ឡុង សុខហៀង ប្រកាសចាប់ត្រីដៃ២ ក្រោយបញ្ចេញ MV

0

បន្ទាប់ពីបង្អួត MV បទ”ជូនអូនទៅភ្ជុំ” តារាសម្ដែង និងជាប្រធានក្លិបសិល្បៈ លោក ឡុង សុខហៀង បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលMV បទចម្រៀង ទាក់ទងនឹងរដូវបុណ្យភ្ជុំរបស់លោកចេញទាន់ពេលវេលា។ លោកក៏ប្រកាសពីការឈោងចាប់វិស័យចម្រៀងឲ្យខ្លាំងផងដែរ ប៉ុន្តែបែរជាមិនចោលសកម្មភាពមួយទៀត ដែលធ្លាប់ឲ្យលោកទទួលបានការចាប់អារម្មណ៍ មុនចូល ក្លាសុិកដដែល។

ពាក់ព័ន្ធនឹងការប្រកាសចាប់ត្រីដៃ២ក្នុងពេលតែមួយនេះ លោក ឡុង សុខហៀង និយាយថាលោកបានត្រៀមខ្លួនហើយ ក្នុងការផលិតបទចម្រៀងថ្មីៗ និងឡើងឆាកទូរទស្សន៍ក្នុងពេលបន្តបន្ទាប់ ដើម្បីឲ្យវិស័យចម្រៀងដែលជាក្ដីស្រមៃកម្រើកឡើង។ លោកពិតជារំភើបយ៉ាងខ្លាំង ដែលបទចម្រៀងរបស់លោក”ជូនអូនទៅភ្ជុំ”ត្រូវបានដាក់បង្ហោះលើយូធូបទាន់មុនឱកាសភ្ជុំ ស្របគ្នាដែលបទចម្រៀងនោះ ក៏ជាចំណូលចិត្តរបស់លោក ដែលចង់ពញាក់អារម្មណ៏មហាជនឲ្យងាកទៅធ្វើបុណ្យធ្វើទានក្នុងរដូវបុណ្យភ្ជុំ។ លោកថាខ្លួនជាអតីតអ្នកបួស អុីចឹងហើយទើបលោកចូលចិត្តធ្វើបុណ្យធ្វើទាន ហើយបើទោះជាចេញបទចម្រៀង ក៏ផ្ដោតលើបទបែបអប់រំច្រើនជាង។ លោកបង្ហាញពីការប្លែកអារម្មណ៍ ដែលសព្វដងរាល់ឆ្នាំ លោកចេញតែបទស្មូតចែកចាយតាមវត្ត ប៉ុន្តែឆ្នាំនេះ គឺចេញជាបទចម្រៀងវិញ ខណៈដែលលោកនឹងបន្តបញ្ចេញបទចម្រៀងឲ្យបានច្រើន ដើម្បីងាយស្រួលឡើងឆាកទូរទស្សន៍។ ជាក់ស្ដែងក្នុងឱកាសបុណ្យភ្ជុំនេះ លោកក៏នឹងច្រើនប៉ុស្តិ៍ដើម្បីប្រូម៉ូតបទ”ជូនអូនទៅភ្ជុំ” តាមឆាកនានាជាមួយផលិតកម្មក្លាសុិកផងដែរ។

លោក ឡុង សុខហៀង បន្តថា ដ្បិតតែលោកសកម្មក្នុងវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែសម្រាប់ការងារសប្បុរសធម៌ គឺនៅតែធ្វើមិនដកដៃនោះទេ ដោយនៅតែឆ្លៀតប្រមែប្រមូលលុយ និងយកទៅជូនអ្នកខ្វះខាតគ្រប់ពេលដែលលោកឆ្លៀតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here