មើលកាន់តែយូរ បានដឹងថា ភរិយា ប៉ែន សារ៉ាវ សម្រស់មិនចាញ់តារា

0

កាលពីយប់ថ្ងៃទី២១ ឧសភា តារាសម្ដែង និងជាតារាចម្រៀង លោក ប៉ែន សារ៉ាវ បានរៀបចំពិធីខួបកូនស្រីធំដុំ ដោយមានវត្តមានតារាសិល្បៈ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺភរិយារបស់លោក កាន់តែសម្រស់មិនចាញ់អ្នកសិល្បៈ ដែលកាលពីមុនម្នាក់នឹកត្រឹមតែថា ភរិយារបស់លោកស្អាតតែក្នុងរូបថតនោះ។

នៅលើសង្គមហ្វេសប៑ុក ដ្បិតថាមានអ្នកសរសើរថា អ្នកនាង ស្រីនូ ភរិយាលោក ប៉ែន សារ៉ាវ ថាស្អាតមិនធម្មតា ប៉ុន្តែអ្នកខ្លះយល់ថាអ្នកនាងបានស្អាតតែក្នុងរូបថតប៉ុណ្ណោះ។ យ៉ាងណាមិញនៅក្នុងពិធីខួបរបស់កូនស្រី ក្នុងពេលភរិយារបស់លោក តែងខ្លួនស្អាតបាត គឺសម្រស់របស់ភរិយាលោកអាចថាតារាសុំខ្មាស់។ អ្នកនាងស្រីនូ ត្រូវគេកោតសរសើរថា កាន់តែគយគន់យូរកាន់តែស្អាត និងមើលទៅសម្រស់ផូរផង់ ដែលសម្រស់របស់អ្នកនាង គឺចង់ស្អាតជាងរូបថតដែលគេយល់ថា បានបច្ចេកទេសកាមេរ៉ាជួយនោះផង។ អ្នកនាងកាន់តែស្អាតនៅពេលញញឹម ដោយសូម្បីតែជាប់ភារៈរត់ចុះរត់ឡើងទទួលភ្ញៀវឡើងបែកញើសជោគ។ ប៉ុន្តែភរិយារបស់លោកស្អាតមិនចាញ់តារា ក៍ត្រូវគេអះអាងថា ព្រោះតែអ្នកនាងជាអ្នកជំនាញផ្នែកសាឡននោះផងដែេ។

ងាកទៅកាន់ជំហរនៅក្នុងសិល្បៈនោះវិញ លោក ប៉ែន សារ៉ាវ បន្តថា មិនខ្លាចរឿងធ្លាក់កូដ ឬ ឡើងកូដអ្វីនោះទេ ដោយលោកបានទាំងប្រកាសថា បើភរិយារបស់លោកអោយចោលសិល្បៈ គឺលោកបោះចោលមិនស្ដាយនោះទេ។

លោក ប៉ែន សារ៉ាវ និយាយថា សម្រាប់អាជីពសិល្បៈរាល់ថ្ងៃមិនធ្វើអោយលោកស្រលាញ់ ដល់ថ្នាក់ងប់ងល់ ហើយសុខចិត្តបិទបាំងសេចក្ដីសុខជាមួយភរិយា និងកូន ដោយមិនសម្ញ៉ែងនោះទេ បើទោះជាការបង្អួតភរិយាពេញទំហឹង អាចធ្វើអោយលោកប៉ះពាល់ប្រជាប្រិយភាព។ លោកសុខចិត្តជ្រើសយកភរិយា និងកូនស្រី បើសិនបើអោយជ្រើសរវាងសិល្បៈ។

គួរបញហជាក់ នៅក្នុងពិធីខួប កូនស្រី របស់លោក ប៉ែន សារ៉ាវ ដែលមានឈ្មោះថា សារ៉ាវ ការវិយ៉ា នាយប់នោះ គេឃើញតារាសិល្បៈជាច្រើនរូបនោះបង្ហាញខ្លួនចូលរួម និងច្រៀងរាំយ៉ាងសប្បាយ។ ក្នុងនោះរួមមាន លោក គូម៉ា លោក ខេម លោក ម៉ៅ ហាជី លោក ងួន សុបិន្ត កញ្ញា ណូម័រ និងតារាៗចាស់ថ្មីជាច្រើនរូបទៀត។ ពិធីរបស់លោក ក៍ត្រូវគេឃើញមានភាពគគ្រឹកគគ្រេង រហូតដល់ជិតពាក់កណ្ដាលអាធ្រាតុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here