រូបសំណាក់តារាចម្រៀង​ ខេមរៈ​ ស្រីពៅ សង់រួចរាល់ តោះវិភាគមុខមាត់!

0

 

- Advertisement -

អត្ថបទ៖ វង សច្ចវិជ្ជា

តារាម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ និងជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាយើងលោក​ ខេមរៈ​ សេរីមន្ត​ គឺកញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួលមរណភាពកាលពីកន្លងទៅ ដោយសារតែជម្ងឺ និងរោគាពាធ​។ មរណភាពរបស់នាងធ្វើអោយអ្នកគាំទ្រនិងសាច់ញាតិរបស់កញ្ញាមានកាសោកស្តាយ ពីកាលាចាកនេះយ៉ាងខ្លាំង ដោយលោកខេមរៈ​ សេរីមន្ត និងគ្រួសាររបស់នាង បានសម្រេចកសាងរូបសំណាកមួយទុកជានិមិត្តរូបនោះផង។ បើទោះជារូបសំណាកនេះ មិនមានមុខមាត់ដូចនាងទាំងស្រុង ប៉ុន្តែម្នាក់បានបង្ហាញការចាប់អារម្មណ៍។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ខេមរៈ​ សេរីមន្ត បានបង្ហោះមុននេះដោយភ្ជាប់រូបភាពរូបសំណាក់របស់ប្អូនស្រីរបស់លោកយ៉ាងស្រស់ស្អាត អមដោយសំណេរថា៖​ “រូបសំណាក ខេមរៈស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំនឹងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នាពេលនេះរួចរាល់ហើយថ្វីត្បិតប្អូនស្រីខ្ញុំមិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនឹងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីងដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត🙏🙏🙏សូមប្អូនបានទៅដល់ឋានសួគ៌🙏🙏🙏 “

បន្ទាប់បង្ហោះបា​នតែប៉ុន្មា​ននាទីប៉ុណ្នោះធ្វើអោយហ្វេនៗអ្នកគាំទ្ររបស់លោកមា​នការភ្ញាក់ផ្អើរយ៉ាងខ្លាំងចំពោះរូបសំណាក់របស់​ ស្រីពៅ​ និងមិននឹកស្មានថាលោក​ សម្ងំកុម៉្មងជាងអោយធ្វើរូបប្អូនស្រីតាំងពីពេលណានោះទេ។”  ជាមួយនឹងបង្ហាញពីរូបសំណាក់របស់នាងនេះ អ្នកខ្លះបញ្ចេញយោបល់ថាដូច និងខ្លះថា មិនដូច ប៉ុន្តែម្នាក់ៗសរសើរថា ជាគំនិតដ៏ល្អ ដែលធ្វើអោយមហាជននៅតែចងចាំនាង បើទោះជានាងលាចាកលោកទាំងវ័យក្មេង។

SHARE