គេអរសប្បាយ តែ ម៉ៅ​ ស៊ីណាត មហាក្ដុកក្ដួល ពេលឡើងយន្តហោះ

0

 

- Advertisement -

អត្ថបទ៖ វង សច្ចវិជ្ជា+គ្រួសារតារាកម្ពុជា

តារាចម្រៀងប្រជាប្រិយក្រម៉េចក្រមើមអ្នកនាង ម៉ៅ​ ស៊ីណាត បានសម្រេចចិត្តបាត់មុខពីការបង្ហាញវត្តមានក្នុងស្រុកតាមកម្មវិធីផ្សេងៗមួយរយៈ ដើម្បីធ្វើដំណើរទៅសម្ដែងនៅប្រទេសបារាំង។ អ្វីដែលអ្នកនាងក្ដុកក្ដួលបំផុត គឺត្រូវទុកកូនតូចចោល ខណៈស្វាមីរបស់អ្នកនាង ក៏មានភារកិច្ចបម្រើការនៅខេត្តព្រះសីហនុ មិនអាចមកមើលថែជំនួសអ្នកនាងបសន។

អ្នកនាងបានឡើងទៅកាន់ប្រទេសបារាំងកាលពីល្ងាចថ្ងៃ១៨ កញ្ញា ឆ្នាំ២០១៩ ដោយគ្រោងទៅសម្ដែង១ខែ ខណៈដែលអ្នកនាងប្រាប់ថានៅពេលដល់ម៉ោងឡើងយន្តហោះគឺក្ដុកក្ដួលចិត្តចង់យំក៏យំមិនចេញតែម្ដង នៅពេលអ្នកនាងមើលឃើញកូនស្រីមិនចង់បែកពីអ្នកនាង ហើយអ្នកបាងក៏មិនដឬលទៅណាចោលកូនដល់ច្រើនថ្ងៃបែបនេះ។ អ្នកនាងថាអ្នកនាងកាន់តែពិបាកចិត្តនៅពេលខ្លួនក៏មិននៅ ហើយស្វាមីក៏ត្រូវធ្វើការឆ្ងាយមិនអាចចោលបាន ដែលបង្ខំអោយកូនតូចអ្នកនាងត្រូវរស់នៅជាមួយកូនប្រុសអ្នកនាង និងអ្នកដែលអ្នកនាងពឹងអោយមកមើលថែផ្ទះមួយខែនោះ។ យ៉ាងណាមិញ អ្នកនាងក៍នៅប្រឹងញញឹមលើកទឹកចិត្តខ្លួនឯង និងកូនៗ ដើម្បីកុំអោយអារម្មណ៍ក្ដុកក្ដួលកើតឡើង។ 

អ្នកនាងបានសរសេរបង្ហោះថា”បារាំង​ Calling “ អមដោយទឹកមុខញញឹម ប៉ុន្តែការពិតអ្នកនាងប្រាប់ថា អត់សប្បាយចិត្តទេ នៅពេលគិតដល់កូនតូច ដែលគ្មានអ្នកនាងនៅមើលខុសត្រូវដល់មួយខែបែបនេះ។ អុីចឹងហើយទើបអ្នកនាងប្រកាសមិនតការសម្ដែងនោះទេ ដើម្បីកុំអោយបែកកូនយូរពេក។

គួរបញ្ជាកថងដែរថាអ្នកនាង​ ម៉ៅ​ ស៉ីណាត បានផ្អាកការទៅសម្តែងនៅក្រៅស្រុកអស់រយះពេល១៩ឆ្នាំហើយ

ដោយសារតែមូលហេតុបញ្ហារគ្រួសារនិងរវល់កូនចៅ។ អ្នកនាងរំពឹងការបង្ហាញមុខនៅក្រៅប្រទេស ក្រោយបាត់សកម្មភាពអស់១៩ឆ្នាំនេះ នឹងទទួលបានការគាំទ្រមិនខុសពីមុននោះទេ បើទោះជាអ្នកនាងមិនមានបទថ្មី៕

SHARE