រថយន្ត Masda 2019 លើកទី២ ត្រូវហង្សម្ចាស់ដីប្រគល់ជូនម្ចាស់ចម្ការនៅសៀមរាប

0

កាលពី​ថ្ងៃទី២១​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​ដែល​មាន​ក្រុមការងារ​ ​Eco​ ​Heroចូលរួម​ផង​ ​បាន​រៀបចំ​ពិធីជប់លៀង​ ​និង​ធ្វើពិធី​ចាប់ឆ្នោត​ប្រគល់​រថយន្ត​ ​Masda​ ​ស៑េ​រី​ឆ្នាំ២០១៩​ ​មួយ​គ្រឿង​ជា​លើក​ទី២​ ​យ៉ាង​អធឹក​អ​ធនម​ ​ជូន​ដល់​ម្ចាស់​ចម្ការ​នៅ​ខេត្តសៀមរាប​ ​ដោយ​អ្នក​ត្រូវ​រថយន្ត​ជា​លើក​ទី២​ ​បន្ទាប់ពី​អ្នក​ប៉ោយប៉ែត​នេះ​ ​គឺ​មក​ពី​កំពង់ចាម​។​ ​អតិថិជន​ ​ដែល​ឈ្នះ​រង្វាន់​រថយន្ត​តម្លៃ​មុឺ​នដុល្លា​រនេះ​ ​គឺ​អ្នកស្រី​ ​សឿន​ ​ធីតា​ ​អាយុ២៩ឆ្នាំ​ ​ជា​អាជីវករ​លក់​គ្រឿងក្រអូប​ ​នៅ​កោះ​រកា​រ​ ​ខេត្ត​កំពង់ចាម​។​ ​

​អ្នកស្រី​ ​សឿន​ ​ធីតា​ ​មានឱកាស​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ពី​ការ​ចាប់ឆ្នោត​ ​ដោយសារតែ​អ្នកស្រី​ ​បាន​ទិញ​ចម្ការ​ដូងក្រអូប​មួយ​ហិកតារ​ ​នៅ​ស្រុក​ស្រីស្នំ​ ​ក្នុង​ខេត្តសៀមរាប​ ​កាលពី​ជាង២ខែមុន​ ​ហើយ​ត្រូវ​បាន​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​ផ្ដល់​សន្លឹកឆ្នោត​មួយ​សន្លឹក​ ​អោយ​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​។​ ​អ្នកស្រី​ថា​ ​អ្នកស្រី​ធ្វើដំណើរ​មក​ពី​ខេត្ត​កំពង់ចាម​ ​ដោយ​មិន​នឹកស្មាន​ថា​ ​មានសំណាង​ត្រូវ​បាន​រថយន្ត​តម្លៃ​មុឺ​នដុល្លា​រត្រ​លប់​ទៅផ្ទះ​ពី​ហង្ស​ម្ចាស់ដី​បែបនេះ​ឡើយ​ ​ទើប​អ្នកស្រី​អរ​ចង់​គាំងបេះដូង​ ​នៅពេល​មានការ​ប្រកាស​ថា​គឺជា​អ្នកឈ្នះ​រង្វាន់​។​ ​នៅក្នុង​ពិធី​នោះ​ ​ក៍​មានការ​ចាក់​បង្ហាញ​វីដេអូ​ ​ពី​សកម្មភាព​ឈូស​ឆាយ​ ​និង​ការអភិវឌ្ឍន៍​គម្រោង​ ​ដើម្បី​បញ្ជាក់​ថា​ ​គម្រោង​ហង្ស​ម្ចាស់ដី​ ​ពិតជា​ចម្ការ​ជូន​អតិថិជន​ ​ដោយ​មិនមែន​ជា​គម្រោង​ខ្យល់​នោះ​ផង​ដែរ​។​ ​អ្នកស្រី​ត្រូវ​បាន​ក្រុ​មហ៑ុន​ធ្វើពិធី​ប្រគល់​រថយន្ត​អោយ​ដោយ​ផ្ទាល់​ ​និង​ព្រឹក​ថ្ងៃបន្ទាប់​ ​បន្ទាប់ពី​ចាប់ឆ្នោត​ហើយ​។​ ​នៅក្នុង​ពិធី​នោះ​ក៍​មាន​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់ក្រ​សួង​មហាផ្ទៃ​ ​និង​ពី​អាជ្ញាធរ​ខេត្ត​ជាច្រើន​រូប​ផង​ដែរ​ ​ខណៈ​ដែល​ពិធីជប់លៀង​ ​និង​ ​ចាប់ឆ្នោត​ ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​អធឹក​អធម​ ​នៅក្នុង​សាល​ធំ​របស់​សណ្ឋាគារ​សុខា​លើ​ផ្លូវ៦០ម៉ែត្រ​ ​ខេត្តសៀមរាប​។​ ​នៅក្នុង​ពិធី​នោះ​ ​ក៍​មាន​តារាចម្រៀង​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ច្រៀង​កំដរ​ជា​កិត្តិយស​ផង​ដែរ​ ​ដោយ​វត្តមាន​របស់​នាង​រឹតតែ​ធ្វើអោយ​ពិធី​ចាប់ឆ្នោត​ ​កាន់តែ​អឹក​អធឹក​។​ ​

