តាមដានដំណើរទស្សនកិច្ច និងផ្សព្វផ្សាយវប្បធម៍ខ្មែរ របស់តារាមួយក្រុម លើទឹកដីជប៉ុន

0

តាំងពីមកដល់ទឹកដីជប៉ុន តារាមួយក្រុមក្រោមការដឹកនាំរបស់លោក នូ សុផេន អ្នកផលិតកម្មវិធី ដែលត្រូវគេស្គាល់ថាជាអតីតអ្នកកាន់កម្មវិធីសិល្បៈនៅទូរទស្សន៍អប្សរា បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងដំណើរទស្សនកិច្ច និងផ្សព្វផ្សាយវប្បធម៍របស់ខ្លួន ទៅកាន់ក្រសែភ្នែកជប៉ុន។ ប្រធានសមាគមខ្មែរប្រចាំទីក្រុងហ្វូគុកៈ បានរៀបចំអោយក្រុមតារារបស់ខ្មែរ បានធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន តាមរយៈការសម្ដែងរបាំ និងចម្រៀងប្រកបដោយកិត្តិយស នៅក្នុងសាលារៀន ក្នុងសមាគមនានារបស់ជនជាតិជប៉ុន ក្នុងសាកលវិទ្យាល័យ និងក្នុងក្រុមហ៑ុនធំៗមួយចំនួន។

ក្នុងការសម្ដែងការគួរសមជាមួយនឹងនាយកសាលា នាយកក្រុមហ៑ុន នាយកសមាគមជប៉ុន និសម្ដែងសិល្បៈគ្រប់ពេលចុះជួប ជាពិសេសការសម្ដែងនៅក្នុងសាកលវិទ្យាល័យធំមួយរបស់ជប៉ុននេះត្រូវបានសម្របសម្រួលការងារ ដោយលោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន និងលោក អូតានិ ដែលជាអ្នកសម្របភាគីខាងជប៉ុន ដែលជាជនជាតិជប៉ុន។ ក្រុមតារាសិល្បៈដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ នោះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃ៨ ឧសភា បន្ទាប់ពីក្រុមតារាទាំងអស់របស់កម្ពុជាទៅដល់ជប៉ុន។ ជាក់ស្ដែង បន្ទាប់ពីធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ជូនដល់ក្រុមអ្នកវិនិយោទុនជប៉ុនជាច្រើនក្រុមហ៑ុនរួចទៅហើយ កាលពីថ្ងៃទី១០ ឧសភា តារាសិល្បៈខ្មែរ ដែលរួមមានទាំងតារាចម្រៀង អ្នករបាំបុរាណ និងតារាកំប្លែង ក៍ត្រូវបានអនុញ្ញាតិអោយធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ដើម្បីផ្សព្វផ្សាយវប្បធម៍នៅក្នុងសាលាមតេយ្យ និងក្នុងសាកលវិទ្យាល័យ Naramora Gakuen University ដែលមិនខុសពីផ្ដល់កិត្តិយសអោយតារាសិល្បៈខ្មែរ បានផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន។

លោក នូ សុផេនថ្លែងពីការរំភើប ដែលឃើញថ្នាក់ដឹកនាំប្រចាំក្រុមហ៑ុន សមាគម៍ និងសាលារៀន តាំងពីថ្នាក់កុមារ រហូតដល់កម្រិតមហាវិទ្យាល័យរបស់ជប៉ុន ផ្ដល់ឱកាសអោយក្រុមសិល្បៈខ្មែរ បានគ្រងឈុតប្រពៃណីរបស់ខ្លួន ដើម្បីចូលសម្ដែងការគួរសម និងបង្ហាញពីទម្រង់សិល្បៈ ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្លួន ទៅកាន់ប្រជាជនជប៉ុន។ លោកថាមិនមែនជារឿងងាយទេ ដែលថ្នាក់ដឹកនាំក្រុមហ៑ុនធំៗ ជាពិសេសម្ចាស់សមាគមជប៉ុន និងថ្នាក់ដឹកនាំសាលា នៅក្នុងប្រទេសជប៉ុន ទទួលការស្វាគមហើយបើកឱកាសអោយតារាសិល្បៈខ្មែរ ផ្សព្វផ្សាយពីវប្បធម៍។ ទោះជាក្នុងថ្ងៃខ្លះ តារាសិល្បៈខ្មែរ ត្រូវសម្ដែង និងចុះធ្វើទស្សនកិច្ចដល់ទៅ៣កន្លែងឆ្ងាយៗពីគ្នា តែលោកថាតារាសិល្បៈទាំងអស់មិនហត់ទេ នៅពេលានឃើញជនជាតិក្នុងប្រទេសរីកចំរើន យកចិត្តទុកដាក់បែបនេះ។ ក្រុមតារាសិល្បៈកម្ពុជា នឹងបញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងជំនួបជាមួយអគ្គកុងសុលរបស់កម្ពុជាប្រចាំនៅជប៉ុន ដែលលោកក៍ជនជាតិជប៉ុន នៅង្ងៃទី១៤ ឧសភា។ ប៉ុន្តែនៅក្នុងឱកាសនោះ តារា២រូបមិនត្រូវបាននៅជួបសម្ដែងការគួរសមនោះ ដោយសារតែត្រូវចុះមកមុន ដោយនៅសល់តែ សិល្បករ៥រូបដែលជាតំណាងសំខាន់ៗ។

គួរបញ្ជាក់ថា សិល្បករមួយក្រុមនេះ នឹងចុះពីជប៉ុននៅថ្ងៃទី១៦ ឧសភា ដើម្បីទុកពេលដើរកម្សាន្តផ្ទាល់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here