ញាក់សាច់ ពេលឮជម្លោះ រវាង កក្កដា សុភណ្ឌ ផ្ទុះឡើងជាថ្មី យប់មិញ

0
បន្ទាប់ពីត្រូវដៃគូ លោក Dara Meach ប្រកាសអោយដកហ៑ុនចោល និងបានទម្លាយរឿងអាស្រូវ កាលពីល្ងាចថ្ងៃទី១៣ សីហា អតីតព្រះសង្ឃលោក កក្កដា សុភ័ណ្ឌ ដែលរងការរិះគន់កក្រើកវិស័យសាសនា ផ្ទុះជម្លោះជាថ្មីទៀតហើយ ជាមួយនឹងអតីតដៃគូជំនួញ និងតារាម៉ូដែល ដែលត្រូវបានជ្រើសអោយបង្ហាញខ្លួនក្នុងថ្ងៃសម្ពោធហាងនោះ។

ប្រភពដែលបានទម្លាយអោយដឹងពីជម្លោះជាថ្មីនេះ បានអះអាងថា លោក Dara Meach បានទាមទារអោយលោក កក្កដា សុភ័ណ្ឌ ដោះស្រាយចំពោះលុយកាក់ដែលបានចំណាយនៅថ្ងៃពិធី ខណៈដែលម្ចាស់ហាងដែលជាភាគហ៑ុនធំ បានចោទថាក្នុងថ្ងៃសម្ពោធ ក្រៅពីយកមុខតែម្នាក់ហាក់ដូចជាហាងផ្ទាល់ខ្លួន គឺលោក កក្កដា សុភ័ណ្ឌ ក៍បានចាត់ចែងផ្សេងៗដោយមិនសួរយោបល់លោក Dara Meach ផងដែរ។ ក្នុងជម្លោះដែលត្រូវគេបញ្ជូនសំលេងជជែកគ្នាឡើងតឹងសរសៃកនៅល្ងាចថ្ងៃទី១៣ សីហានោះ លោក Dara Meach បានដៀលលោក កក្កដា សុភ័ណ្ឌ កប់ៗថា លោកបួសរៀនរហូតដល់ជាង១០ឆ្នាំ ប៉ុន្តែបែរជាឃើញប្រុសមិនបាន ដោយចាប់លូកលាន់អ្នកនេះអ្នកនោះ ហើយអ្វីដែលក្រុមការងារទទួលយកមិនបាន គឺលោកមានហ៑ុនក្នុងហាងខោអាវត្រឹមតែ៨ភាគរយអោយគត់ ប៉ុន្តែបែរធ្វើរឹតដូចខ្លួនជាម្ចាស់ហាងក្នុងថ្ងៃសម្ពោធ និងបានប្រើពាក្យមិនសមរម្យ និងអាកាត់ចំណាយស្រេចនឹងចិត្តធ្វើអោយហាងទាំងមូលខាតបង់។

ក្នុងជម្លោះដែលបានផ្ទុះឡើង លោក Dara Meach និងក្រុមតារាម៉ូដែល បានទាមទារអោយលោក កក្កដា សុភ័ណ្ឌ ដោះស្រាយចំណាយលើសខ្ទង់ ប៉ុន្តែក្នុងសំលេងឈ្លោះគ្នា គឺលោក កក្កដា សុភ័ណ្ឌ ថាលុះត្រាតែមិត្តភ័ក្ត្រលោកម្នាក់ដែលជាអ្នកទូរទាត់លុយមកវិញទើបនឹងគិតឡើងវិញ។លោក Dara Meach បានចោទលោក កក្កដា សុភ័ណ្ឌ ក្នុងជម្លោះនោះថា មានហ៑ុនតែ៨ភាគរយសោះ ហើយលោក និងក្រុមការងារខំលើកមុខលើកមាត់ដើម្បីជាការលើកទឹកចិត្តហើយ ប៉ុន្តែបែរជាលោក កក្កដា សុភ័ណ្ឌ បែរជាអះអាងចេញមុខតែឯងដូចហាងផ្ដាច់មុខ និងថែមប្រើពាក្យមិនសមរម្យអោយខ្លួនក្នុងថ្ងៃសម្ពោធនោះទៀត។

យ៉ាងណាមិញគេឮលោក កក្កដា សុភ័ណ្ឌ ប្រកាសប្ដឹងពីបទបរិហារកេរ្តិ៍ ប៉ុន្តែភាគម្ខាងទៀតក៍ប្រកាសប្ដឹងបកវិញ ដោយចោទថាលោក កក្កដា សុភ័ណ្ឌ រំលោភលើសេចក្ដីទុកចិត្ត និងធ្វើអោយអាជីវកម្មរបស់ខ្លួនខាតបង់ ហើយមានការប៉ះពាល់។ នៅមិនដឹងថាជម្លោះដែលបន្តបែកអូរហូរស្ទឹង នឹងបញ្ចប់ឆាប់ៗ ឬ អូសបន្លាយនោះទេ ខណៈដែលលោក កក្កដា សុភ័ណ្ឌ ត្រូវគេដៀលក្នុងជម្លោះនោះថា ធ្វើជាអ្នកបួសរាប់ឆ្នាំ ប៉ុន្តែបានត្រឹមតែបោកលុយពីអ្នកស្រុកក្រៅ និងធ្វើរឿងគួរអោយខ្ពើមទាំងរឿងយកមុខ និងរឿងទាក់ប្រុស ដោយមិនខ្វល់ពីតម្លៃ។ ក្រោយបញ្ចប់ជម្លោះបិទមុខដ៏ក្ដៅគគុកលោក Dara Meach ក៏ចេញវីដេអូ Live ហែកហួរលោក កក្កដា សុភ័ណ្ឌ ឡើងចាស់ដៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here