ចេញបាត់ ថា ឱក សុគន្ធកញ្ញា ចង់បានអីពីកូនក្នុងផ្ទៃ

0

ក្នុងវីដេអូ Live កាលពីរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០១៩ តារាចម្រៀងល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា បានអះអាងថាអ្នកនាងចង់បានកូនភ្លោះ និងមិនកាន់ភេទសម្រាប់កូនដំបូងនោះទេ ដោយអ្នកនាងបង្ហើបថា ស្រលាញ់ទាំងអស់ក្នុងពេលមិនទាន់អាចដឹងពីភេទនៅពេលនេះ។ យ៉ាងណាមិញអ្នកនាងបានថ្លែងបញ្ជាក់ថា ខ្លួនចង់ឲ្យទារកក្នុងផ្ទៃជាកូនប្រុសច្រើនជាង បើទោះជាអ្នកនាងប្រាប់ថាស្រលាញ់ខ្លាំងមិនថាជាកូនប្រុស ឬ កូនស្រី។

មកទល់ពេលនេះ អ្នកនាងមិនបានប្រកាសជាចំហរថាអ្នកនាងមានផ្ទៃពោះប៉ុន្មានសប្ដាហ៍ឲ្តច្បាស់ទេ ប៉ុន្តែយោងតាមប្រភពជិតស្និទ្ធិគឺអ្នកនាងមានផ្ទៃពោះជាង៣ខែទៅហើយ ខណៈដែលអ្នកនាងទើបតែរៀបការបានតែជិត៣ខែ។ អ្នកនាងបានឆ្លើយតបនឹងអ្នក Comment ថា អ្នកនាងចង់អោយកូនច្បងរបស់ខ្លួនគឺជាកូនប្រុសច្រើនជាង ដោយសារតែអ្នកនាងយល់ថា កូនប្រុសច្បងអាចរឹងមាំជាងកូនស្រី ហើយមើលខុសត្រូវប្អូនៗ និងគ្រួសារបានល្អ។ ចំណែកកូនស្រីបើកើតជាកូនច្បង គឺទោះជារឹងមាំយ៉ាងណា ក៏មិនដូចកូនប្រុស។ យ៉ាងណាមិញអ្នកនាងថា បើកូនក្នុងផ្ទៃគឺជាកូនស្រីក៍អ្នកនាងស្រលាញ់ពេញចិត្តនោះដែរ។ អ្នកនាងបន្តថា ខ្លួន និង ស្វាមីសប្បាយចិត្តយ៉ាងខ្លាំង ដែលមានដំណឹងល្អមួយនេះ ខណៈដែលអ្នកនាងយល់ថា ប្រសិនបើជាកូនប្រុសគឺអ្នកនាងរឹតតែស្រលាញ់ខ្លាំង។

អ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពេលពរពោះ នៅតែត្រូវបានគេមើលឃើញថាស្រស់ស្អាត និងក្មេងជាងវ័យ ដោយអ្នកនាង ក៍មានសុខភាពរឹងមាំ មិនសូវមានអាការៈចាញ់ក្អួតចង្អុរណាស់ណានោះដែរ។ អ្នកនាងនីតែបង្ហាញមុខច្រៀងរាំ និងចេញមុខក្នុងកម្មវិធីធំដុំ ដោយគ្រាន់តែមានសកម្មភាពថ្មមខ្លួន មិនរាំលោតកញ្ឆេងដូចមុន។ ក្នុងនោះសម្រាប់ការងារថតស្ពត ក៏នៅតែក្ដោបទីផ្សារយ៉ាងណែនដៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here