំនួន សម្រាប់សិស្សៗដែលមានជំនាញ ហើយខ្វះលទ្ធភាពបើកហាងខ្លួនឯង។ យ៉ាងណាមិញលោកថា គ្រប់សិស្សទាំងអស់ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញពីហាងបីយូធីស្ទរ នឹងទទួលបានការផ្ដល់គំនិត និងជ្រោមជ្រែងពីលោកដោយមិនព្រលែងដៃនោះទេ សម្រាប់អ្នកចង់បើកហាងខ្លួនឯង អោយល្អរឹងមាំ។

លោក ងួន សុាំង បន្តថាជំនាញថែរក្សាសម្រស់ និងសាឡន គឺមុខរបរដែលងាយស្រួលរកចំណូល និងអាចកែប្រែវាសនាមនុស្សបានយ៉ាងល្អ ខណៈដែលមុខជំនាញនេះ សម្រាប់ការបើកហាង ក៏មិនត្រូវការទុនខ្ពស់ប៉ុន្មាន។ មានកម្មកររោងចក្រ និងអ្នកបម្រើការអោយគេទទួលបានប្រាក់ខែតិចៗច្រើននាក់មកហើយ ដែលក្លាយជាអ្នកធូរធារ ក្រោយទទួលបានការហ្វឹកហាត់ជំនាញសាឡនពីសាលាបណ្ដុះបណ្ដាលរបស់លោក។ ក្នុងនោះលោកក៏ផ្ដល់ជាកន្លែងស្នាក់នៅ និងលក្ខណ្ឌល្អប្រសើរជាច្រើន ដើម្បីអោយអ្នកខេត្ត និងអ្នកចង់រៀនជំនាញសាឡនពីហាងរបស់លោក មានលទ្ធភាពបានហាត់រៀនជំនាញនេះ រហូតដល់ចប់ដោយមិនលំបាកផងដែរ។

SHARE