រកឃើញម្ចាស់មកុដ Miss Grand Cambodia 2019

0

ការប្រកួត Miss Grand Cambodia 2019 ដើម្បីស្វែងរកតំណាងបេក្ខនារីមួយរូប ទៅប្រកួតនៅក្នុងប្រទេស វេណេហ្ស៑ូអេឡា ខាងមុខ ត្រូវបានបញ្ចប់ហើយ ដោយរកឃើញបេក្ខនារីម្នាស់ធ្វើជាកញ្ញាឯក និង២រូបទៀតជានារីឯករកចំណាត់ថ្នាក់លេខ២ និងលេខ៤។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅស្ទីឌីយោទូរទស្សន៍ CTN ដោយការប្រកួតទាំងមូលគឺមានបេក្ខនារីដែលសម្រាំងចេញពីការជម្រុះជិត៥០០នាក់ ចូលរួមប្រកួតប្រជែង។

Miss Grand Cambodia ដែលទទួលបានចំណាត់ថ្នាក់ពីការប្រកួតនោះរួមមាន៖ ជ័យលាភីលេខ១ ដែលជាម្ចាស់មកុដ បានទៅលើ បេក្ខនារី កញ្ញា ដេត ស្រីនាឌ, ជ័យលាភីលេខ២ បានទៅលើ កញ្ញា សាន ស៊ីវលីង និង ជ័យលាភីលេខ៣ បានទៅលើ កញ្ញា ទូច ម៉េងលាង។ អ្មកទាំង៣ នឹងមានបេសកកម្មក្នុងកិច្ចការសប្បុរសធម៌រយៈពេល១ឆ្នាំ ខណៈដែលម្ចាស់មកុដ គឺកញ្ញា ដេត ស្រីនាឌ នឹងត្រៀមខ្លួនទៅប្រកួត Miss Grand International លើឆាកអន្តរជាតិ ក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here