ប៉ុស្តិ៍លេខ៥ ក្រុងពាលីរឿងលើកទី១៩

0

កាលពីព្រឹកថ្ងៃទី១៧ ឧសភា ប៉ុស្តិ៍លេខក្រោមការដឹកនាំផលិតដោយផលិយករថៃ បានធ្វើពិធីក្រុងពាលីរឿងភាគលើកទី១៩ របស់ខ្លួនក្រោមចំណងជើងថា”បុប្ផាស្រុកស្រែ” ដោយមានវត្តមានតួអង្គសំខាន់ៗជាច្រើនចូលរួម។ ភាពយន្តទី១៩នេះ តំណាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអះអាងថា នឹងធ្វើអោយកាន់តែល្អ ខណៈដែលក្រុមផលិតដែលកាលពីមុន គឺជាជនជាតិថៃសុទ្ធសាធ ប៉ុន្តែពេលនេះបានដាក់ជំនួស ដោយផលិតករជាជនជាតិខ្មែរ ដែលទទួលការបណ្ដុះបណ្ដាលជាបណ្ដើរៗដែរនោះ។

លោក សុិន សុផាត អគ្គនាយករងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងវេទិកាក្រុងពាលីនោះថា នៅប៉ុស្តិ៍លេខ៥ មានក្រុមផលិតភាពយន្តខ្មែរ ដោយឡែកពីគ្នា មិនតិចក្រុមនោះទេ ដើម្បីអោយមានភាពយន្តល្អៗកើតចេញពីស្នាដៃផលិតករផ្សេង ដាក់ផ្សាយនៅប៉ុស្តិ៍លេខ៥សម្រាប់ម៉ោងមាស។ ប៉ុន្តែក្នុងចំណោមក្រុមទាំងនោះ ក្រុមផលិតដោយផ្ទាល់របស់ប៉ុស្តិ៍លេខ ដែលមានការសហការជាមួយផលិតករថៃ គឺជាក្រុមដែលមានសកម្មភាពចេញថតរឿងច្រើនជាង ដោយក្នុងនោះក៍មានភាពយន្តមិនតិចរឿងនោះដែរ ដែលបានថតហើយ និងចាក់ផ្សាយហើយ ទទួលបានការគាំទ្រ។ មកទល់ពេលនេះ ក្រុមផលិតដែលមានផលិតករថៃចូលរួម ផលិតស្នាដៃបាន១៨រឿងហើយ ដោយភាពយន្តរឿង”បុប្ផាស្រុកស្រែ” ដែលបានក្រុងពាលីកាលពីព្រឹកថ្ងៃទី១៧ ឧសភា គឺជាភាពយន្តទី១៩។ ស្នាដៃមួយនេះ លោកថា នឹងគ្រោងចំណាយពេលពី៣ទៅ៣ខែកន្លះ ដោយទីតាំងសំខាន់ៗគឺ ជាយរាជធានីភ្នំពេញ និង នៅខេត្តកំពង់ចាម។ ក្នុងនោះ សួនផ្កាឈូករ័ត្ន នៅជិតស្ពានគីសូណា ខេត្តកំពុងចាម ក៍ត្រូវបានយកមកប្រូម៉ូតក្នុងភាពយន្តនេះទាំងស្រុង។

ក្នុងពិធីសម្ពោធរឿង”បុប្ផាស្រុកស្រែ” នោះ ក្រៅពីវត្តមានថ្នាក់ដឹកនាំតំណាងអោយប៉ុស្តិ៍លេខ៥ និងតំណាងផលិតករថៃ ក៍មានវត្តមានតារាៗមួយចំនួនចូលរួមផងដែរ ដូចជា អ្នកនាង ស្វែង សុជាតា លោក ជា លាងឆេ កញ្ញា ផាណាម៉ុច អ្នកស្រី ញឹម សុខា អ្នកស្រី ផល្លា លោក អឹុង សុធារិទ្ធិ និងតារាចាស់ក្មេងជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here