អ្នកជំនាញពូជធុរ៉េនល្បីល្បាញ ត្រូវបានអញ្ជើញឲ្យមកជួយផ្នែកកសិកម្មនៅកម្ពុជា

0

កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបណ្ដុះ បង្កាត់ពូជ និងបច្ចេកទេសដាំដុះធុរ៉េនម៉ូសាងឃីង ដែលជាពូជធុរ៉េនដ៏ល្បីល្បាញប្រចាំនៅប្រទេសម៉ាឡេសុី លោក Way Sew Chiang ហៅលោក លី បានអញ្ជើញមកដល់កម្ពុជា។ វត្តមានលើកដំបូងរបស់លោក គឺតបតាមការអញ្ជើញរបស់ក្រុមហ៑ុនហង្សម្ចាស់ដីដែលជាក្រុមហ៑ុនវិនិយោគលើវិស័យកសិកម្ម ដើម្បីអោយលោកមកជួយលើផ្នែកបច្ចេកសទេស និងដើម្បីអោយកម្ពុជាមានលទ្ធភាពដាំពូជធុរ៉េន ដែលជាពូជធុរ៉េនដែលមានទីផ្សារខ្លាំងនៅក្នុងពិភពលោក។

លោក លី បានថ្លែងប្រាប់បន្ទាប់ពីចុះមកដល់កម្ពុជាថា លោកគឺជាអ្នកឯកទេសផ្នែកដាំដុះ និងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទឹសម៉ាឡេសុី ដោយបានធ្វើការលើមុខជំនាញនេះ ប្រមាណជាង៣០ឆ្នាំមកហើយ ដោយលោកក៍មានស្នាដៃជួយអោយប្រទេសម៉ាឡេសុី មានលទ្ធភាពផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីង នៅក្នុងប្រទេស និងនាំចេញនាពេលចុងក្រោយនោះផង។ ក្រៅពីទទួលខុសត្រូវលើការងារក្នុងកសិដ្ឋានរបស់ខ្លួន លោកក៏ជាបណ្ដុះបណ្ដាល និងជាអ្នកផ្ដល់បច្ចេកទេសជួយដល់ម្ចាស់ចម្ការធុរ៉េនម៉ូសាងឃីងធំៗនៅក្នុងប្រទេសប្រចាំនៅក្នុងប្រទេសម៉ាឡេសុីផងដែរ។ នាពេលកន្លមកលោកបានចុះទៅបណ្ដុះបណ្ដាលជំនាញដាំពូជធុរ៉េននេះ នៅក្នុងប្រទេសឥណ្ឌូនេសុី និងប្រទេសផ្សេងទៀត ជាច្រើនកន្លែង ដើម្បីអោយប្រទេសទាំងនោះ មានលទ្ធភាពដាំដុះពូជធុរ៉េនមួយនេះ។ ដោយឡែកសម្រាប់ដំណើរមកកាន់កម្ពុជារបស់លោកនៅក្នុងពេលនេះ ក៏មិនខុសពីដំណើរកន្លងមកទៅកាន់ប្រទេសឥណ្ឌូនេសុីនោះដែរ ដោតលោកមកដើម្បីសិក្សាទឹកដីមួយចំនួនរបស់កម្ពុជា ជាពិសេសគឺបរិយាកាស និងសណ្ឋានដីក្នុងខេត្តកំពត ដើម្បីកំណត់ដឹងថា តើត្រូវរៀបចំបច្ចេកទេសដូចម្ដេច ដើម្បីអាចអោយពូជធុរ៉េនម៉ូសាងឃីង អាចលូតលាស់បានល្អ។ លោកថាខ្លួននឹងចំណាយពេល៥ថ្ងៃជាមួយនឹងក្រុមហ៑ុនហង្សម្ចាស់ដីដើម្បីបណ្ដុះជំនាញអ្នកឯកទេសកម្ពុជាលើពូជដំណាំមួយនេះ ដោយក្រោយបញ្ចប់បេសកកម្មលើកដំបូង លោកបន្តចុះមកកម្ពុជាអោយញឹកញាប់បន្ថែមទៀត ដើម្បីជួយអោយកម្ពុជា មានចម្ការធុរ៉េនម៉ូសាងឃីង ដែលមានស្ដង់ដារដូចគ្នានឹងនៅម៉ាឡេសុី។ លោកក៏ប្រកាសនឹងជួយរកទីផ្សារដល់កម្ពុជាផងដែរ ប្រសិនបើកម្ពុជាមានលទ្ធផលផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីងនៅអំឡុងប៉ុន្មានឆ្នាំក្រោយ ហើយរកទីផ្សារនាំចេញមិនបាន។ ផ្អែកតាមការសិក្សា នឹងវាយតម្លៃជាបឋមលោកថា កម្ពុជាក៏អាចដាំធុរ៉េនម៉ូសាងឃីងបានល្អមិនចាញ់ម៉ាឡេសុីនោះដែរ ដោយគ្រាន់តែត្រូវរៀបចំបច្ចេកទេសខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី ធ្លាប់បានថ្លែងថា សម្រាប់ចម្ការធុរ៉េនរបស់គម្រោង”ឋានព្រះឥន្ទ” ក្រុមហ៑ុនបានទំនាក់ទំនងជាមួយអ្នកជំនាញប្រទេសម៉ាឡេសុីក្នយងការនាំពូជសុទ្ធ«ម៉ូសាងឃីង»ផ្ទាល់ពីម៉ាគេសុីតែម្ដង ដោយមិនទិញពូជពីប្រទេសជិតខាងទេ ដើម្បីអោយបានពូជសុទ្ធ។ ក្នុងនោះក្រុមហ៑ុនក៏ត្រៀមចំណាយទុនខ្ពស់ក្នុងការអញ្ជើញអ្នកឯកទេស គឺលោកលី អោយឡើងចុះមកសិក្សា និងជួយលើផ្នែកបច្ចេកទេសតាំងពីដំណាក់កាលបណ្ដុះពូជ ដាំដុះ រហូតដល់បានផលផងដែរ។ លោកថា ពូជធុរ៉េនម៉ាសាងឃីង ត្រូវបានដាំជាបណ្ដើរៗហើយនៅខេត្តកំពត ដោយនឹងបន្តដាំនៅបណ្ដាខេត្តផ្សេងៗទៀត។ លោកចំណាយទុនខ្ពស់នាំពូជ និងអ្នកឯកទេស ពីប្រទេសម៉ាឡេសុីមកដោយផ្ទាល់ គឺដើម្បីអោយម្ចាស់ចម្ការដែលទិញចម្ការធុរ៉េនពីគម្រោងឋានព្រះឥន្ទ មានចម្ការធុរ៉េនមួយដែលមានពូជល្អ ហើយលក់បានថ្លៃក្រោយពេលបានផល។ ​លោក ហង្ស ព្រីន្សយ៉ា ​បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកួតប្រជែងនឹងប្រទេសជិតខាងបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here