បញ្ញា សិទ្ធិ បញ្ចប់ការសម្ដែងនៅអូស្ត្រាលី ស្របពេលករណីបំណុលជាមួយឧកញ៉ា ដួង ឆាយ

0

កាលពីថ្ងៃទី៩ ឧសភា តារាចម្រៀងបញ្ញា សិទ្ឋិ បានវិលមកដល់មាតុភូមិកំណើតវិញហើយ ខណៈដែលដំណើរមកដល់ស្រុករបស់លោក ក៍ស្របគ្នាករណីប្រតិកម្មរបស់លោកឧកញ៉ា ដួង ឆាយ និងភរិយា ម្ចាស់ក្លិបថោន ជុំវិញបំណុលមិនទាន់សង ត្រូវបានស្ងប់ស្ងាត់។

តបតាមសារអេឡិចត្រូនិក លោក បញ្ញា សិទ្ឋិ បានអោយដឹងក្រោយពីមកដល់ប្រទេសកម្ពុជាវិញថា ករណីបំណុលជាមួយក្លិបសោន លោកបានដោះស្រាយសងបញ្ចប់រួចរាល់អស់ហើយ បន្ទាប់ពីទៅច្រៀងជួយដល់វត្តមួយ តែទទួលបានលុយធីបពីការអាណិតស្រឡាញ់របស់អ្នកគាំទ្រ។ លោកស្នើអោយប្រព័ន្ធព័ត៌មានដែលមិនទាន់ជ្រាបមេត្តាទទួលដឹងឮពីករណីនេះផង ដោយកុំបន្តសរសេរថាលោកនៅមានបញ្ហាពីក្លិបសោនទៀត។ លោកថាខ្លួនមានបញ្ហារឿងថវិកាជាមួយក្លិបសោន ក្នុងពេលបម្រើការ ក្នុងពេលម្ដាយលោកឈឺធ្ងន់ តែលោកមិនដែលគេចបំណុលនោះ គឺមានបំណងសងជានិច្ច ដោយគ្រាន់តែការកំណត់របស់ម្ចាស់បំណុល លោកមិនទាន់មានលុយសងគ្រប់ ទើបធ្វើអោយមានប្រតិកម្ម។ យ៉ាងណាមិញលោកថា រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយ ដោយលោកក៍ថ្លែងអំណរគុណចំពោះលោកឧកញា ដួង ឆាយ និង ភរិយា ដែលទទួលយកការពន្យារពេលមួយលើកជាពីរលើករបស់លោក ហើយចុងក្រោយដ្បិតថាធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោកបន្តិចមែន ប៉ុន្តែលោកទាំងពីរ ក៍មានការយោគយល់ខ្ពស់។ លោកសង្ឃឹមថាបងប្អូនទាំងអស់ នឹងទទួលជ្រាបជាដំណឹង ហើយមេត្តាបញ្ចប់នូវការវាយប្រហារផ្លូវចិត្តរបស់លោកបន្តទៀត។

បញ្ញា សិទ្ឋិ បន្តថា ក្រោយមកដល់ស្រុកវិញនេះ លោកប្រកាសទទួលការងារសិល្បៈភ្លាមៗ ដោយមិនសម្រាកនោះទេដើម្បីរកប្រាក់បន្តទៀត ដោយនៅសប្តាហ៍នេះលោកកឋ៍នឹងចាកចេញទៅកាន់ប្រតេសថៃដើម្បីបំពេញភារៈចាំបាច់របស់ខ្លួនមួយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here