ហាង Drama Cocktail កោះពេជ្រ បើកដំណើរការផ្លូវការ

0

កាលពីយប់ថ្ងៃទី១៥ ឧសភា ហាងស្រាក្រឡុកយីហោ Drama Cocktail ដែលមានទីតាំងស្ថិតនៅទល់មុខមាត់ទន្លេ ក្នុងបរិវេណកោះពេជ្រ ទល់មុខរូបតំណាងបេះដូងដែលអ្នកចេញចូលកោះពេជ្រនិយមយកសោរទៅចាក់លម្អ បានប្រកាសបើកសម្ពោធហើយ ដោយមានវត្តមានយុវវ័យ និងតារាថ្មីៗមួយចំនួនចូលរួម។ ក្រៅពីមានស្រាក្រឡុក និងបរិយាកាសជាប់មាត់ទន្លរគួរអោយទាក់ទាញ នៅក្នុងហាងនេះ ក៍មានពាក្យប្លែកៗភ្ជាប់នឹងពាក្យ Drama ដែលយុវវ័យសម័យថ្មី កំពុងពេញនិយម គួរអោយចាប់អារម្មណ៍ផងដែរ។

- Advertisement -

លោក រ៉ាវ៉ាត់ ម្ចាស់ហាង Drama cocktail បានថ្លែងបញ្ជាក់ថា ទម្រាំតែអាចធ្វើអោយហាងមួយនេះ លេចចេញរូបរាងនៅថ្ងៃបើកសម្ពោធ លោកចំណាយមិនក្រោម៣មុឺនដុល្លារនោះទេ ខណៈដែលលោកប្រាប់ថា ដើមទុនដែលបានចំណាយនេះ ប្រសិនបើយកទៅបើកជាផ្ទះសំណាក់ ឬជាអាជីវកម្មផ្សេងវិញ គឺស្រួលចំណេញជាង ហើយក៍មិនហត់។ យ៉ាងណាមិញលោកថា បណ្ដាលមកពីលោកស្រលាញ់មុខរបរក្រឡុកស្រា និងមានជំនាញលើផ្នែកច្នៃស្រាក្រឡុកនេះ បន្ទាប់ពីហាត់រៀនច្បាស់លាស់ ទើបលោកសម្រេចចិត្តបោះទុននៅកោះពេជ្រ។ លោកថាអាជីវកម្មរបស់លោក មិនភ័យរឿងអត់ភ្ញៀវនោះទេ ក្នុងពេលដែលទីតាំងទាំងមូលដ្បិតថាតូចបន្តិច តែស្ថិតនៅតំបន់ប្រជុំដោយហាងតូចធំៗនៅជួរមាត់ទន្លេក្នុងតំបន់កោះពេជ្រ ហើយមិនទាន់នឹងបើកដំណើរការអោយស្រួលបួលផង ក៍មានភ្ញៀចេញចូលហូរហែររួចមកហើយ តាំងពីមិនទាន់បើកសម្ពោធ។ លោកថា ក្រៅពីលក់ស្រាក្រឡុកច្រើនប្រភេទ ច្រើនរសជាតិ មិនចាញ់ហាងតូចធំនៅក្រៅប្រទេស លោកក៍មានលក់ភេសជ្ជៈ Beer ផ្សេងៗ និងគ្រឿងក្លែមច្រើនមុខផងដែរ ទើបហាងទាំងមូលទទួលបានភ្ញៀវគ្រប់ប្រភេទ។ ម្យ៉ាងមកពីលោកក៍មានអ្នកជំនាញផ្នែកក្រឡុកស្រា និងចេះខ្លួនឯងច្បាស់ផង ទើបលោកហ៑ានដំណើរការហាង Drama Cocktail ក្នុងដើម្បទុនមួយខ្ពស់។

ក្នុងពិធីបើកសម្ពោធកាលពីថ្ងៃទី១៥ ឧសភា នោះ លោក រ៉ាវ៉ាត់ មិនធ្វើពិធីកាត់ខ្សែបូរ និងបើកសម្ពោធជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែគេឃើញតារាក្មេងៗ និងភ្ញៀវកិត្តិយសច្រើនគួរសមបង្ហាញខ្លួនចូលរួម។ ។ ក្នុងនោះ ពាក្យស្លោកមួយចំនួនដែលលោកប្រើភ្ជាប់នឹងពាក្យ Drama ៨ក៍ធ្វើអោយភ្ញៀវកិត្តិយសអានហើយ ចាប់អារម្មណ៍មិនតិចនោះដែរ បន្ថែមពីសេវាកម្មប្រចាំហាង៕

SHARE