រំភើបជំនួសតារា៦រូប លើកម្រាលព្រំ នៅចំពោះមុខ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ

0

ក្នុងចំណោមសិល្បករយ៉ាងច្រើនកុះករ ដែលបានបង្ហាញខ្លួនក្នុងពិធីសម្ពោធសាលាអង់គ្លេសសហគមន៍ធីសេវើ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២០ កក្កដា គេកត់ថាតារា៦រូបរបស់គ្រួសារតារាកម្ពុជា ទទួលបានកិត្តិយសយ៉ាងខ្លាំងពីសំណាក់ ឯកឩត្តមរដ្ឋមន្ត្រី ក្រោយការបង្ហាញម៉ូដជាកិត្តិយស នៅចំពោះមុខគណអធិបតី។ ទោះក្នុងចំណោមអ្នកទាំង៦ មិនមែនជាតារាល្បីលេចធ្លោ ប៉ុន្តែម្នាក់ៗសុទ្ធតែទទួលបាននូវកិត្តិយស ដោយក្រោយបញ្ចប់ការការម៉ូដ ត្រូវបានឯកឩត្តមពេញចិត្តឩបតម្ថទឹកប្រាក់១លានរៀល ជាថ្ងូរដែលពួកគេ ស្ម័គ្រចិត្តចូលរួមជួយដល់កម្មវិធី ដោយមិនគិតកម្រៃ ក្នុងសកម្មភាពសប្បុរសនាថ្ងៃនោះផង។

តារាទាំង៦រូបនោះរួមមាន លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទៈប្រចាំក្រុម, លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទៈប្រចាំក្រុមដូចគ្នា និងជាតារាសមហដែងមួយរូប។ កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។ តារាទាំង៦ ត្រូវបានអ្នករៀបចំកម្មវិធី តម្រូវអោយដើរបង្ហាញម៉ូដសំលៀកបំពាក់បែបខ្មែរ នៅចំពោះគណអធិបតីលើកម្រាលព្រំ ដោយមានការឩបត្ថម្ភសំលៀកបំពាក់ពីហាងកាត់ដេរ BN ។ ម្នាក់ៗនៅក្នុងថ្ងៃនោះ ត្រូវបានគេកត់សម្គាល់ថា ទទួលបានកិត្តិយសគួរអោយសរសើរ ដោយអាចនិយាយបានថា គឺជាសកម្មភាពដើរម៉ូដបង្ហាញខ្លួន នៅកណ្ដាលពិធី ដែលមានសំលេងទះដៃយ៉ាងកងរំពង នៅពេលមានការបង្ហាញខ្លួនលើកម្រាលព្រំម្នាក់ៗ ខណៈដែលពិធីករលោក សន សុវណ្ណារ៉ា និង កញ្ញា ព្រះអាទិត្យតូច ក៍បានឩទ្ទេសនាម តារាមួយរូបៗ ធ្វើអោយតារាម៉ូដែលទាំង៦ រឹតតែទទួលបាននូវកិត្តិយស និងការចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here