ទ្រី ដារ៉ាវុធ សំណាងបានស្រីស្អាត ប៉ាច គឹមមួយ អោបរឹត

0

ក្នុងបទចម្រៀង Hello Goodbye ដែលទើបចេញបង្ហោះដោយផលិតកម្មហង្សមាស តារាសម្ដែងវ័យក្មេង លោក ទ្រី ដារ៉ាវុធ ត្រូវគេឃើញបានក្លាយជាតួឯកនៅក្នុងបទនេះយ៉ាងកាលីប ដោយលោកក៏ត្រូវបានស្រីស្អាតម្ចាស់បទ គឺប៉ាច គឹមមួយ អោបរឹតយ៉ាងឆ្ងាញ់ដៃ ដែលធ្វើអោយម្នាក់ៗច្រណែននឹងសំណាងរបស់តារាប្រុសរូបនេះ។ ក្នុងនោះសមីខ្លួន ក៏បានសរសើរចំពោះម្ចាស់បទផងដែរ ថាក្រៅពីចិត្តល្អក្នុងបទចម្រៀង ក៏ចិត្តល្អនៅខាងក្រៅមិនអន់ដូចគ្នា។

ក្នុងបទចម្រៀងដែលបានបង្ហោះឡើងនោះ លោកទ្រី ដារ៉ាវុធ មិនសូវមានប្លង់សម្ដែងច្រើននោះទេ ប៉ុន្តែប្លង់ដែលគេបានឃើញគឺច្រើនជាងគេ គឺប្លង់កញ្ញា ប៉ាច គឹមមួយអោបរឹតលើគ្រែ ដែលហាក់ដូចជាគូស្នេហ៍ ហើយធ្វើអោយម្នាក់ៗច្រណែនថាលោកពិតជាសំណាងមែន ដែលត្រូវបានតារាស្រស់ស្អាតរូបនេះ ជ្រើសអោយសម្ដែង ហើយបានសម្ដែងចំសាច់រឿងដែលនាងត្រូវអោបផ្អឹបទ្រូងម្ដងហើយម្ដងទៀត ដែលតារាប្រុសភាគច្រើនមិនងាយមានឱកាស។ លោក ទ្រី ដារ៉ាវុធ និយាយថា ក្នុងពេលសម្ដែងតារាស្រី នាង ប៉ាច គឹមមួយ ក៏អៀនៗខ្លះដែរ ប៉ុន្តែដោយសារតែអ្នកដឹកនាំតម្រូវអោយនាងអោបរឹត និងធ្វើអោយដូចជាគូស្នេហ៍មែនទែន ទើបនាងសម្ដែងបានល្អ។ លោកថានាងក្រៅពីចូលតួបានល្អ ក៏មានចរឹតរួសរាយក្រៅឆាកផងដែរ ដោយចូលចិត្តលែងសើចទើបធ្វើអោយលោក និងនាងយល់ចិត្តគ្នាច្រើន ហើយពេលថតក៏មិនសូវខ្លាចគ្នា ក្នុងឈុតអោបរឹតដែលបានឃើញ។ យ៉ាងណាមិញ លោកថាមិនមានអារម្មណ៍ណាមួយជាមួយម្ចាស់បទនេះទេ បើទោះនាងជាស្រីស្អាតដែលអ្នកនាងក៏ចង់នៅក្បែរ និងចង់អោយនាងអោបរឹតបែបនេះ ដោយសារតែលោកគិតចំពោះនាងត្រឹមតែជាតារាមួយរូប។

តោះទស្សនាបទចម្រៀង ដែលអ្នកណាៗក៏ច្រណែនថា លោក ទ្រី ដារ៉ាវុធ សំណាងនៅក្នុងបទនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here