ប្លែកភ្នែកទៀតហើយ! សិល្បករកុះករប្រកាសបង្អួតឈុតលង្វែក ប៉ះជាមួយតារាល្បីៗ

0

នៅល្ងាចថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩នេះ តារាសិល្បកររបស់គ្រួសារតារាកម្ពុជា នឹងគ្រងឈុតលង្វែកស្រុះដៃគ្នា ក្នុងពិធីសម្ពោធហាងលក់សំលៀកបំពាក់ធំមួយស្ថិតនៅលើផ្លូវ២៧១ ជិតវិទ្យាល័យជាសុីមសាមគ្គី ក្បែរនឹងស្ដុបណូគា។ ក្នុងពិធីនោះ ក៍នឹងមានវត្តមានតារាចម្រៀង ពិធីករ ពិធីការិនី និងតារាម៉ូដែលល្បីៗផងដែរ។

យោងតាមការប្រកាសពីក្រុមការងាររបស់គ្រួសារតារាកម្ពុជា ដែលជាក្រុមចាត់ចែងពិធីការ និង តន្ត្រីសម័យ បានអះអាងថា តារាសិល្បៈប្រមាណជិត៣០រូប បានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការគ្រងឈុតសម័យក្នុងសម័យឧដុង្គ ដើម្បីរំលេចឈុតបុរាណរបស់ខ្មែរដែលកប់បាត់យូរឲ្យមានការចាប់អារម្មណ៍នៅក្នុងហាងនោះ។ តារាល្បីៗយ៉ាងច្រើនកុះករ រួមមាន អ្នកនាង គង់ សុជាតិ ពិធីការិនីឆ្នើម, លោក ម៉ាដូណា តារាកំប្លែង និងជាតារាចម្រៀងក្រមុិចក្រមើុម, អ្នកនាង ម៉ៅ សុីណាត តារាចម្រៀង, លោក រតនៈ វិសិទ្ធ តារាចម្រៀង, អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀង, លោក បញ្ញា សិទ្ធិ តារាចម្រៀង, កញ្ញា រំដួលលិចទឹក តារាពហុជំនាញ, អ្នកនាង លីម៉ារីណា តារាសម្ដែង, លោក ឌួង តារាផាឌីន តារាចម្រៀងសំលេង២ប៉ែនរ៉នទី២, កញ្ញា សូដា នីតា តារាចម្រៀង, កញ្ញា អុឹង និមល តារាម៉ូដែល, កញ្ញា ហេង ចន្ថា អតីត Miss Grand Cambodia 2016, កញ្ញាសោម ស្រីនាថ តារាម៉ូដែល, កញ្ញា អៃ សុគន្ធពិដោរ បេក្ខភាព Miss Global Cambodia 2019, កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានឈុតបុរាណលេខ៣ឆ្នាំ២០១៩, លោក សុិន សុធារិទ្ធ ម្ចាស់ពានឈុតបុរាណកម្រឆ្នាំ២០១៨, កញ្ញា ភី សម័យ ម្ចាស់ពានឈុតបុរាណច្នៃ២០១៨, លោក រុន ណាកូ ម្ចាស់ពានឈុតបុរាណត្រូវទម្រង់លេចធ្លោឆ្នាំ២០១៨, កញ្ញា ហ៑ាង លីនដា អតីត បេក្ខនារី Miss Planet Cambodia លោក សន សុវណ្ណារ៉ា អតីតប្រុសស្អាតអន្តរជាតិនៅប្រទេសហ្វីីពីន និងតារាចាស់ក្មេងជាច្រើនផ្សេងទៀត សរុបប្រមាណជិត៥០ដួង។
កម្មវិធីនេះ ក៏នឹងមានអ្នកសារព័ត៍មានកុះករ ចូលរួមផ្ដិតទិដ្ឋភាពដោយផ្ទាល់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here