កក្រើកណាស់ពិធីសម្ពោធបុរីVIP នៅខេត្តកំពត

0

កាលពី​ថ្ងៃទី១៨​ ​សីហា​ ​ឆ្នាំ២០១៩​ ​ក្រុ​មហ៑ុន​អចលនទ្រព្យ​ល្បីល្បាញ​បុរី​ ​វី​អាយ​ភី​ ​មិន​ត្រឹមតែ​ធ្វើពិធី​ជួបជុំ​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​មន្ត្រី​អាជ្ញា​ធម៌​ ​និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ប៉ុណ្ណោះទេ​ ​បាន​ទាំង​រៀបចំ​ការ​ប្រគំតន្ត្រី​ ​និង​ ​ជប់លៀង​ក្នុង​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​ផង​។​ ​តារាចម្រៀង​ ​និង​តារា​សម្ដែង​ល្បី​ៗ​ជាច្រើន​រូប​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នោះ​។​ ​

​ ​​លោក​ ​វ៉ន​ ​វណ្ណៈ​ ​អគ្គនាយក​បុរី​វី​អាយ​ភី​ ​បាន​អះអាង​ថា​ ​ដោយសារតែ​ល្បឿន​ក្នុង​ការ​លក់​ចេញ​របស់​បុរី​វី​អាយ​ភី​ ​នៅ​ខេត្តកំពត​ ​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ហើយ​សន្ទុះ​ក្នុង​ការ​លក់​ចេ​ញក៍​លឿន​លើស​ពី​ការ​ប៉ាន់ស្មាន​ ​ទើប​លោក​សម្រេច​បើក​គម្រោង​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តកំពត​ ​ដោយមាន​ពិធីជប់លៀង​ជូន​ដល់​បុគ្គលិក​ ​ជា​ក្រុមការងារ​ ​និង​អតិថិជន​ ​ដើម្បីអោយ​បងប្អូន​បាន​រាំ​លេងសប្បាយ​ ​និង​ ​បាន​ទស្សនា​សិល្បៈ​ចម្រៀង​ ​និង​ ​ដើរ​ម៉ូដ​ ​ទ្រង់ទ្រាយ​ធំ​ ​មិនចាញ់​កាល​ធ្វើ​សង្ក្រា​ននៅ​ខេត្ត​ព្រះសីហនុ​។​ ​លោក​ថា​ពិធី​មួយ​នេះ​ ​ក៍​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​អាជ្ញា​ប្រចាំ​តំបន់​យ៉ាងច្រើន​ផង​ដែរ​ ​ដោយ​លោក​បាន​ចាត់ទុកថា​ពិធី​ ​ជប់លៀង​ ​អម​ដោយ​តា​រា​ល្បី​ៗ​ ​កាលពី​យប់​នោះ​ ​​គឺជា​ការ​ជួបជុំ​គ្រួ​សារ​ដ៍​ធំ​របស់​បុរី​វី​អាយ​ភី​ ​ក្រោយ​យ​ពេល​ជោគជ័យ​លើ​មុខ​ជំនួញ​ដីធ្លី​ ​និង​សាង​សល់​វិស័យ​អ​ចន​ទ្រព្យ​ជាលើកដំបូង​ ​ក្នុង​ខេត្តកំពត​។​ ​លោក​ថា​បុរី​វី​អាយ​ភី​កំពុង​បោះជំហាន​ក្លាយជា​ទីក្រុង​រណប​ ​និង​ជា​ផ្ទះ​ស្នាក់នៅ​ដែល​ជា​ជ​ម្រើ​សដ៍​ល្អ​របស់​អ្នក​ចង់​មក​កម្សាន្ត​នៅ​ខេត្តកំពត​ ​ដែល​កន្លងមក​ទឹកដី​ខេត្ត​នេះ​ ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​បង្កើត​ជា​បុ​រី​ធំៗ​។​ ​ស្របគ្នា​ដែល​លក្ខ​ណ្ឌ​បង់​រំលោះ​ ​និង​តម្លៃ​ដែល​បាន​កំណត់​ឡើង​ ​គឺ​តម្រូវ​ចំពោះ​អ្នកមាន​ជីវភាព​មធ្យម​ ​និង​ធូរធារ​អាច​ទិញ​បាន​យ៉ាង​ស្រូួ​ល​ផង​ ​ទើប​ទីតាំង​បុរីVIP​ ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ ​លើទឹក​ដី​កំពត​តាំងពី​បើក​ដំណើរការ​។​ ​លោក​ថា​នៅក្នុង​បុរី​នេះ​ ​ក្រៅពី​មាន​វីឡា​ទោល​ ​វីឡា​កូនកាត់​ ​ផ្ទះល្វែង​ ​ក៍​មាន​ផ្សារ​ ​ហាង​ទំនើប​ ​និង​សួនច្បារ​យ៉ាង​ផាសុកភាព​ក្នុង​គម្រោង​នោះ​ផង​ដែរ​លម្អ​ដោយ​ផ្កា​សាគូ​រ៉ា​។​ ​
​ ​ ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គម្រោង​បុរី​វី​អាយ​ភី​ ​បាន​ប្រកាស​ឡើង​នៅ​លើ​ផ្ទៃដី​ជាង៣១ហិកតារ​ ​ដោយមាន​សំណង់ផ្ទះ​ជុំវិញ​ផ្សារ​សរុប​ជិត៥០០ល្វែង​ ​និង​ប្លង់ដី​ឡូ​តិ៍​សម្រាប់​លក់​ប្រមាណ​ជាង១០០០ប្លង់​ ​គ្រប់​ទំហ៑ំ​។​ ​គម្រោង​វិនិយោគ​នេះ​ ​ស្ថិតនៅ​ភូមិ​ដំណាក់អំពិល​ ​ឃុំ​ល្អាង​ ​ស្រុក​ដងទង់​ ​ចម្ងាយ១២១គីឡូ​ពី​រាជធានី​ភ្នំពេញ​ ​និង​ប្រហែល២០គីឡូ​ដល់ទី​រួម​ខេត្ត​ ​ដែល​ជា​តំបន់​មាន​សក្កា​នុ​ពល​ធំ​មួយ​ ​ប្រចាំ​ខេត្តកំពត​។​ ​តម្លៃ​ដី​ឡូ​របស់​គម្រោង​ត្រូវ​បាន​ប្រកាស​ថា​មាន​ចាប់ពី​ជាង៧៨០០ដុល្លារ​ឡើង​ទៅ​ ​និង​ជាង៣មុឺ​នដុល្លា​រឡើង​ទៅ​សម្រាប់​តម្លៃ​ផ្ទះ​ ​ដែល​ធ្វើអោយ​គេ​មើល​ឃើញ​ភ្លាម​ៗ​ថា​ ​វត្តមាន​របស់​ក្រុ​មហ៑ុ​នបុ​រី​វី​អាយ​ភី​ ​នឹង​ធ្វើអោយ​គម្រោង​អចលនទ្រព្យ​ផ្សេងទៀត​ងាក​ទៅ​ចាប់អារម្មណ៍​ ​ដែល​កាន់តែ​ជួយ​អោយ​ល្បឿន​ក្នុង​ការអភិវឌ្ឍន៍​នៅ​ខេត្តកំពត​ឈានឡើង​ ​ពោល​គឺ​តម្លៃ​ដីធ្លី​នឹង​ហក់​ឡើង​។​ ​វី​អាយ​ភី​ ​ក៍​បាន​ប្រកាស​យុទ្ធសាស្ត្រ​អ្នកទិញ​ដី​ឡូត៍​ ​ឬ​ទិញ​ផ្ទះ​ក្នុង​គម្រោង​នៅ​ខេត្តកំពត​ ​ទទួល​បាន​តូប​មួយ​ក្នុង​ផ្សារ​តកូនតចៅ​ ​ដោយ​ឥតគិតថ្លៃ​ផង​ដែរ​ ​ទើប​គម្រោង​មួយ​នេះ​ ​ហក់​ចូល​ខេត្តកំពត​មិនបាន​ប៉ុន្មាន​ផង​ ​ក៍​មានសន្ទុះ​គាំទ្រ​មិនធម្មតា​។​ ​

