សុខ សោម៉ាវត្តី ម្នាក់ទៀតហើយ រិះគន់ EDC

0

មិនជាបុគ្គលទី១នោះទេ ដែលធ្វើការរិះគន់ស្ថាប័ន EDC ដែលជាស្ថាប័នផ្គត់ផ្គង់ចរន្តអគ្គីសនីរបស់រដ្ឋដ៍ធំមួយនេះ។ តារាសម្ដែង និងជាពិធីការិនី ល្បីល្បាញអ្នកនាង សុខ សោម៉ាវត្តី ក៍បង្ហោះរិះគន់បែបនេះផងដែរ ដោយអ្នកនាងស្នើអោយ EDC ធ្វើការបកស្រាយ ក្នុងពេលដែលចរន្តភ្លើងដាច់ញឹក បរិយាកាសនៃការប្រើប្រាស់មានកម្រិតតិចជាងមុន ប៉ុន្តែការចំណាយលើចរន្តដែលប្រើតិចជាងមុននេះ បែរជាអស់មួយជិតទ្វេរជាបី។

អ្នកនាងបានបង្ហោះ នៅលើគណនីផ្ទាល់ខ្លួនថា “មោះ EDC ជួយប្រាប់បន្តិចមក កើតអីអត់យល់ទេ នៅ៥នាក់ម៉ែកូន ទាំង Jusmine ម្នាក់ទៀត ហើយភ្លើងអស់ជិត 500$ ទាំងខែមុនៗអស់150$ យ៉ាងច្រើន….”។ ការបង្ហោះរបស់អ្នកនាង ត្រូវបានអ្នកលេងហ្វេសប៑ុកចែកចាយ និងចូលខំមិនច្រើនគួរសម ប៉ុន្តែនៅប៉ុន្មាននាទីក្រោយការបង្ហោះ អ្នកនាងក៍សម្រេចចិត្តលុបវិញ។ យោងតាមការបង្ហោះ វិក័យបត្រភ្លើងរបស់នាង គឺអស់ជា១លាន៧០មុឺន ពោលគឺកើនឡើងខ្ពស់ជាងរាល់ខែជិត៣ដង។

គួរបញ្ជាក់ថា ករណីចរន្តអគ្គីសនីដាច់ញាឹក មិនសូវបានប្រើក្នុងរដូវក្ដៅនេះ ប៉ុន្តែវិក័យប័ត្រចេញមក ស្រាប់តែអស់ថ្លៃចង់មួយគុណនឹងបីម្នាក់ៗ ត្រូវបានគេឃើញមានការរិះគន់ស្ទើរពេញផ្ទៃប្រទេស ប៉ុន្តែមន្ត្រីទទួលបន្ទុកមិនឃើញចេញមុខបកស្រាយ និងដោះស្រាយចម្ងល់ដ៍ស្រួចស្រាលនេះឡើយ ដោយសម្ងំៗស្ងៀម ហើយចុងក្រោយបង្ខំអោយប្រជាពលរដ្ឋយកលុយទៅបង់ជូន EDC តាមចំនួនដែលបានដាក់ក្នុងវិក័យប័ត្រទាំងមន្ទិល ខណៈដែលអ្នកមិនអស់ចិត្ត ហើយមិនបង់ នឹងអាចប្រឈមរឿងEDC ផ្អាកចរន្តមិនអោយប្រើប្រាស់ ដែលផ្ទុយពីស្រុកគេ គឺអ្នកទទួលខុសត្រូវ ចេញមុខដោះស្រាយ និងសម្រួលនូវភាពមិនប្រក្រតីនេះ អោយពលរដ្ឋអស់ចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here