ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ ប្រកាសលេចឡើងខែ៨ខាងមុខ

0

យោងតាមការបញ្ជាក់របស់អ្នករៀបចំ ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ នឹងត្រូវប្រកាសរៀបចំជាផ្លូវការហើយ នៅសាលពិព័រណ៍កោះពេជ្រ នាអំឡុងខែ៨ខាងមុខ។ ពិព័រណ៍នេះ ក៍មានការបូកបញ្ជូលនឹងពិព័រណ៍ម្ហូបអាហារខ្មែរ ដែលត្រូវបានគេរំពឹងថាការរៀបចំនៅក្នុងឆ្នាំនេះ នឹងគគ្រឹកគគ្រេងជាងមុននោះផង។

លោក សៅ សុវណ្ណារិទ្ធិ ហៅ Jack អ្នករៀបចំទម្រង់ព្រឹត្តិការណ៍បានអះអាងថា ពិព័រណ៍អាពាហ៍ពិពាហ៍នៅក្នុងឆ្នាំនេះ មានការរៀបចំទាំងស្រុងពីសិរីមង្គលសម្អាងការ ក្រោមការសហការជាមួយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងដៃគូ ដោយព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ នឹងទទួលស្ដង់ពិព័រណ៍ចូលរួមសរុបជាង៦០ស្តង់ ដែលភាគច្រើនគឺជាក្រុមហ៑ុនមានសេវាពាក់ព័ន្ធនឹងមង្គលការ។ ពិព័រណ៍នេះ នឹងធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១០ និងទី១១ ខែ៨ ដោយព្រឹត្តិការណ៍នេះ នឹងមានការរៀបចំជាឈុតពិធីប្រពៃណីក្នុងពិធីមង្គលការគ្រប់ទម្រង់ ដើម្បីអភិរក្សប្រពៃណីមង្គលការ។

នៅក្នុងពិព័រណ៍ទាំង២ថ្ងៃនោះ ក៍មានការសម្ដែងពិសេសរបស់តារាល្បីៗផងដែរ។ លោកថាព្រឹត្តិការណ៍នេះ សិរីមង្គលសម្អាងនឹងផ្ដល់រង្វាន់កញ្ចប់សម្អាងការតម្លៃ៣ពាន់ និង៥ពាន់ ជូនដល់អ្នកចូលរួមពិព័រណ៍តាមរយៈការចាប់ឆ្នោតត្រូវ ដោយកញ្ចប់សម្អាងការនេះ អ្នកមានសំណាងត្រូវរង្វាន់ អាចវេរទៅអោយអ្នកណា ក៍បាន។ ក្នុងនោះអាចារ្យពេលា ក៍នឹងទទួលដេញពេលាជូនអោយឥតគិតថ្លៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់ ខណៈដែលអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍ នឹងមានជម្រើសកាន់តែច្រើនក្នុងការទាក់ទងសម្អាង ឬ ក្រុមពិធីការ ក្នុងតម្លៃប្រូម៉ូហ្សិនពិសេស ដើម្បីចំណាយកាន់តែតិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here