ផ្សារទំនើប The Bridge Lifestyle Mall ប្រកាសបើកសម្ពោធផ្លូវការ

0

នៅទីបំផុតផ្សារទំនើប The Bridge Lifestyle Mall ដែលស្ថិតនៅលើអាគារដ៏អស្ចារ្យ នៅខាងក្រោយណាហ្គាវើល ជិតកោះពេជ្រ បានប្រកាសបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី៨ ខែវិច្ឆិកា មុនអុំទូកនេះ។ តារាល្បីៗ អ្នកមានប្រជាប្រិយភាពក្នុងសង្គម ក៏ត្រូវគេដឹងថា ទទួលបានការអញ្ជើញអោយចូលរួម ដើម្បីញាំងពិធីទាំងមូលអោយកក្រើកផងដែរ។

នេះជាផ្សារទំនើបកម្រិតអន្តរជាតិ នៅកណ្ដាលរាជធានីដ៏ទាក់ទាញ ដោយគ្រាន់តែមានការប្រកាសថាបើកសម្ពោធ ក៏មានការចាប់អារម្មណ៍មិនធម្មតាទៅហើយ។ ផ្សារនេះមានកម្ពស់៥ជាន់ មានហាងលក់ទំនិញ និងភោជនីយដ្ឋាន ប្រមាណជាង 80 កន្លែង ខណៈដែលនៅជាន់ផ្សេងៗ គឺជាកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យផ្សេងៗកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ។ ផ្សារនេះ បានបើកសាកល្បងចំនួនជាង៦ខែមកហើយ ដោយគេកត់សម្គាល់ថា ដ្បិតតែមិនទាន់សម្ពោធ តែបានជាប់ឈ្មោះជាផ្សារទំនើបឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានហាងលក់ទំនិញផលិតផលក្នុងស្រុក និងអន្តរជាតិដ៏ល្បីល្បាញឈានមុខគេពេញទាំងប្រាំជាន់ខាងក្រោម ចាប់ពីជាន់ផ្ទាល់ដី ដល់ ជាន់ទី 3AF នៃអគារ The Bridge រួចទៅហើយ។

ផ្សារកម្រិតអន្តរជាតិនេះ ប្រកាសកាត់ខ្សែបូ បើកសម្ពោធនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង២រសៀលតទៅ ដោយក្រៅពីមានវត្តមានឥស្សរជនល្បីៗ តារាសិល្បៈ និងអ្នកលេងហ្វេសប៊ុកល្បីៗ ដែលត្រូវបានគេរៀបរាប់ឈ្មោះ ក៏ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនយ៉ាងកុះករផងដែរ។ តារាទាំងនេះ មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយ ដល់ហ្វេនៗរបស់ខ្លួនក្នុងថ្ងៃបើកសម្ពោធប៉ុណ្ណោះទេ តែក៏នឹងនាំផ្លូវអ្នកចូលរួមអោយស្គាល់ពីចំណុចពិសេសនៅក្នុងផ្សារទំនើបនេះ ដែលមានដូចជា ភោជនីយដ្ឋាន ហាងភេសជ្ជៈ ហាងសំលៀកបំពាក់ ដ៏ល្អប្រណីតលំដាប់កំពូលរបស់ពិភពដែលកំពុងបើកដំណើរការនៅក្នុងផ្សារនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here