​លោក​ ​វ៉ន​ ​វណ្ណៈ​ ​អគ្គនាយក​ក្រុ​មហ៑ុ​នបុ​រី​វី​អា​ភី​ ​បន្ត​គូសបញ្ជាក់​ថា​ ​ហេតុផល​ដែល​លោក​សម្រេចចិត្ត​បោះទុន​រាប់​លាន​ដុល្លារ​សាងសង់​បុរី​នៅ​លើទឹក​ដី​នេះ​ ​ក៍​ព្រោះតែ​លោក​យល់ថា​ ​ខេត្តកំពត​ចាប់ផ្ដើម​មាន​សក្កា​នុ​ពល​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​ច្រើនឡើង​នា​ពេល​ចុងក្រោយ​ ​ខណៈ​ដែល​វិស័យ​ដី​ធ្លី​ក៍​មានសន្ទុះ​បន្ទាប់ពី​ដីធ្លី​នៅ​ខេត្ត​ព្រះ​សី​ហនុ​ក៍​ចាប់ផ្ដើម​ចង្អៀត​។​ ​លោក​ថា​ទស្សនៈ​វិស័យ​របស់​ក្រុ​មហ៑ុន​ ​គឺ​ចង់​ជួយ​អភិវឌ្ឍន៍​ទឹកដី​កំពត​ ​អោយ​កាន់តែ​មានការ​ឈានឡើង​ ​ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​បន្តបន្ទាប់​ ​និង​ដើម្បី​បំពេញសេចក្ដី​ត្រូវការ​ផ្នែក​ទេសចរណ៍​ ​ដែល​កំពុង​ឈានឡើង​។​ ​លោក​ប្រកាស​ថា​នឹង​ពង្រីក​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​លើទឹក​ដី​កំពត​ក្នុង​ទំហ៑ំ​ផ្ទៃដី​បន្តបន្ទាប់​ទៀត​ ​ដើម្បី​រួមចំណែក​អោយ​ខេត្ត​មួយ​នេះ​ ​កាន់តែ​មានការ​រីក​ចំរើន​។​

LEAVE A REPLY

Please enter your comment!
Please enter your name here