Brand Ambassador ២រូប បង្ហាញមុខ បើកសម្ពោធគម្រោងដីឡូតិ៍មានពេជ្រ

0

ក្នុងពិធីបើកសម្ពោធបើកគម្រោងដីឡូតិ៍ទី២របស់ក្រុមហ៑ុនមានពេជ្រ លើបណ្ដោយផ្លូវជាតិលេខ៤១ ម្ដុំស្ពានគុណគ្រូ គេឃើញតារាសិល្បៈចូលរួមច្រើននាក់ ដោយតារាសម្ដែង២រូប ដែលត្រូវគេស្គាល់ថា ជា Brand Ambassador របស់គ្រួសារតារាកម្ពុជា ជាម្ចាស់ពានគ្រងឈុតបុរាណ គឺលោក រុន ណាកូ និង កញ្ញា ភី សម័យ ក៍បានបង្ហាញពីការចាប់អារម្មណ៍យលើវិស័យមួយនេះ ក្រោយអ្នកទាំងពីរមានឱកាសបង្ហាញខ្លួនសម្ពោធគម្រោងដីឡូតិ៍ដ៍ធំរបស់ក្រុមហ៑ុនមួយនេះ។

អ្នកទាំងពីរក៍ក្លាយជាតារារះថ្មី ដែលទាក់ទាញអោយម្ចាស ជំនួញមួយលើវិស័យមួយនេះ ចាប់អារម្មណ៍ផងដែរ។ លោក ខេម ម៉េងលាង ម្ចាស់ភាគហ៑ុនក្រុមហ៑ុនដីឡូតិ៍មានពេជ្រ និងជានាយកបហរតិបត្តិក្រុមហ៑ុន Li Real Estate បានថ្លែងបញ្ជាក់ថា គម្រោងដីឡូតិ៍របស់ក្រុមហ៑ុនមានពេជ្រ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនជាសាមញ្ញជនប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈក៍ជាវជាច្រើនឡូតិ៍ និងច្រើនរូបផងដែរ ទើបគម្រោងដីឡូតិ៍ក្នុងគម្រោងទី១ និងទី២ របស់លោក មានតារាមិនតិចនាក់ជាអតិថិជន ខណៈដែលក្នុងពិធីសម្ពោធលក់គម្រោងទី២ នៅក្នុងទីតាំងជាប់គ្នា ក៍មានតារាចូលរួមច្រើននាក់។ លោកថាក្រុមហ៑ុននឹងពិចារណាយកតារាសិល្បៈ ជាតំណាងផ្សព្វផ្សាយ ដោយតារា២រូប គឺ Brand Ambassador របស់គ្រួសារតារាកម្ពុជា ដែលលោកបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងថ្ងៃសម្ពោធគម្រោងថ្មី ក៍ជាមុខសញ្ញា។ លោកថាតារាសិល្បៈ មិនថាល្បីខ្លាំង ឬ ទើបតែឡើងកូដ សុទ្ធតែមានឥទ្ធិពលជួយអោយគម្រោងដីឡូតិ៍ទាំងកាន់តែមានទំនុកចិត្តពីអតិថិជន ជាពិសេសតារាដែលជា Brand Ambassador ក្នុងកម្មវិធីប្រកួតឈុតបុរាណ រឹតតែជាអ្វីដែលមហាជនចាប់អារម្មណ៍។

លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩ ថាដែលជាឋទូតសុឆន្ទៈ ឬ Brand Ambassador បញ្ជាក់ថា ជំនួញដីឡូតិ៍គឺជាអ្វីដែលលោកចាប់អារម្មណ៍ទើបលោកសម្រេចចិត្តចូលរួមជាតារាកិត្តិយស តបតាមការអញ្ជើញរបស់ម្ចាស់ភាគហ៑ុនរបស់ក្រុមហ៑ុនដីឡូតិ៍មានពេជ្រ។ លោកថាសប្បាយចិត្តបើមានក្រុមហ៑ុនដីឡូតិ៍ណាមួយជ្រើសជាតំណាងក្នុងការផ្សព្វផ្សាយ ខណៈដែលលោកយល់ថា បើក្រុមហ៑ុននោះគឺជាក្រុមហ៑ុនមានពេជ្រ គឺរឹតតែធ្វើអោយលោកពេញចិត្ត ដោយសារតែលោកពេញចិត្តគម្រោងដីឡូតិ៍របស់ក្រុមហ៑ុននេះ ព្រោះស្ថិតក្នុងប្រជុំជន និងជាប់គម្រោងផ្លូវ៦០ម៉ែត្រ លើផ្លូវជាតិ៤១។

កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃ កាលពីឆ្នាំ២០១៨ ដែលបាមចូលរួមជាតារាកិត្តិយស បានបញ្ជាក់ដែរថា កញ្ញាពេញចិត្តធ្វើជាតំណាងផ្សព្វផ្សាយ បន្ទាប់ពីកត់សម្គាល់ថាមុខជំនួញនេះ តារាសិល្បៈ ជាពិសេសតារាល្បី អោយតែចូលប្រឡូក គឺកាក់កប។ កញ្ញា ថាខ្លួនគឺជាអតិថិជនរបស់ក្រុមហ៑ុនមានពេជ្រ ហើយកញ្ញាកាន់តែពេញចិត្ត នៅពេលបានមកឃើញដោយផ្ទាល់ពីគម្រោងទី២របស់ក្រុមហ៑ុនមួយនេះ។ គួរបញ្ជាក់ថា ក្រុមហ៑ុនមានពេជ្រ ដែលបានបោះទុនវិនិយោគបើកគម្រោងដីឡូតិ៍ នៅលើផ្លូវជាតិលេខ៤១ ប្រមាណជាងមួយគីឡូពីស្ពានគុណគ្រូ ក្រៅពីប្រកាសលក់គម្រោងដីឡូតិ៍ដែលមានតម្លៃពីជាង៧ពាន់ក្នុងមួយឡូតិ៍ដល់ជិត២មុឺនដុល្លារ ក្រុមហ៑ុនក៍មានគម្រោងសាងសង់ផ្សារ និងសង់ជាបុរីផងដែរ។

អតិថិជនត្រូវបានប្រកាសថា ទទួលបានការបញ្ចុះតម្លៃសម្រាប់អ្នកបង់ផ្ដាច់ និងទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ អមដោយសន្លឹកឆ្នោតឈ្នះរង្វាន់ម៉ូតូ។ ក្នុងពិធីនោះក្រៅពី Brand Ambassador ២រូបរបស់គ្រួសារតារាកម្ពុជា ជាតារាកិត្តិយស តារាល្បីជាច្រើនទៀត ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល តារាចម្រៀងសក់សំពងលោក វី ជីវ័ន្ត ក្រុមសម្ដែងរបស់លោក រតនៈ វិបុល និង តារាសម្ដែងភេទទី៣ លោក គុន រៀមរតនៈចូលរួមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here