តារាកំប្លែងភីម ទម្លាយមូលហេតុបោះបង់ នាយតាក់សុី ក្រោយសឹក

0

នៅក្នុងម៉ោងនេះមានការលើកឡើងជាច្រើនថាតារាកំប្លែងអ្នកនាង ភីម បានបោះបង់នាយតាក់សុី ដោយលែងអើពើទៀតហើយ ទើបក្នុងពេលនាយតាក់សុីសឹកពីបួស ហើយចូលសម្រាកក្នយងពេទ្យ អ្នកនាង និងកូនប្រុសទៅអើតតែបន្តិច មិនដូចប្ដីប្រពន្ធទូទៅ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាង ភីម សារភាព តែបានទម្លាយពីមូលហេតុដែលនាងសម្រេចចិត្តឈប់រវល់នឹងស្វាមី។

អ្នកនាង ភីម និយាយថា រវាងអ្នកនាង និង នាយតាក់សុី បានលះលែងគ្នាហើយ ដោយមុនពេលទៅបួសអ្នកនាង និង អតីតស្វាមី បានផ្ដិតមេដៃដឹងឮពីគ្រួសារ និងមន្ត្រីអាជ្ញាធម៌រួចរាល់អស់ហើយ ដោយសារតែចំណងអាពាហ៍ពិពាហ៍អត់មានអេតាសុីវិល។ អ្នកនាងថា ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុដែលធ្វើអោយអ្នកនាង មិនអាចទទួលយកនាយតាក់សុីវិញ ក្រោយពេលសឹកនោះទេ ប៉ុន្តែមកពីអ្នកនាងអស់សង្ឃឹមនឹងយកលោកមកធ្វើជាស្វាមីម្ដងទៀត ទើបអ្នកនាងចិត្តដាច់ ដោយសម្រេចថាបើជ្រុលជាផ្តិតមេដៃមានគេដឹងឮថាលែងគ្នាទៅហើយ ជីវិតរៀងខ្លួនតែម្ដងទៅ។ អ្នកនាងថា រយៈពេលនៃការរួមរស់ លោកនាយតាក់សុីធ្វើអោយអ្នកនាង និងកូនប្រុសពិបាកផ្លូវចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកអោយតែមានសតិអារម្មណ៍ចង់ធ្វើអីគឺធ្វើតែម្ដង ដូចមនុស្សអត់មានប្រពន្ធមានកូន នៅក្នុងបន្ទុក។ អ្នកនាងទម្លាយថាលោករត់ចោលផ្ទអទៅបួសនៅនេះនៅនោះបាត់មុខបាត់មាត់ ធ្វើអោយអ្នកនាង និងកូនប្រុសពិបាកផ្លូវចិត្តជាច្រើនលើកជាច្រើនសារហើយ ខណៈដែលដ្បិតថាលោកមានជំងឺប្រចាំកាយប៉ុន្តែអ្នកនាងមិនដែលទុកចោល ប៉ុន្តែលោកនៅតែចង់បោះបង់គ្រួសារ។ អ្នកនាងថាខ្លួនមានរឿងច្រើនទៀតដែលពិបាកអត្ថាធិប្បាយ ប៉ុន្តែអ្នកនាងថា នាយតាក់សុីបានដឹងខ្លួនឯងហើយថាខ្លួនបានធ្វើអ្វីខ្លះចំពោះគ្រួសារ ទើបលោកសូម្បីតែទៅលេងកូនដល់ផ្ទះក្រោយសឹកពីបួស ក៍មិនហ៑ានចូល។ អ្នកនាងនិយាយថា”មនុស្សទាំងអស់គេថាហើយថាខ្ញុំ ឃើញគាត់ឈឺបោះបង់គាត់ ប៉ុន្តែគាត់ដឹងខ្លួនគាត់ហើយថា គាត់បានធ្វើអ្វីខ្លះមុនពេលផ្តិតមេដៃលែងខ្ញុំហើយទៅបួស ខ្ញុំអង្វរគាត់ណាស់ ថាអោយគាត់បួសតែមួយរយៈហើយវិលវិញទៅ តែគាត់នៅតែចង់លែងខ្ញុំ ហើយចង់បួសមួយជីវិត ដល់លូវគាត់បួសអត់កើត តើខ្ញុំត្រូវតាមគាត់បែបនឹងដល់អង្កាល់ទៀត”។ អ្នកនាងថារយៈពេលរួមរស់ជាមួយគ្នា អត់មានសល់ទ្រព្យក្រៅពីផ្ទះមួយខ្នងនៅស្រុកស្អាងទេ ប៉ុន្តែអ្នកនាងមិនដែលតូចចិត្ត សុំកុំអោយតែលោកបោះបង់គ្រួសារ ប៉ុន្តែលោកធ្វើមិនបាន។ អ្នកនាងថា មិនអាចទទួលយកនាយតាក់សុីជាស្វាមីវិញទេ ប៉ុន្តែនឹងនៅរាប់អានគ្នា ដោយឡើងចុះទៅមើលលោក និងអោយលោកចេញចូលផ្ទះដូចបងប្រុសម្ដងម្កាលបាន។

ដោយឡែកនាយតាក់សុីឯណោះវិញ បានអះអាងថា លោកបានសម្រេចចិត្តប្រគល់ផ្ទះ និងលះលែងជាមួយអ្នកនាងភីមរួចហើយ ដូច្នេះសម្រាប់ផ្លូវជីវិតបន្ទាប់ គឺលោកនឹងប្រឹងខ្លួនឯង ដោយទទួលកំប្លែងក្នុងក្រុមCTN ដូចដើម ហើយអាចរស់នៅផ្ទះជួល ឬ ផ្ទះបងធម៌តាមជាក់ស្ដែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here