ក្រុមហ៑ុន២ ប្រកាសចាប់ដៃគ្នា

0

កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០១៩ ក្រុមហ៑ុន២ គឺក្រុមហ៑ុនធានារ៉ាប់រង Forte និងក្រុមហ៑ុនដឹកជញ្ជូនជូនអ្នក បានប្រកាសចាប់ដៃគ្នា ដោយអះអាងថា ហេតុផលនៃការសហការនេះ នឹងជំរុញឲ្យមានការឈានឡើងកាន់តែខ្លាំង ដើម្បីជាប្រយោជន៍ដល់សាធារណជន។ កិច្ចព្រមព្រៀងនេះ មានរយៈពេល១ឆ្នាំ ដោយគ្រោងនឹងបន្តកិច្ចសន្យាជាមួយគ្នាច្រើនទៀត ក្នុងពេលបន្តបន្ទាប់។

លោក គង់ សុលីយ៉ា នាយកប្រតិបត្តិក្រុមហ៑ុនដឹកជញ្ជូន”ជូនអ្នក” បានថ្លែងបញ្ជាក់ថា ដោយសារតែកំណើននៃការទិញទំនិញតាមប្រព័ន្ធអនឡាញមានកាន់តែច្រើន ទើបក្រុមហ៑ុនជូនអ្នក(Joonaak) សម្រេចរ៉ាប់រងសេវាកម្មទទួលខុសត្រូវលើការដឹកជញ្ជូន ដោយបានបង្កើតក្រុមការងារសម្រាប់ទទួលការកុម្ម៉ង់ និងក្រុមដឹកជញ្ជូនដល់ផ្ទះនៅទូទាំងរាជធានី ដើម្បីឲ្យមុខទំនិញរបស់អ្នកលក់អនឡាញមិនភ័យរឿងសេវាកម្មដឹកជញ្ជូន និង ភាពយឺតយ៉ាវក្នុងការដឹកជញ្ជូន។ ជាមួយនឹងការទទួលបានអតិថិជនជាដៃគូកាន់តែច្រើន ក្រុមហ៑ុនក៏បានសម្រេចចាប់ដៃជាមួយក្រុមហ៑ុន Forte ដើម្បីធានារ៉ាប់រងនូវរាល់អតិថិជនដែលបានកុម្ម៉ង់ទំនិញតាមរយៈក្រុមការងារជូនអ្នក ដែលនេះគឺការបង្កើនទំនុកចិត្តយ៉ាងខ្លាំង។ នេះគឺជាកិច្ចសហការដែលអតិថិជននឹងទទួលបានសំណងយ៉ាងទាន់ចិត្ត ប្រសិនបើទំនិញដែលជូនអ្នកដឹកជញ្ជូនត្រូវខូច ឬ បាត់បង់។

លោក ឳ សៅវណ្ណា អ្នកគ្រប់គ្រងទូទៅក្រុមហ៑ុនធានារ៉ាប់រង Forte បានអះអាងកិច្ចសហការដែលបានឯកភាពនេះ នឹងជំរុញឲ្យក្រុមហ៑ុនកាន់តែមានទំនុកចិត្តខ្ពស់ពីអតិថិជន ប៉ុន្តែក៏ជួយអោយក្រុមហ៑ុន Forte ទទួលបានកំណើនអតិថិជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here