Pre-Wedding សួស វីហ្សា និងគូដណ្ដឹង ស្អាត ហើយមានន័យ

0

ក្រោយប្រកាសភ្ជាប់ពាក្យ តារាចម្រៀងកញ្ញា សួស វីហ្សា និង តារាសម្ដែង លោក ថមមី កាន់តែដូចប្ដីប្រពន្ធ ដោយទៅណាមកណាក៏ទៅជាមួយគ្នា ខណៈដែលអ្នកនទាំងពីរក៍សារភាពថារស់នៅក្រោមដំបូលតែមួយហើយ បើទោះមិនទាន់កំណត់ថ្ងៃការ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀត គឺនៅពេលអ្នកទាំងពីរបង្ហោះរូបថត Pre-wedding អមដោយការគ្រងឈុតបែបប្រពៃណីខ្មែរហើយថែមទាំងថតបង្ហាញពីតំបន់ប្រាសាទនៅសៀមរាប ដែលពោរពេញដោយអត្ថន័យ។

រូបថតជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាព Pre-Wedding របស់តារាទាំងពីរនេះ ទើបតែត្រូវបានបង្ហោះកាលពីយប់ថ្ងៃទី១៣ សីហានេះជាទិដ្ឋភាពសម្រាប់ត្រៀមក្នុងពិធីមង្គលការ ដោយអ្នកទាំងពីរបានទៅផ្ដិតរូបថតយ៉ាងស្រស់ស្អាតនៅខេត្តសៀមរាប ដោយរូបភាពទាំងនោះក្រៅពីផ្ដិតយកសំណង់ប្រាសាទដ៏អស្ចារ្យ កញ្ញា សួស វីហ្សា និង លោក ថមមី ក៍រំលេចសម្រស់គួរឲ្យទាក់ភ្នែកណាស់ដែរ។ អ្នកទាំងពីរក៍ថតវីដេអូ Pre-Wedding មិនអន់ជាងវីដេអូ Pre-Wedding របស់តារាល្បីៗដូចជា ឱក សុគន្ធកញ្ញា កន្លងមកផងដែរ។

ខាងក្រោមនេះ ជាទិដ្ឋភាព Pre-wedding របស់កញ្ញា សួស វីហ្សា និង លោក ថមមី ដែលទើបបង្ហោះក្ដៅៗ៖

LEAVE A REPLY

Please enter your comment!
Please enter your name here