មិននឹកស្មានអ្នកជំនាញផាត់មុខ លោក នោរាជ ខ្លាំងដល់ម្លឹង

0

ក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី២០ ឧសភា លោក នោរាជ ដែលត្រូវគេស្គាល់ថាជាជាងផាត់មុខល្បីឈ្មោះម្នាក់ បានអះអាងថាលោកអាចរកចំណូលប្រចាំខែពីការផាត់មុខមិនក្រោម៣ពាន់ដុល្លារនោះទេ ដោយនេះគឺជាចំណូលខ្ពស់មួយនៅកម្ពុជា ដែលបញ្ជាក់យ៉ាងច្បាស់ថាលោកគឺមនុស្សខ្លាំងក្នុងអាជីពនេះមិនធម្មតា។ នេះក៍ជាមូលហេតុដែលនាំអោយលោកបោះបង់ការសម្ដែង ដែលធ្លាប់ប្រឡូកផងដែរ។

លោក នោរាជ និយាយថា ការសម្ដែងមិនតិចនោះទេ ដែលលោកច្រានចោល ហើយស្ទើរតែមិននឹកនាតែម្ដងនៅក្នុងពេលនេះ បន្ទាប់ពីលោកធ្លាប់បានសម្ដែង ហើយកាន់តែស្គាល់អ្នកសិល្បៈច្រើនឡើង។ លោកបានថ្លែងនៅក្នុងពិធីខួបកំណើតកាលពីថ្ងៃទី២០ ឧសភា ដែលមានតារាៗចាស់ថ្មីចូលរួមជាង៣០០នាក់ថា ក្នុងមួយខែលោកទទួលចំណូលពីការផាត់មុខចន្លោះពី៣ពាន់ ទៅ៤ពាន់ដុល្លារដោយក្នុងខែខ្លះបានច្រើនលើសនេះនោះផង ខណៈដែលលោកក៍ត្រូវបានតារាៗ និងអ្នកមានកាន់តែច្រើនទទួលស្គាល់ ហើយពេញចិត្តអោយផាត់មុខដល់កន្លែង និងជាប្រចាំ។ ក្រៅពីបើករាជសាឡន ផ្ទាល់ខ្លួន លោកក៍ទទួលផាត់មុខប្រចាំអោយហាងធំមួយ និងទទួលផាត់មុខដល់ផ្ទះផងដែរ ទើបលោកមិនអាចត្រលប់មកសម្ដែងដូចមុនបានទេ បើទោះជាលោកស្រលាញ់ ហើយផលិតករ និងតារាដែលស្គាល់លោកច្រើនឡើង បានទាក់ទងអោយលោកទទួលសម្ដែង។ លោកថាការងារផាត់មុខ បើហ៑ានតែទៅសម្ដែងប៉ាតណាប៉ាតណី គឺពិតជាដាច់ម៉ូតតែម្ដង ប្រសិនបើភ្ញៀវទាក់ទងហើយអវត្តមាន។ ម្យ៉ាងមកពីលោកទទួលបានចំណូលកប់ពពក និងជាប្រចាំពីអាជីពនេះផង ទើបលោកសម្រេចចិត្តមិនឆ្លេរឆ្ការ បើទោះជាលោកស្រលាញ់ការសម្ដែង។

លោក នោរាជ បញ្ជាក់ថា ពិធីខួបដែលលោកបានធ្វើជាទ្រង់ទ្រាយធំនោះ គឺជាលើកទី១ ដោយក្នុងពិធីនោះលោកបានសម្រេចអញ្ជើញមិត្តភ័ក្ត្រ និងតារាសិល្បៈដែលលោកបានផាត់មុខអោយ សរុបចំនួនជាង៣០០នាក់ អោយចូលរួមសប្បាយ។

កញ្ញា វណ្ណា វត្តី តារាចម្រៀង និងជាតារាសម្ដែង ដែលបានចូលរួមក្នុងពិធីខួបរបដ់លោក បានថ្លែងបញ្ជាក់ថា លោកនោរាជ គឺជាងផាត់មុខចំណានមួយរូប ដែលពូកែផាត់មុខតម្រូវតាមកម្មវិធីកម្ររកបាន។ កញ្ញា ពេញចិត្តជាងគេត្រង់ថ្វីដៃគូចិញ្ចើម ដែលកម្រមានអ្នកផាត់មុខណាម្នាក់ជំនាញដូច ទើបកញ្ញា និងតារាមួយចំនួនរត់តែទៅរកលោក នោរាជ អោយកាន់មុខអោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here