តារាថៃ២រូប ប្រកាសបើកជំនួញនៅកម្ពុជា

0

ក្នុងកិច្ចសម្ភាសន៍ជាមួយតារាខ្មែរកាលពីល្ងាចថ្ងៃទី១៩ ធ្នូ នៅស្ទីឌីយោប៉ុស្ដិ៍លេខ៥ តារាស្ពតថៃ២រូប ដែលត្រូវគេស្គាល់ថាជា Brand Ambassador ដ៏ល្បីល្បាញរបស់ផលិតផល PKA Cosmetic បានអះអាងថា អ្នកទាំងពីរនឹងបើកជំនួញអោយខ្លាំងនៅកម្ពុជា ដោយមិនមែនគ្រាន់តែបង្ហាញខ្លួនមកផ្សព្វផ្សាយផលិតផល ឬការងារថតស្ពតនោះទេ។

ក្នុងនោះក៏នឹងធ្វើអោយគម្រោងចែកចាយផលិតផលដែលខ្លួនធ្វើជាតំណាងមកពីថៃ អោយក្លាយជាមុខជំនួញរឹងមាំ ដូចគ្នានឹងមុខជំនួញរបស់ខ្លួននៅក្នុងប្រទេសថៃផងដែរ។

វត្តមានរបស់តារាថៃដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី«អាណាចក្រនារី»នោះ រួមមាន អ្នកនាង Nuttida Kruapanich, កញ្ញា Suratchada Thaipipat និងលោក Pisut Witeesawat ,ដែលអ្នកទាំង៣ក្រៅពីជាតំណាងផលិតផល ក៏ជានាយកគ្រប់គ្រងផលិតផលរៀងខ្លួន ដែលជាម្ចាស់ភាគហ៊ុនរបស់ PKA Cosmetic ផងដែរ ខណៈដែលតារាស្រីទាំង២ប្រកាសថានឹងធ្វើអោយបោះទុននាំចូលផលិតផលសម្អាងផ្ដាច់មុខមកចែកចាយនៅលើទីផ្សារកម្ពុជាអោយកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការតារាកម្ពុជា ជាពិសេសអ្នកនិយមគ្រឿងសម្អាង។ លោក ឆាយ ភិរម្យ នាយកគ្រប់គ្រងផលិតផល PKA Cosmetic បានអះអាងថា តារាស្រី២រូបខាងលើ មកកាន់ប្រទេសកម្ពុជា ក្នុងបំណងផ្សព្វផ្សាយគ្រឿងសម្អាងរបស់PKA ដែលទើបនាំចូលផ្ដាច់មុខមកពីប្រទេសថៃ និងដើម្បីមកសិក្សាស្វែងយល់ពីទីផ្សារមុខជំនួញនៅក្នុងប្រទេសកម្ពុជា។ លោកថាអ្នកនាង Nuttida Kruapanich, និង កញ្ញា Suratchada Thaipipat គឺជាតារាតំណាងផលិតផលផ្ដាច់មុខ ដោយអ្នកទាំងពីរអាចចាត់ទុកថាគឺជាតារាស្ពតរបស់PKA ដ៏ល្បីល្បាញរបស់ថៃ និងនៅកម្ពុជា។

វត្តមានរបស់អ្នកស្រីស្អាតទាំងពីរ គឺជាបើកបង្ហាញអោយដឹងពីការរីកចំរើនរបស់កម្ពុជា ហើយក៏បង្ហាញអោយឃើញកាន់តែច្បាស់ថា ជនជាតិថៃ និងតារាថៃក៏ចាប់អារម្មណ៍ក្នុងគម្រោងបោះទុនលើមុខជំនួញមិនខុសពីក្រុមពាណិជ្ជករទូទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here