​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​ឋាន​ព្រះឥន្ទ​ ​ដែល​ជា​គម្រោង​លក់​ចម្ការ​ជា​ឡូ​តិ៍​មួយ​ហិ​ក​តារ​ៗ​ ​នៅ​ខេ​ត្ត​ធំៗ​នៅ​កម្ពុជា​ ​បាន​អះអាង​ថា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ ​ដែល​បាន​ទិញ​ចម្ការ​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ​របស់​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​នៅ​ស្រុក​ស្រីស្នំ​ ​ខេត្តសៀមរាប​ ​ទើប​លោក​សម្រេច​ធ្វើពិធី​ចាប់ឆ្នោត​ ​និង​ប្រគល់​រថយន្ត​ ​Masda​ ​2019​ ​ជា​ការ​លើកទឹកចិត្ត​ ​ដោយ​ក្នុង​ពេល​បន្តបន្ទាប់​ ​ក្រុ​មហ៑ុន​ ​នឹង​ធ្វើពិធី​ដូចគ្នា​នេះ​ ​ជូន​ដល់​អតិថិជន​នៅ​ភ្នំពេញ​ ​បាត់ដំបង​ ​ពោធិ​សាត់​ ​កំពត​ ​និង​នៅ​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ដូចគ្នា​ ​ដើម្បី​បញ្ជាក់​អោយ​ច្បាស់​ថា​ ​អ្នកទិញ​ដីចម្ការ​ពី​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​ដែល​មាន​ក្រុមការងារ​ ​Eco​ ​Hero​ ​ជា​ភ្នាក់ងារ​លក់​ ​គឺ​មិន​ត្រឹម​បាន​ចម្ការ​តកូនតចៅ​ ​និង​ទទួល​បាន​ដើម​ក្រញូង​ជារ​បង​ដែល​អាច​លក់​យក​ផល​នៅ១៥ឆ្នាំក្រោយ​ ​ទុកជា​លុយ​សន្សំ​ប៉ុណ្ណោះទេ​ ​តែ​ក៍​មានឱកាស​ទទួល​បាន​រថយន្ត​ទំនើប​ ​សម្រាប់​ជិះ​ទៅ​មើល​ចម្ការ​ផង​ដែរ​។​ ​លោក​ថា​ ​រង្វាន់​រថយន្ត​ ​នឹង​ត្រូវ​ធ្វើឡើង​គ្រប់​ខេត្ត​ដែល​គម្រោង​ឋាន​ព្រះឥន្ទ​ ​បាន​បើក​សាខា​ ​ដោយ​បន្ទាប់ពី​ធ្វើពិធី​ចាប់ឆ្នោត​ប្រគល់​រថយន្ត​ដល់​ម្ចាស់​ចម្ការ​នៅ​សៀមរាប​ ​ការ​ជួបជុំ​ចាប់ឆ្នោត​ជូន​អតិថិជន​នៅ​ភ្នំពេញ​ ​និង​នៅ​បណ្ដា​ខេត្ត​ផ្សេងទៀត​ ​នឹង​ត្រូវ​ចាប់ផ្ដើម​បន្តបន្ទាប់​។​

- Advertisement -

SHARE