ក្រោយឡើងឯកឧត្តម តួឯក អ៑ុល សំអាង ទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំ

0

ទើបតែត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មានមានឋានៈជាឯកឩត្តម លោក អ៑ុល សំអាង ដែលត្រូវគេស្គាល់ថាជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អ៑ុល សំអាង រាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រមុខដឹកនាំ។ លោកត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីសរសើរហើយសរសើរទៀត ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខណៈដែលលោកថ្លែងរំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់យកចិត្តទុកដាក់ចំពោះខ្លួនដែលជាសិល្បករល្ខោនបាសាក់។

លោក អ៑ុល សំអាង បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រីComment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ព្រោះតែលោកគឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក៊ លោកថាខ្លួនកាន់តែមានកម្លាំងចិត្តដែលត្រូវបានក្រសួងព័ត៍មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។

គួរបញ្ជាក់ថា លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូបដែលបានបម្រើវិស័យសិល្បៈបុរាណនេះប្រមាណជា២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យវាតយកអស់ការគាំទ្រ។ លោកទើបតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៍មានឋានៈស្មើឯកឩត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណាម្នាក់មានសំណាងដូច។ លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៍នឹងមានកម្លាំងចិត្តតស៑ូផងដែរជាមួយនឹងសិល្បៈបុរាណមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here