មួកតា ស្អាតដូចបវរកញ្ញា ក្នុងថ្ងៃខួបកំណើត

0

២ឈុតអមដោយមកុដរបស់តារាសម្ដែងកញ្ញា មួកតា ធ្វើឲ្យអ្នកសិល្បៈ និងភ្ញៀវកិត្តិយសនៅក្នុងពិធីខួបកំណើតរបស់នាង កាលពីយប់ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ លាន់មាត់សរសើរមិនតិចទេ ថាតារាស្រីរូបនេះ ស្អាតដូចបវរកញ្ញា។ នាងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទាំងប្រជាប្រិយភាពក្នុងសិល្បៈ ភាពឡូយឆាយ និងរូបសម្រស់ ខណៈដែលមិនចូលសិល្បៈមើលទៅមិនគួរឲ្យគយគន់ម្លឹងទេ ប៉ុន្តែពេលនេះ ស្ទើរតែតារាដែលល្បីថាស្រស់ស្អាតផូរផង់ខ្លះពិបាកតាម។

ពិធីខួប២១ឆ្នាំរបស់នាងនៅក្នុងថ្ងៃនោះ នាងគ្រងឈុតសយ៉ាងស្រស់ស្អាត ដោយស្នាដៃផាត់មុខរបស់អ្នកជំនាញឈ្មោះរ៉ាឌីផង ទើបរឹតតែធ្វើឲ្យទម្រង់មុខដែលស្រស់ស្អាតស្រាប់របស់នាង កាន់តែដូចបវរកញ្ញា ខណៈដែលអ្នកខ្លះសរសើរថា នាងតែងខ្លួនស្អាតដូចទេពអប្សរ។ ភ្ញៀវភាគច្រើនក្នុងពិធីខួបរបស់នាង និយាយថា កញ្ញា មួកតា តាំងពីក្លាយជាម្ចាស់ហាងសាឡន និងក្រោយពីមានទីផ្សារ គឺនាងកាន់តែស្អាត កាន់តែចេះរៀបចំខ្លួន ដែលធ្វើឲ្យនាងស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងជាមួយមកុដដូចបវរកញ្ញាផង គឺរឹតតែសមនឹងការគ្រងឈុតលើដងខ្លួនរបស់នាង។

កញ្ញា មួកតា និយាយថា មកពីនាងទទួលបានជោគជ័យជាងមុន និងមានឱកាសរកចំណូលបានច្រើនជាងមុន ទើបធ្វើនាងកាន់តែមានសាច់ឈាមស្រស់ថ្លា។ ដោយឡែកសម្រាប់ពិធីខួបដែលបានធ្វើឡើងនោះ គឺជាលើកទី១បន្ទាប់ពីនាងបានក្លាយជាតារាសិល្បៈជាង១ឆ្នាំចុងក្រោយ ដោយនាងបញ្ជាក់ថា រៀបចំដើម្បីបានជួបជុំមិត្តភ័ក្ត្រ មិនបង្កើនកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។ កូនកាត់ឥណ្ឌាដែលមានជីតាខាងម្ដាយជាជនជាតិឥណ្ឌារូបនេះ ប្រកាសថាក្នុងឱកាសខួបកំណើតនាងប៉ងប្រាថ្នាតែ២ប៉ុណ្ណោះ គឺសុំអោយកាន់តែល្បីក្នុងសិល្បៈ និងបួងសួងអោយរកលុយបានដើម្បីពង្រីកហាងសាឡន និងអាចបើកដល់សម្អាងការតាមក្ដីស្រម៉ៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here