ស្ងាត់​ៗ​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ពរ​ពោះ​កូន​ទី២​ ​

0

​ទើបតែ​ចុះ​មកដល់​កម្ពុជា​បាន​ប៉ុន្មាន​ថ្ងៃ​សោះ​ ​តារា​សម្ដែង​ល្បីល្បាញ​ ​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ត្រូវ​បាន​គេ​ទម្លាយ​ថា​ ​មានផ្ទៃពោះ​កូន​ទី២ទៅ​ហើយ​ខណៈ​ដែល​ក្នុង​ពេលនេះ​ ​អាការៈ​ចាញ់កូន​របស់​នាង​ ​ក៍​សភាព​ខ្លាំង​ពិបាក​ទ្រាំ​។​ ​

​ប្រភព​ដែល​ស្និទ្ធិ​បំផុត​បាន​អះអាង​ថា​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​មិនទាន់​មានបំណង​យកកូន​ទី២នៅក្នុង​ពេលនេះ​ទេ​ ​ប៉ុន្តែ​នៅពេល​ដែល​មានដំណឹង​ថា​មាន​ ​ហាក់​ធ្វើអោយ​នាង​ ​និង​ស្វាមី​សប្បាយចិត្ត​ ​ខណៈ​ដែល​នាង​ ​ន៨ង​ស្វាមី​ចង់​អោយ​ទារក​ក្នុង​ផ្ទៃ​ជា​កូនប្រុស​ផង​នោះ​។​ ​អ្នកនាង​ដ្បិតថា​មាន​អាការៈ​ចាញ់​ខ្លាំង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ ​ប៉ុន្តែ​អ្នកនាង​គឺ​មាន​សុភាព​ល្អ​ទាំង​ម្ដាយ​ ​និង​ទារក​នោះ​ទេ​។​

​សា​រ៉ា​យ​ ​សក្ខ​ណា​ ​បាន​សារ​ភា​ថា​ ​អ្នកនាង​ទើបតែ​មានដំណឹង​ពរ​ពោះ​ ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​គ្រាន់តែ​ពរ​ពោះ​ភ្លាម​ ​ក៍​មាន​អាការ​ក្អួត​ចង្អុរ​ ​និង​ធ្វើទុក្ខ​រៀងរាល់​ពេលល្ងាច​តែម្ដង​។​ ​អុីចឹង​ហើយ​ទើប​គម្រោង​ដើរ​ឆ្ងាយ​របស់​អ្នកនាង​ត្រូវ​ផ្អាក​ ​ដោយ​ទទួល​តែ​ការងារ​ណា​ទៅរួច​។​ ​អ្នកនាង​ថា​ខ្លួន​មិន​ចង់​អោយ​កូន​ក្នុង​ផ្ទៃ​ជា​កូនប្រុស​ ​ប៉ុន្តែ​បើ​បែរជា​នៅតែ​កូនស្រី​ ​ក៍​ត្រូវតែ​ស្រលាញ់​នោះ​ដែរ​។​ ​យ៉ាងណាមិញ​អ្នកនាង​នៅតែ​ឆ្លៀត​ទទួលការ​ថត​សម្អាងការ​ ​និង​ដើរ​ម៉ូដ​ដែល​ប្រើ​រយៈពេល​ខ្លី​ ​ដោយ​មិន​ទម្រន់​ព្រោះតែ​មាន​អាការ​ចាញ់កូន​នោះ​ឡើយ​។​ ​អ្នកនាង​ក៏​មិនទាន់​ច្បាស់លាស់​ពី​ពេលវេលា​ត្រលប់​ទៅ​អាមេរិក​វិញ​នោះ​ដែរ​ ​ក្នុង​ពេល​ដំណើរ​មកលេង​ស្រុកលើ​ក​នេះ​ ​ស្រាប់តែ​មាន​ទម្ងន់​កូន​ទី២បែបនេះ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here