អ្នក​ទន្ទឹង​ចាំ​ ​MV​”​ក្រមុំ​ស្រុកស្រែ​”​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ពេលនេះ​បង្ហាញ​រូបរាង​ហើយ​ ​

0

ពិតជា​មិន​ខុស​សន្យា​ ​ដែល​ធ្លាប់​ប្រកាស​ថា​នឹង​ចេញ​ ​MV​ ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ ​អោយ​ទាន់​រដូវ​កាន់បិណ្ឌ​ ​ពេលនេះ​បាន​បង្ហោះ​អោយ​ឃើញ​ជា​ផ្លូវការ​ហើយ​ ​ដោយ​សាច់រឿង​ក្នុង​បទចម្រៀង​របស់​អ្នកនាង​ ​គឺ​រឹតតែ​ធ្វើអោយ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​តាំងពី​ចេញ​ជា​ ​Audio​ ​នោះ​ ​ទាក់ទាញ​។​ ​ចម្រៀង​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​ទាំង​មាន​អត្ថន័យ​ ​និង​មានសាច់​រឿង​រស់រវើក​ឆ្លុះបញ្ចាំង​ពី​ទំនៀម​ទំ​លាប់​ខ្មែរ​ដែល​ទម្លាប់​វិច​នំ​ ​ជួបជុំ​បងប្អូន​ឳពុក​ម្ដាយ​ ​និង​ទៅវត្តទៅវ៉ា​ ​ក្នុង​ឱកាស​ខែ​ភ្ជុំ​។​ ​MV​ ​បទចម្រៀង​របស់​អ្នកនាង​ ​ត្រូវ​បាន​ចេញ​បង្ហោះ​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ​កញ្ញា​ ​មុន​នេះ​ ​ដោយមាន​អ្នក​ចូល​ទស្សនា​កើនឡើង​ជាបន្តបន្ទាប់​ ​ដោយសារតែ​ត្រូវ​នឹង​បរិបទ​ក្នុង​អំឡុង​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​។​ ​

​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​និយាយ​ថា​ ​ដើម្បី​អបអរ​បុណ្យ​ភ្ជុំ​ ​អ្នកនាង​មានតែ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ទុកជា​ចំណងដៃ​ប៉ុណ្ណោះ​ ​ដោយបទ​ចម្រៀង​នេះ​ ​អ្នកនាង​គឺជា​អ្នក​ចំណាយ​ផលិត​ទាំងស្រុង​ ​ព្រោះតែ​ស្រលាញ់​តែម្ដង​។​ ​អ្នកនាង​ថា​ខ្លួន​នៅតែ​មិន​អាច​ដាច់​ឆ្ងាយ​ពី​សិល្បៈ​ដែល​ធ្លាប់​ជ្រោមជ្រែង​អោយ​អ្នកនាង​មាន​ថ្ងៃនេះ​នោះ​ទេ​ ​ទើប​អ្នកនាង​នៅតែ​ក្រ​វែលៗ​នឹង​សិល្បៈ​ ​បើ​ទោះជា​អ្នកនាង​មានមុខ​របរ​ ​និង​មាន​ជីវភាព​មួយ​ល្អ​ប្រសើរ​ទៅ​ហើយ​។​ ​អ្នកនាង​បាន​ទាំង​រំពឹង​ថា​បទចម្រៀង​”​ក្រមុំ​ស្រុកស្រែ​”​ ​នឹង​ជួយ​អំពេ​រអា​រម្ម​ណ៍​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ស្រុក​ ​ជាពិសេស​អ្នក​រស់នៅ​ក្រៅប្រទេស​ ​អោយ​បាត់​នឹកស្រុក​នោះ​ផង​។​

​ ​ខាងក្រោម​នេះ​ ​ជា​ ​MV​ ​ក្ដៅ​ៗ​របស់​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ក្នុង​បទ​”​ក្រមុំ​ស្រុកស្រែ​”​៖​

LEAVE A REPLY

Please enter your comment!
Please enter your name here