មិនត្រឹមតែដាក់បិណ្ឌទេ ក្រុមហ៊ុនសេងហាន ថែមទាំងចែកកអំណោយសន្ធឹកសន្ធាប់នៅវត្តអង្គព្រលឹង

0

កាលព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៩ លោក យ៉ន សេងហាន អគ្គនាយក្រុមហ៊ុនសេងហាន ដែលត្រូវគេស្គាល់ថា ជាក្រុមហ៊ុននបើកគម្រោងពុះលក់ដីឡូតិ៍ធំមួយ បានដឹកនាំបុគ្គលិក និង សមាជិក យ៉ាងច្រើនកុះករ ទៅធ្វើបុណ្យរាប់បាត្រក្នុងបិណ្ឌទី៩ នៅវត្តអង្គព្រលឹង ស្ថិតនៅខាងក្រោយផ្សារបាត់ដឹង តាមបណ្ដោយផ្លូវជាតិ៥១ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានការប្រគល់អំណោយជូននូវអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ពលរដ្ឋខ្វះខាតចំនួនជិត១០០គ្រួសារផងដែរ ខណៈផ្លូវចូលបរិវេណវត្តប្រមាណជាង៥គីឡូ ក៏ត្រូវគេដឹងថាក្រុមហ៊ុនមួយនេះ ទើបតែធ្វើការឈូសឆាយជូនពលរដ្ឋធ្វើដំណើរ។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៑ុនសេងហាន បានអះអាងថា ដោយសារតែលោកទទួលបានជោគជ័យក្នុងការពុះលក់ដីឡូតិ៍នៅជាប់របងវត្តអង្គព្រលឹង ក្រោយការប្រកាសគម្រោងកាលពីពេលថ្មីៗ ទើបលោកសម្រេចដឹកនាំក្រុមការងារទៅធ្វើបុណ្យនៅក្នុងវត្តនោះ ហើយបានរៀបចំជាអំណោយជូនដល់គ្រួសារក្រីក្រចំនួន៣ភូមិស្មើនឹង៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេះ ត្រីខ១យួរ ក្រម៉ា១ សារ៉ុង១ត្រពាំងថ្ម​ និងថវិកាមួយចំនួន។ នេះជាការចែករំលែកក្ដីស្រលាញ់ ដែលលោកតែងតែដឹកនាំក្រុមការងារឲ្យរួមគ្នាធ្វើទាន ខណៈដែលការចែកអំំណោយជូនដល់ពលរដ្ឋខ្វះខាតនេះ គឺលោក និងក្រុមការងារ ធ្វើឡើងជាច្រើនលើកមកហើយ។ លោកក៏បានប្រកាសថានឹងបន្តជួយដល់ភូមិទាំង៣ អាស្រ័យទៅតាមលទ្ធភាពជាក់ស្ដែងបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។

លោក​ រ៉ាយ អាប់ ប្រធានភូមិ ដំបូកស បានអះអាងថាសកម្មភាពចុះចែកអំណោយរបស់ក្រុមហ៊ុនសេងហាន គឺជាការគិតគូរសម្រួលដល់ការលំបាករបស់ពលរដ្ឋក្នុងភូមិរបស់លោក គួរអោយសរសើរ ដោយលោកក៍បន្តស្នើអោយមានសកម្មភាពបែបនេះ អោយបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន ដើម្បីសម្រួលកង្វៈខាតរបស់ពលរដ្ឋក្រីក្រក្នុងភូមិដំបូកសទាំងមូល។

មិនខុសគ្នាដែរ លោក ផុន ស៊ីម មេភូមិចាន់សែន បានអះអាងថា តាំងពីមានវត្តមានរបស់ក្រុមហ៊ុនសេងហាននៅក្នុងតំបន់របស់លោក មិនត្រឹមតែធ្វើអោយដីធ្លីក្នុងតំបន់របស់លោកមានសភាពកម្រើកឡើងប៉ុណ្ណោះទេ សូម្បីតែការធ្វើដំណើររបស់ប្រជាជនក្នុងភូមិក៏មានភាពប្រសើរឡើងផងដែរ ជាពិសេសចាប់តាំងពីក្រុមហ៊ុនមួយនេះ ចំណាយថវិកាឈូសឆាយពង្រីក និងជួសជុលផ្លូវធ្វើអោយកន្លែងដែលធ្លាប់តែភក់ជ្រាំនៅរដូវធ្លាក់ភ្លៀង អាចធ្វើដំណើរបានស្រួល។ លោកសម្ដែងអារម្មណ៍សប្បាយចិត្ត ដែលក្រុមហ៊ុនសេងហានបានរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមរបស់លោក ជាពិសេសគឺបានទាំងផ្ដល់ជាអំណោយជូនដល់អ្នកភូមិក្នុងឱកាសមុនភ្ជុំបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here