លី ម៉ារីណា ស្អាតអស់ទាស់ ពេលគ្រងឈុតអប្សរា

0

នៅក្នុងពិធីប្រកួតឈុតបុរាណប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក អ្នកនាង លី ម៉ារីណា ត្រូវបានគណកម្មការផ្ដល់តំណែងជាគណកម្មការផ្ដល់ពិន្ទុ ដោយអ្នកនាងបានគ្រងឈុតព្រះនាងអប្សរា ហើយមើលទៅស្រស់ស្អាតមិនធម្មតា។ នេះជាលើកទី១ ដែលអ្នកនាង បានគ្រងឈុតបុរាណបែបនេះ។

អ្នកទស្សនាជាច្រើន ជាពិសេសគឺអ្នកនៅក្នុងសង្គមហ្វេសប៑ុក សុទ្ធតែសរសើរមិនដាច់ពីមាត់ នៅពេលអ្នកនាងគ្រងឈុតអប្សរា ហើយមើលទៅលេចធ្លោស្រស់ស្អាតមិនធម្មតា។ អ្នកនាង ថានេះជាលើកទី១ ដែលអ្នកនាងបានគ្រងឈុតសម័យអង្គរ ហើយគ្រងឈុតនៅក្នុងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដែលមិនខុសពីពហរឹត្តិការណ៍ថ្នាក់ជាតិ។ អ្នកនាងបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលមានឱកាសគ្រងឈុតបុរាណបែបនេះ។

អ្នកនាងកាន់តែមោទនភាពនៅពេលត្រូវបានគណកម្មការរៀបចំផ្ដល់ឱកាសអោយធ្វើជាអ្នកផ្ដល់ពិន្ទុ និងអនុញ្ញាតិ អោយឡើងប្រគល់ពាន។ នៅក្នុងកម្មវិធីនេះ អ្នកនាងថា សុខចិត្តចំណាយផ្ទាល់ខ្លួនមិនតិចទេ ដើម្បីបានចូលរួមគ្រងឈុតបុរាណដ៍ធំមួយនេះ។ អ្នកនាងទទូចអោយមានការរៀបចំកម្មវិធីអោយបានរាល់ឆ្នាំ ដើម្បីរួមគ្នាលើកស្ទួយតម្លៃវប្បធម៌ខ្មែរ អោយកាន់តែមានការទទួលស្គាល់នៅក្នុងពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here