រដ្ឋមន្ត្រីក្រសួងព័ត៍មាន នឹងចូលរួមកាត់ខ្សែបូរ បើកសាលាសហគមន៍ ដែលមានសិល្បករកុះករ

0

នៅល្ងាចថ្ងៃទី២០ កក្កដា ក្នុងឆ្នាំ២០១៩នេះ អ្នករៀបចំកម្មវិធីបើកសម្ពោធសាលាអង់គ្លេសធីសង្គ្រោះ ដែលជាសាលាសហគមន៍សម្រាប់បង្រៀនក្មេងៗនៅតំបន់ជាយក្រុងនោះ បានអះអាងថា ឯកឩត្តមរដ្ឋមន្ត្រីក្រសួងព័ត៍មាន ខៀវ កាញារីទ្ធ និងចូលរួមជាគណអធិបតីក្នុងពិធីកាត់ខ្សែបូរ។ កម្មវិធីនេះ ក៍ត្រូវបានប្រកាសថា មានតារាសិល្បៈយ៉ាងច្រើនកុះករ ចូលរួមផងដែរ ទើបវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងព័ត៍មាននឹងធ្វើអោយពិធីទាំងមូល នឹងកាន់តែអធឹកអធមយ៉ាងខ្លាំង។ 

លោក ញិល ម៉េង នាយកសាលាអង់គ្លេសធីសង្គ្រោះ បានអះអាងថា ពិធីសម្ពោធសាលារៀនដែលលោកប្រឹងប្រែងសាងសង់ដើម្បីក្មេងៗ នៅក្នុងភូមិរំដេញ ឃុំម្កាក់ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ ទទួលបានការផ្ដល់កិត្តិយសដ៍ឩត្តុង្គឩត្តមពីឯកឩត្តមបណ្ឌិត្យ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយឯកឩត្តម និងលោក ជំទាវ ក្រៅពីមកកាត់ខ្សែបូរ បើកសម្ពោធសាលាជាប្រយោជន៍ដល់ក្មេងៗសហគមន៍ ឯកឩត្តមក៍នឹងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងពិធីទាំងមូលផងដែរ។ លោកថាវត្តមានរបស់ឯកឩត្តម នឹងក្លាយជាការចូលរួមជាប្រវត្តិសាស្ត្រធំមួយ របស់សាលាអង់គ្លេសធីសង្គ្រោះ ខណៈដែលសាលាមួយនេះ លោកផ្ដើមបង្កើតឡើងដោយធនធាន និងការប្រឹងប្រែងរបស់លោក ដែលមិននឹកស្មានទទួលបានកិត្តិយសចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងព័ត៍មាននោះឡើយ។ ក្នុងពិធីនោះ លោកបានរៀបចំប្រជាពលរដ្ឋ និង និង សិស្សសាលាមួយចំនួន ដើម្បីទទួលស្វាគមន៍ឯកឩត្តម ខណៈដែលក្រុមតារាសិល្បៈក៍នឹងចូលរួមកុះករផងដែរ ដើម្បីរំលេចនូវទស្សនីយភាពច្រៀងរាំ និងដើរម៉ូតជាដើម្បី ដើម្បីរំលេចកម្មវិធី។ 

លោក ញិល ម៉េង បន្តថា នៅថ្ងៃសម្ពោធសាលានោះ លោកបានអញ្ជើញវត្តមានពីក្រុមសិល្បករជាច្រើន ដោយក្រៅពីវត្តមាន អ្នកស្រី ឌី សាវ៉េត អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត តារាសិល្បៈចាស់ក្មេងល្បីៗជាច្រើនរូបផ្សេងទៀត។ ក្នុងនោះក្រុមសិល្បៈគ្រួសារតារាកម្ពុជា ក៍នឹងបង្ហាញវត្តមានជាច្រើនរូបផងដែរ ដោយមានទាំងវត្តមានពិធីករ ពិធីការិនី តារាបង្ហាញម៉ូដ ក្រុមពិធីករ និងតារាចម្រៀង។ 

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងថា ដើម្បីរួមចំណែកជួយដល់សាលាសហគមន៍មួយនេះ លោកបានដឹកនាំសិល្បករសិល្បការិនីប្រមាណជាង១០រូប អោយធ្វើពិធីករ និងច្រៀងរាំ ជួយដល់កម្មវិធី។ ក្នុងនោះទូតសុឆន្ទៈប្រចាំក្រុម ដែលជាម្ចាស់ពាន២តរូបក៍ត្រូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីនោអផងដែរ គឺលោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទៈប្រចាំក្រុម,  និង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទៈប្រចាំក្រុមដូចគ្នា។  ក្រៅពីនោះ រួមមាន លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, កញ្ញា រៀមច័ន្ទ បរមី តារាចម្រៀង និងជាពិធីការិនី, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង, លោក កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN,  លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, លោក វង សច្ចៈវិជ្ជា តារាសម្ដែង និងជាពិធីករ,  កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។

LEAVE A REPLY

Please enter your comment!
Please enter your name here