ឈឺដល់ថ្នាក់ពេទ្យរុញចេញហើយ ចូចូ នៅតែបង្ហាញខ្លួនលើកស្ទួយវប្បធម៌

0

អ្នកសិល្បៈមួយចំនួន បានចំអន់ថា មុខមាត់ស្លេកស្លាំង និងមើលទៅដូចគ្មានកម្លាំងម្លឹងហើយ នៅប្រឹងចេញមុខចេញមាត់ ក្នុងកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៨ កក្កដា នៅប្រាសាទព្រះសំបូរព្រៃគុគទៀត។ ប៉ុន្តែនៅពេលអ្នកដឹងពីសភាពពិតរបស់នាង គឺពិតជារន្ធត់ចិត្ត។

តារាសម្ដែងភេទទី៣ កញ្ញា ចូចូ បានឆ្លើយបញ្ជាក់ថា ដោយសារតែនាងកាន់តែអស់សង្ឃឹមនឹងសភាពជម្ងឺចុងក្រោយ ទើបនាងចេះតែខំជួបជុំ ក្នុងពេលមានសកម្មភាពសិល្បៈ ដើម្បីបន្លំសភាពធ្វើទុក្ខម្ដងៗ។ នាងថាខ្លួនអត់មានលទ្ធភាពទៅពេទ្យ និងទៅព្យាបាលជម្ងឺទេ ដោយនាងក៍មិនដឹងថាសភាពធ្វើទុក្ខរបស់នាង នឹងធ្វើអោយនាងលែងទ្រាំប្រឹងដកដង្ហើមពេលណានោះទេ។ នាងនិយាយថា ជំងឺរបស់នាង បើបណ្ដោយអោយនាងពិបាកចិត្តថែមទៀត គឺពិតជាធ្វើអោយបាក់ទឹកចិត្ត ទើបនាងចេះតែតសូ៑ទៅចូលរួមក្នុងសកម្មភាពលើកស្ទួយសិល្បៈទាំងឡាយ ដើម្បីបន្លប់ភាពអស់សង្ឃឹម។ នាងកាន់តែធ្វើអោយម្នាក់ៗខ្លោចចិត្តទៅទៀត នៅពេលនាងបង្ហោះសារបង្ហាញពីការអស់សង្ឃឹមធ្ងន់ធ្ងរ។

កញ្ញា ចូចូ សរសេរបង្ហោះថា”តើវាជាការពិតទេដែរយើង កើតជម្ងឺបេះដូងហើយវាអាចរាលដាលដល់ក្បាល រឺវាអាចធ្វើអោយយើងឈឺពីក្បាលដល់ជើង បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ថាជម្ងឺបេះដូងវាអាចធ្វើទុកចឹងមែនទេ:cold_sweat::pensive:?♂:pray:?”។ នាងសរសេរមួយឃ្លារអានហើយរន្ធត់ចិត្តទៀតថា”ទេវត្ដាអើយបើពិបាក់ម្លឹងៗយកជីវិតខ្ញុំទៅតែម្ដងទៅ ខ្ញុំហត់ហើយ?♂គ្រូពេទ្យដែរធ្លាប់មើលជំងឺខ្ញុំ គាត់លែងទទួលមើលជម្ងឺខ្ញុំហើយ:pensive:គាត់អោយខ្ញុំទៅមើលនៅពេទ្យរុស្សី☹គាត់ថាជម្ងឺខ្ញុំវាកាន់តែវិវត្តន៍ទៅមុខខ្លាំងហើយ:broken_heart:ជម្ងឺបេះដូង:broken_heart:គាត់អោយទៅដេកនៅពេទ្យរុស្សីទៅ ព្រោះបេះដូងខ្ញុំធ្វើទុកខ្លាំងហើយ☹ពាក្យពេទ្យធ្វើអោយខ្ញុំបាក់ទឹកចិត្តហើយពូ☹តើខ្ញុំរកលុយណាទៅដេកពេទ្យទៅ?”។

គួរបញ្ជាក់ថា តារាភេទទី៣ ចូចូ មានជំងឺបេះដូង ដែលតម្រូវអោយធ្វើការវះកាត់ជាយូរមកហើយ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយអោយជំងឺរីករាលដាល ឈានដល់សភាពធ្វើទុក្ខផ្សេងៗ។ ចូចូធ្លាប់បានបង្ហាញថា ជំងឺរបស់នាងម្ដងពេទ្យថា ដុះដុំសាច់ក្នុងខួរក្បាល និងខ្លះថា បណ្ដាលមកពីបេះដូងរបស់នាងមានបញ្ហាទុកយូរខ្លាំងពេក ទើបបណ្ដាលអោយមានអាការៈឈឺក្បាលដូចប្រកាំង និង មានសភាពដង្ហក់ខ្លាំងៗ។ នៅក្នុងពិធីប្រកួតឈុតបុរាណ ចូចូ ត្រូវគេឃើញប្រើថ្នាំជំនួយផ្លូវដង្ហើមញឹកញាប់ ក្នុងពេលដែលនាងក៍មានសភាពស្គមស្គាំង និង ស្លេកស្លាំងគួរអោយបារម្ភ។ ចូចូប្រាប់ថា ចង់បានឱកាសទៅព្យាបាលនៅក្នុងពេទ្យថៃ ប៉ុន្តែនាងមិនមានលទ្ធភាពនោះទេ ដោយសារដែលនាងបង្ហោះ គឺសូម្បីតែសភាពត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យរុស្សុីទៅហើយ ក៍មិនមានលទ្ធភាពផង កុំថា ដល់ឱកាសចេញក្រៅប្រទេស។ បើមានជំនួយសប្បុរសធម៌ នាងចាកចេញទៅព្យាបាលភ្លាម ដោយមិនទុកជម្ងឺអោយកាន់តែធ្ងន់ចឹងទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here