បូរ៉ានិច រំភើបចិត្តក្រោយមានឱកាសបញ្ចេញស្នាដៃលើឆាកអន្តរជាតិ

0

ដ្បិតថាវេទិកាអាស៑ានដែលប្រធានក្រុមម៉ូដែលBN អ្នកស្រី បូរ៉ានិច បានចូលរួមបង្ហាញត្រូវបានបញ្ចប់តាំងថ្ងៃទី១៥ មិថុនា នៅក្នុងប្រទេសកូរ៉េ ក៍គេកត់សម្គាល់ថាអ្នកស្រីនៅតែបង្ហាញមោទនភាព។ អ្នកស្រីថាសប្បាយចិត្តយ៉ាងខ្លាំង ដែលអ្នកស្រីត្រូវបានអញ្ជើញអោយតំណាងកម្ពុជា ក្នុងការច្នៃឈុតតំណាងជាតិ ដើម្បីអោយជនជាតិកូរ៉េស្លៀកបង្ហាញលើឆាកព្រឹត្តិការណ៍ ដោយជនជាតិកូរ៉េដែលគ្រងឈុតកម្ពុជាម្នាក់នោះ ក៍ទួលបានការចាប់អារម្មណ៍លើសលប់។

អ្នកស្រី បូរ៉ានិច បន្តថា គ្មានអ្វីសប្បាយចិត្តជាងបានលើកកិត្តិយសខ្មែរ លើឆាកអន្តរជាតិ ដោយអ្នកនាងប្រកាសថា ប្រសិនបើមានឱកាសចូលរួមឆ្នាំក្រោយ នោះនឹងខំច្នៃប្រឌិតស្នាដៃអោយកាន់តែល្អ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមួយ អោយអន្តរជាតិទទួលស្គាល់។ អ្នកស្រីថា កន្លងមកអ្នកស្រីធ្លាប់កែច្នៃសំលៀកបំពាក់ដែលមានលក្ខណៈជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ និងក្នុងកម្មវិធីដើរម៉ូដធំៗច្រើនលើកមកហើយ ទើបអ្នកស្រីអាចផលិតស្នាដៃបានល្អ កាលទៅបង្អួតនៅកូរ៉េនោះ។ អ្នកលេងហ្វេសប៑ុកច្រើនបានទាំងសរសើរចំពោះស្នាដៃរបស់អ្នកនាង នៅក្នុងព្រឹត្តិការណ៍នោះផង។

អ្នកនាងបង្ហោះថា”នាងខ្ញុំបូរ៉ានិចជាអ្នកឌីស្សាញ និងជាម្ចាស់ហាងកាត់ដេរបូរ៉ានិច បានចេញទៅតំណាងប្រទេសកម្ពុជាចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៍ ក្នុងកម្មវិធី ASEAN WeeK រំលឹកខួបអនុស្សាវរីយ៍លើកទី30នៃកិច្ចសន្ទនាទំនាក់ទំនងគ្នារវាងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស យើងខ្ញុំបានយកសំលៀក់បំពាក់ឆ្នៃពីហូលផាមួងខ្មែរយកទៅបង្ហាញលើឆាកអាស៊ានទាំង១០ ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាមានមោតនភាពណាស់ពេលដែលតារាម៉ូឌែលបានដើរបង្ហាញម៉ូតគឺមានការគាំទ្រនឹងមានប្រជាប្រិយភាពខ្លាំងណាស់នេះជាកិត្តិយសមួយដែលប្រទេសកម្ពុជាទទួលបានលើឆាកអាស៊ាន”។

អ្នកនាង បូរ៉ានិក បន្តថា ក្នុងពេលដ៍ខ្លី អ្នកនាង នឹងបន្តផលិតស្នាដៃតំណាងជាតិអោយបានច្រើន ដើម្បីលើកមុខប្រទេស គ្រប់ការអញ្ជើញពីក្រៅប្រទេស ប្រសិនបើមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here