តារាពន្លកថ្មីមួយរូប ទម្លាយរឿងឈឺចាប់ពីម្តាយចុង អានហើយខ្លោចចិត្ត

0

 

អត្ថបទ: រុន ណាកូ

តារាចម្រៀងពន្លកថ្មីមួយរូបគឺ លោក រ៉ា យ៉ាឌីនដែលជាក្មេងកំព្រាម្តាយតាំងពីតូចដោយរស់នៅជានឹងម្តាយចុងតាំងពីអាយុ១០ឆ្នាំហើយលោកនិយាយថាការរស់នៅជាមួយសាច់គេមិនដូចម្តាយខ្លួនពិតជាពិបាកក្នុងការរសនៅណាស់ ខណៈដែលឱពុកក៏មិនសូវយកចិត្តទុកដាក់។ លោកបានទាំងលើកឡើងថា ជីវិតមកដល់ថ្ងៃនេះ គឺពោរពេញដោយរសជាតិជូរចត់ដ៏ច្រើនហួសថ្លែងនោះផង។

ក្នុងរយៈពេលចុងក្រោយ លោក រ៉ា យ៉ាឌីន តារាចម្រៀង orignal song មិនត្រឹមតែមានការអារម្មណ៍ពីសំណាក់យុវ័យក្នុងយូធូបប៉ុណ្ណោះទេ តែតារាវយ័ក្មេងរូបនេះក៏មានចិត្តជួយកាងារសង្គម នឹងបានចូលរួមចែកអំណោយផ្សេងៗផងដែរ ជាពិសេសសកម្មភាពចុះចែកអំណោយ ដល់កុមារក្មេងកំព្រា ជាមួយនឹងគ្រួសារតារាកម្ពុជា។ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺតារាយ៉េយ៉េៗរូបនេះ បែរជាមានជីវិតឈឺចាប់ ដែលអ្នកមើលពីសំបកខាងក្រៅ សុឹងនឹងស្មានមិនដល់។ លោករៀបរាប់ទាំងទឹកភ្នែកថាក្រោយពីម្តាយលោកបានលាចាកលោក កាលពីលោកអាយុ៣ឆ្នាំ  គ្រួសាររបស់លោកក៏បានធ្លាក់ខ្លួនលំបាករកព្រឹកខ្វះល្ងាច។ ក្រោយមកឳពុករបស់លោកក៏បានរៀបការជាមួយប្រពន្ធថ្មីហើយលោកថាការរស់នៅជាមួយម្តាយចុងនៅក្នុងពេលនោះ មានការឈឺចាប់ខ្លាំង ដោយសារម្តាយចុងតែងតែធ្វើបាប់រាល់ថ្ងៃ នៅពេលដែលឱពុកលោកមិននៅ។ អំពើហិង្សាឃោឃៅត្រូវបានកើតឡើងមកលើរូបលោកស្ទើររាល់ថ្ងៃ ដោយតែងតែរកកំហុសចាករុក អោយឳពុកមិនពេញចិត្ត ហើយឳពុកលោកក៏រមែងធ្វើបាប់លោកបន្សល់នូវការឈឺចាប់ពិបាកថ្លែង។ លោកថាមិនមែនតែរូបលោកទេដែលរស់នៅពិបាកជាមួយម្តាយចុងចិត្តខ្មៅ ស្ថានភាពជីវិតជាក្មេងកំព្រាម្ដាយ ក៏ធ្វើអោយលោកពិបាកបន្តដំណើរទៅមុខមកទល់នឹងពេលនេះម្ដងម្កាលផងដែរ។ 

លោក រ៉ា យ៉ាឌីន បន្តរៀបរាប់ទៀតថាមិនយូរប៉ុន្មានឳពុករបស់លោកក៏មានជំងឺរបេងធ្ងន់ធ្ងរ ហើយព្រោះតែគ្មានប្រាក់ព្យាបាល ជម្ងឺរបស់ឳពុកលោកក៏កាន់តែមានសភាពធ្ងន់ទៅៗ បណ្ដាលអោយលោកសម្រេចចិត្តឈប់រៀនកណ្ដាលទី ហើយលួចទៅធ្វើសំណង់ យកលុយមកជួយព្យាបាលជំងឺរបេងឪពុក។ យ៉ាងណាមិញ ឳពុកលោកមិនព្រមយកលុយដែលមានបន្តិចបន្តួចព្យាបាលខ្លួនទេ  ដោយលោកសុខចិត្តឈឺរុាំរ៉ៃ ព្រោះដឹងថាថវិការតិចតួចនោះមិនគ្រប់គ្រាន់។ ប៉ុន្តែលោកថា ឳពុកខ្លួនចាប់ផ្ដើមមើលឃើញពីទង្វើរបស់ម្ដាយចុងធ្វើបាបលោកកាន់តែច្បាស់នៅពេលធ្លាក់ខ្លួនឈឺ ដោយបានត្រឹមតែថ្ងូរអាណិតកូន រាល់ពេលម្ដាយចុង ធ្វើបាបកូន ខណៈដែលឳពុករបស់លោកក៏មិនលេបថ្នាំរហូតគាត់ធ្លាក់ឈាមតាមមាត់ ដោយសារតែខឹងប្រពន្ធចុងមិនបញ្ឈប់ទង្វើវាយធ្វើបាបលោក និងអោយលោករស់នៅជាមួយ ដោយការប្រមាថមើលងាយនោះ។ លោកស្រណោះបំផុតពេល ឳពុកហៅលោកមកផ្ដាំថា”ពេលអត់ពីពុក កូនត្រូវចេញអោយឆ្ងាយពីម្ដាយចុង ហើយចាប់អាជីពសិល្បៈដែលកូនស្រលាញ់ ទោះកូនលំបាកប៉ិនណាកុំបោះបង់ចោលក្ដីស្រម៉ៃ  ស្ដាយដែរពុកមិនបាននៅមើលកូនជោគជ័យ”។ លោកកាន់តែស្គាល់ពីរសជាតិជីវិត ក្រោយពេលឳពុកស្លាប់ ហើយប្រើជីវិតរសាត់អណ្ដែតចេញឆ្ងាយពីម្ដាយចុងចិត្តមារ ដោយក្នុងពេលខ្លះបើទោះជាត្រូវដាច់បាយម្ដងម្កាលក៏លោកប្រាប់ថាមានន័យជាងរស់ជាមួយម្ដាយចុង។ 

លោក យ៉ាឌីន បន្តថា មកទល់ពេលនេះបើទោះជាលោកមិនទាន់ក្លាយជាតារាល្បី ប៉ុន្តែការតស៑ូក្នុងវិថីសិល្បៈ បានជួយអោយកូនកំព្រាដូចលោកបានបោះជំហានក្នុងវិថីសិល្បៈតាមអ្វីដែលឳពុកបានផ្ដាំមុនទទួលមរណភាពហើយ ដោយលោកប្រកាថា នឹងបន្តបោះជំហានទៅមុខ បើទោះជាមានឩបសគ្គរាប់មិនអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here