បង្គោលខៀវ សូត្រ វាសនា បានឡើងវគ្គ៨នាក់ នៅ TV5

0

ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១៨ ឩសភា កីឡាករបង្គោលខៀវ សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក បានក្លាយជាអ្នកបានឡើងវគ្គ៨នាក់ បន្ទាប់ពីឈ្នះពិន្ទុបង្គោលក្រហម ប្ញទ្ធិ សាស្ត្រាវុធ ដែលជាសិស្សជើងខ្លាំងមកពីក្លិបអាណាចក្រប្រយុទ្ធ ខេត្តសៀមរាប។ នេះជាការប្រកួតរវាងអ្នកឈ្នះទាំង១៦នាក់ យកតែ៨នាក់ ក្នុងសប្ដាហ៍ទី៣។

រយៈពេលប្រកួត៣ទឹករបស់គូនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នានោះទេ ដែលនេះអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់ជ្រុះចេញពីកម្មវិធី។ បង្គោលក្រហម ប្ញទ្ធិ សាស្ត្រាវុធ ដែលជាកីឡាករជើងខ្លាំង និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយត្រូវគេឃើញបញ្ចេញសមត្ថភាពខ្លាំង តែបង្គោលខៀវ នៅតែដណ្ដើមបានជ័យជម្នះ។ កីឡាករបង្គោលខៀវ បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយអរចង់ហោះ បន្ទាប់ពីត្រូវបានគណកម្មការប្រកាសថាបានឈ្នះពិន្ទុ ដោយសារតែគេប្រកាសថា មិនចង់ជឿថាឈ្មោះរបស់ខ្លួនត្រូវបានប្រកាសអោយជាប់ក្នុងវគ្គ៨នាក់ ដែលវគ្គកាន់តែសំខាន់ក្នុងការប្រកួតជើងឯក។ យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គបន្ត ដោយមិនទាន់ដឹងថា នឹងមានសំណាងបែបនឹងម្ដងទៀត ឬ ត្រូវជ្រុះហាលអាវ លែងបានប្រកួតបន្តនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here