ភរិយាក្រោយ ថៃ នរៈសត្យា បង្ហោះសារទទួលស្គាល់ ខណៈម្ដាយ ថៃ នរៈវិទូ បើកកកាយរឿងសហាយស្មន់

0

នៅទីបំផុត អ្នកនាង ទេព សុធីតា ភរិយាក្រោយ របស់ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៍ បង្ហោះសារធ្វើអោយគេចាប់អារម្មណ៍ភ្លាមៗថាជាការទទួលស្គាល់ ចំពោះអ្វីដែលម្ដាយរបស់លោក ថៃ នរៈវិទូ ចោទប្រកាន់។ ក្នុងនោះ ក្រុមអ្នកតាមដានចំពោះរឿងរសើបមួយនេះ ក៍ចេញមុខរិះគន់ជំនួសអោយការអបអរផងដែរ ក្រោយពីអតីតភរិយារបស់លោក ថៃ នរៈសត្យា បង្ហោះបើកកកាយ។

ក្នុងថ្ងៃខួបកំណើតកីនស្រី កញ្ញា ថៃ នារីសុជាតា កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩ អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយាលោក ថៃ នរៈសត្យា បានបង្ហោះថា”កាលពី 24 ឆ្នាំមុន នៅពេលថ្មើនេះម៉ាក់បានប្រសូតកូនស្រីម្នាក់(ថៃ នារីសុជាតា) ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថាយកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់..:kissing_heart::kissing_heart::kissing_heart:

ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត នឹងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា..:heart::heart::heart:

ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឱ្យគោរពជាទីបំផុត ។

ប៉ុន្តែបន្ទាប់ពីកូនធំបន្តិចមកម៉ាក់ក៏បានទៅជួបគ្រួសារម្ដាយមីងបង្កើតគឺប្អូនរបស់ម្ដាយម៉ាក់បង្កើតរស់នៅឯកំពង់ឆ្នាំង..ដោយសារម៉ាក់យាយកូនគាត់ទាមទាររកប្អូននឹកប្អូនគាត់ខ្លាំងពេកម៉ាក់ក៏តាមដើរស្វែងរករហូតទើបជួបគ្រួសារមួយនោះហើយក៏នាំយកចូលផ្ទះ. ទីបំផុតកូនដឹងហើយដូចសព្វថ្ងៃនេះ ស្រីម្នាក់នោះសាហាវខ្លាំងបំផុត គឺគេមិនបានគិតពីក្រុមគ្រួសារយើងទេ វានៅក្មេងសោះហើយមានប្ដីទៀតបែរជាលួចសហាយស្មន់នឹងគ្នានៅលើផ្ទះម៉ាក់..ទីបំផុតអ្វីៗដូចសព្វថ្ងៃនេះ:broken_heart:”។ ជាមួយនឹងការបង្ហោះនេះ ធ្វើអោយពាក្យសរសើរចំពោះលោក ថៃ នរៈសត្យា និង ភរិយាក្រោយ ប្រែក្លាយជាការរិះគន់កក្រើកហ្វេសប៑ុក ខណៈដែលអ្នកលេងហ្វេសប៑ុកមិនតិចនោះទេ រំលេចសំណេរថា បើទោះជាអស់និស្ស័យនឹងភរិយា ក៍លោក ថៃ នរៈសត្យា មិនគួរបង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនជីដូនមួយរបស់ប្រពន្ធតាំងពីនៅល្អូកល្អិនបែបនេះនោះដែរ។ អ្នកលេងហ្វេសបប៊ុកបានទាំងរិះគន់ថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៍រូបនេះ ធ្វើមិនដូចទ្រឹស្ដី ដែលតែងទាមទារអោយតារាសិល្បៈគោរពភាពថ្លៃថ្នូរ និងកុំធ្វើអោយប៉ះពាល់តម្លៃសីលធម៍សង្គមនាពេលកន្លងមកនោះផង។ យ៉ាងណាក៍ដោយ គេមិនទាន់ជឿថា ការបង្ហោះបើកកកាយរបស់អ្នកស្រី ងិន ម៉ានីយ៉ា គឺជាការពិតទាំងស្រុងទេ ដោយទើបតែភរិយាក្រោយរបស់លោក ថៃ នរៈសត្យា បង្ហោះទទួលស្គាល់មុននេះប៉ុណ្ណោះ ទើបម្នាក់ៗស្រឡាំងកាំង។

អ្នកនាង ទេព សុធីតា ភរិយាក្រោយលោក ថៃ នរៈសត្យា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានសរសេរបង្ហោះថា”ខ្ញុំថែរក្សាបង ខ្ញុំនៅកំសត់ជាមួយបងអស់រយៈពេល 12 ឆ្នាំហើយ ខ្ញុំមិនដែលចង់បានថានៈអ្វីនោះទេ ខ្ញុំសុំត្រឹមជាភរិយាដ៏ល្អ និងការរស់នៅដ៏សាមញមួយដូចគេដូចឯង ទោះបីបងជួ​បព្យុះភ្លៀងយ៉ាងណាក៏ដោយ​ក៏ខ្ញុំសូមសន្យាថានឹងមើលថែបងលុះអវសាន្ត……
ជូនពរបងមានសុខភាពល្អ អាយុយឺនយូរ​ដេីម្បីជា​ម្លប់ដ៏កក់ក្តៅនៃខ្ញុំ និងកូនចៅរបស់បង ដែលគោរពស្រឡាញ់បង​​​​​ គ្មានរង្គៀសឡើយ…..”។ សារមួយល្បៈរបស់អ្នកនាង បង្កអោយផ្ទះការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែ អ្នកស្រី ងិន ម៉ានីយ៉ា និង លោក ថៃ នរៈសត្យា ត្រូវគេដឹងថា ជាសាធារណៈថា បានលែងលះគ្នាផ្លូវការកាលពីឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះ គឺតែ៩ឆ្នាំ ប៉ុន្តែអ្នកនាង ទេព សុធីតា បានសារភាពថា មានទំនាក់ទំនងជាមួយអតីតបងថ្លៃរបស់ខ្លួន រហូតដល់១២ឆ្នាំហើយ។ សាររបស់អ្នកនាង ទេព សុធីតា ហាក់ជាការទទួលស្គាល់ចំពោះការបើកកកាយរបស់អ្នកស្រី ងិន ម៉ានីយ៉ា ដែលអះអាងថា អ្នកនាង និង លោក ថៃ នរៈសត្យា បានទាក់ទងគ្នាតាំងពីមុនដំណឹងលែងលះ កើតឡើង។

នៅមិនទាន់ដឹងថា សង្គ្រាមពាក្យសម្ដីនឹងបន្តផ្ទុះក្រោយការបង្ហោះទទួលស្គាល់នេះ ឬ យ៉ាងណានោះទេ ខណៈដែលហ្វេសប៑ុករបស់ភាគីទាំង៣ គឺ អ្នកស្រី ងិន ម៉ានីយ៉ា លោក ថៃ នរៈសត្យា និង ភរិយាក្រោយ បន្តបង្ហោះអត្ថន័យឌឺដងគ្នាជាហូរហែរស្រាប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here