មោទនភាព​ណាស់​ ​ពេល​ឃើញ​តារាចម្រៀង​ ​រតនៈ​ ​ពិសី​ ​តំណាង​ជាតិ​ ​លើ​ឆា​ក​អាស៑ា​ន​ចិន​

0

​ការ​ប្រគំតន្ត្រី​ ​អម​ដោយ​ការសម្ដែង​សិល្បៈ​ទ្រង់ទ្រាយ​ធំ​របស់​បណ្ដា​ប្រទេស​នៅ​អាស៑ា​ន​ ​និង​ចិន​ ​កាលពី​យប់​ថ្ងៃទី១៨​ ​កញ្ញា​ ​តារាចម្រៀង​ស្រី​ស្រស់​សោភា​កញ្ញា​ ​រតនៈ​ ​ពិសី​ ​បាន​ធ្វើអោយ​អ្នកគាំទ្រ​កោតសរសើរ​យ៉ាង​ខ្លាំង​ ​ដោយសារតែ​កញ្ញា​ ​ត្រូវ​បាន​គេ​ជ្រើស​ជាតា​រា​តំណាង​កម្ពុជា​ ​ក្នុង​កម្មវិធី​”​ASEAN​-​China​ ​TV​ ​Drama​ ​Week​”​នោះ​។​ ​នេះ​ជា​កិត្តិយស​ដែល​នាង​ទទួល​បាន​ ​បន្ទាប់ពី​បាន​ហក់​ចូល​ផលិត​កម្ម​ថោន​។​ ​

​ព្រឹត្តិ​ការណ៍​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ណា​ននីង​ ​ខេ​ត្ត​គ័ង​ស៊ី​ ​ប្រទេស​ចិន​ ​កញ្ញា​ ​រតនៈ​ ​ពិសី​ ​លេចមុខលេចមាត់​យ៉ាង​ខ្លាំង​ ​ដោយ​គេ​ឃើញ​មាន​ការ​ឌីហ្សា​ញរូ​បថ​ត​របស់​នាង​នៅ​ចំកណ្ដាល​ប៉ាណូ​ ​ដែល​មិនមែន​គ្រាន់តែ​ចូលរួម​បង្គ្រប់​កម្មវិធី​នោះ​ឡើយ​។​ ​ក្នុង​វីដេអូ​ហាត់​សម​ដែល​បាន​បង្ហោះ​ឡើង​ ​គឺ​នាង​ច្រៀង​ផង​ ​ធ្វើពិធី​ការិនី​ផង​ ​ដោយ​នាង​ចេញមុខ​ជាមួយ​តារា​បរទេស​យ៉ាង​កា​លី​ប​លើ​ឆាក​ដែល​ចម្រុះ​ដោយ​ភ្លើងពណ៌​យ៉ាង​ប្រណិត​។​ ​នេះ​ជា​ការ​ចេញ​សម្ដែង​ជា​លក្ខណៈ​ជាតិ​របស់​នាង​ ​មុន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ ​ខណៈ​ដែល​វត្តមាន​របស់​នាង​ ​នៅក្នុង​ផលិត​កម្ម​ថោន​ ​ក៏​នឹង​ធ្វើអោយ​នាង​ឈានឡើង​។​ ​

​រតនៈ​ ​ពិសី​ ​និយាយ​ថា​ ​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​បាន​ក្ដោបក្ដាប់​ឱកាស​ ​ចេញទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ ​ជា​ញឹកញាប់​ ​ដោយ​បាន​ទាំង​ត្រូវ​គេ​ជ្រើស​អោយ​ក្លាយជា​តំណាង​របស់​កម្ពុជា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​«​Asean_China​ ​Concert​»​ ​នៅ​ឯ​ទីក្រុង​ណា​ននីង​គ័ង​ស៊ី​ ​ប្រទេស​ចិន​ ​ដោយ​នាង​ទៅ​ហាត់​សម​តាំងពី​ថ្ងៃទី​ ​១៥ខែកញ្ញា​។​ ​ថ្លែង​ពី​ប្រទេស​ចិន​តារា​ស្រី​សិច​ស៊ី​ ​រូប​នេះ​បញ្ជាក់​ថា​ ​ក្រោយ​បញ្ចប់​ការសម្ដែង​យ៉ាង​ជោគជ័យ​ ​នាង​នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី១៩ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​។​ ​នាង​បន្ត​ថា​ ​នាង​ពិតជា​រីករាយ​នឹង​ឱកាស​មួយ​នេះ​ ​ហើយ​នាង​ក៏​មោទនភាព​ណាស់​ដែរ​ ​ដែល​ត្រូវ​បាន​កម្មវិធី​ទាំងមូល​លើកមុខ​ដល់​ម្លឹង​។​ ​នាង​ថា​កម្មវិធី​នេះ​ប្រមូល​ផ្តុំ​ដោយ​ដោយ​សិល្បករ​ល្បីឈ្មោះ​ពិសេស​អ្នកមាន​បទចម្រៀង​នៅក្នុង​ភាពយន្ត​ភា​គ​ល្បី​ៗ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​ក្រោយ​ត្រលប់​មកវិញ​ ​នាង​នឹង​បន្ត​ទៅ​សម្ដែង​ ​និង​ច្រៀង​ក្នុង​ប្រទេស​អូស្ត្រាលី​ ​រយៈពេល៣ខែ​ ​ដោយ​កុងត្រា​រយៈពេល៥ឆ្នាំ​របស់​នាង​នៅ​ថោន​ ​គឺ​សម្រុក​ផលិត​បទ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្រៅប្រទេស​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here