នីកូ និង ក្រុមម៉ូឌែល ប៉ះគ្នាធ្វើឲ្យកក្រើកឆាកតន្ត្ រីថ្ងៃពិសេសរបស់ YCO យប់មិញ

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៨ កញ្ញាមុននេះ តារាចម្រៀងប្រុសល្បីឈ្មោះដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ណុប បាយ៉ារិទ្ធ គឺលោក នីកូ បានបង្ហាញវត្តមានច្រៀងរាំជាច្រើនបទ បង្កអោយមានភាពសប្បាយរីករាយ និងកក្រើកឆាកតន្រ្តី នាឱកាសថ្ងៃសម្ពោធហាង អ៊ីកូ ដែលជាម៉ាកយីហោរបស់សំលៀកបំពាក់មួយប្រភេទតែម្ដង ស្ថិតនៅលើផ្លូវត្រសក់ផ្អែមលេខ៦៣ ជិតផ្សារថៃហួត ម្ដុំបឹងកេងកង។

ជាមួយគ្នានឹងវត្តមានរបស់តារាចម្រៀង លោក នីកូ គេកត់សម្គាល់ឃើញតារាម៉ូឌែលប្រុស-ស្រីស្រស់ស្អាតជាច្រើនរូប ក៏បានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដ ជាមួយនឹងម៉ូដសំលៀកបំពាក់ស្អាតរបស់ម៉ាកអ៊ីកូ ដោយក្នុងដៃមានកាន់កាបូបយ៉ាងទាក់ទាញ បង្ហាញដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមអបអរ នៅក្នុងថ្ងៃនោះផងដែរ។ អ្នកគាំទ្ររបស់លោក នីកូ មួយចំនួនបានចូលរួមគាំទ្រ និងស្រែកហ៊ោរកញ្ជៀវយ៉ាងកងរំពងនៅក្នុងថ្ងៃនោះ នៅពេលដែលលោក  និងតារាម៉ូដែលបង្ហាញខ្លួនសំលៀកបំពាក់ និង​កាបូប​ដ៏ទាក់ទាញ។

ថ្លែងក្នុងពិធីបើកហាងថ្មីនៅបឹងកេងកងនោះ លោក អ៊ី ហ៊ុក ស្ថាបនិករបស់ YCOបានលើកឡើងថាមិនត្រឹមតែមានការប្រគុំតន្រ្តីចូលរួមដោយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា គឺ លោក នីកូ ព្រមទាំងប្រុសម៉ូឌែលប្រុស-ស្រីស្អាតៗនិងសង្ហានោះទេ នៅថ្ងៃពិសេសនោះក៏មានការចាប់ឆ្នោតផ្តល់សំណាងម៉ូតូស៊េរីZoomer Xចំនួន៣គ្រឿងជូនដល់អតិថិជនរបស់ខ្លួនទៀតផង។ លោកបន្តថានេះគឺជាសាខាទី២របស់អ៊ីកូ ដែលបើកដំណើរកា បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យខ្លាំងនៅសាខាទី១ដែលមានទីតាំងនៅម្តុំបឹងស្នោរ។ លោកថាអ៊ីកូ គឺជាម៉ាកហាងដែលរួមមានសំលៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងលម្អ ដែលទទួលបានការទទួលស្គាល់ថាមានគុណភាព និងពោរពេញដោយភាពថ្លៃថ្នូរសម្រាប់ការប្រើប្រាស់ជាយូរមកហើយ ដោយលោកបានទាំំងយល់ថាវត្តមានម៉ាកយីហោ YCO ដែលកាន់តែទូលាយតាមរយៈការបើកសម្ពោធហាងថ្មីនេះ គឺនឹងរឹតតែធ្វើអោយ​​​​​​​​តម្រូវការ​ផ្នែកសំលៀកបំពាក់ ស្បែកជើងដែលមានគុណភាព​អាចបំពេញបាននូវតម្រូវការមិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកក៏រំពឹងថាពីភាពជោគជ័យរបស់​​ម៉ាកយីហោនេះ​​ក្រោយ​បើកសម្ពោធសាខាទី២ផងដែរ ដោយសម្អាងថាក្នុងសាខាទី១ ជោគជ័យខ្លាំងក្លារួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here