ចម្ការដូងក្រអូប រាប់សិបហិកតារ បង្ហាញខ្លួននៅខេត្តពោធិសាត់ ក្នុងគម្រោងឋានព្រះឥន្ទ

0

មិនមែនតែនៅខេត្តសៀមរាប ក្នុងស្រុកស្រីស្នំប៉ុណ្ណោះទេ ដែលសម្រុកដាំកូនដូងក្រអូប នៅខេត្តពោធិសាត់ ក្នុងស្រុកក្រគរឯណោះវិញ ក៍ត្រូវគេរាយការណ៍ថាក្រុមហ៑ុនហង្សម្ចាស់ដី ដែលបានបើកគម្រោងឋានព្រះឥន្ទ សម្រុកដាំចម្ការដូងក្រអូបរាប់សិបហិកតារ នៅដើមរដូវវស្សានេះផងដែរ។ តំណាងក្រុមហ៑ុនបានអះអាងថា ដោយសារតែដើមរដូវភ្លៀងផ្ដល់ភាពអំណោយផលក្នុងការបង្កាត់ពូជដំណាំ និងដើម្បីកុំអោយរាល់ការឈូសឆាយជាចម្ការត្រូវរំខានដោយភ្លៀងដក់ ទើបក្រុមហ៑ុនសម្រុកឈូសឆាយដីអោយរៀបស្មើបានរាប់សិបហិកតារ ហើយដីដែលឈូសឆាយរួច ក៍ត្រូវក្រុមការងារសម្រុកដាក់ដាំកូនដូងក្រអូបបានច្រើនហិកតារ ដើម្បីកែប្រែដីស្រែ និងដីព្រៃដែលក្រុមហ៑ុនប្រមូលទិញបានពលរដ្ឋអោយក្លាយជាដីចម្ការមានប្រយោជន៍។

នៅលើផេករបស់ឋានព្រះឥន្ទ បានបង្ហោះពីសកម្មភាពចុះដាំកូនដូងក្រអូបយ៉ាងសស្រាក់សស្រាំ ក្នុងខេត្តពោធិសាត់ ដោយក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ក្រុមហ៑ុនដាំបានមិនតិចជាង៣០ហិកតារនោះឡើយ នៅក្នុងស្រុកក្រគរ។ ឆ្លើយតបនឹងការបង្ហោះនេះ តំណាងក្រុមហ៑ុនក៍បានឆ្លើយតបនឹងការខលសួររបស់អ្នកសារព័ត៍មានយើង កាលពីល្ងាចថ្ងៃទី ១៩ ឧសភា ថា ក្រុមហ៑ុនពិតជាបានសម្រុកដាំដូងក្រអូបក្នុងទ្រង់ទ្រាយធំក្នុងខេត្តពោធិសាត់បានប្រមាណជាង៣០ហិកតារក្នុងប៉ុន្មានសប្ដាហ៍នេះពិតមែន ដោយមិនមែនសម្រុកដាំតែនៅខេត្តសៀមរាបប៉ុណ្ណោះឡើយ។ តំណាងក្រុមហ៑ុនបញ្ជាក់ថា ការពន្លឿនដាំដុះអោយក្លាយជាចម្ការទាំងក្នុងស្រុកស្រីស្នំខេត្តសៀមរាប និងក្នុងស្រុកក្រគរ ក្នុងខេត្តពោធិសាត់ នៅក្នុងពេលនេះ គឺដើម្បីឆ្លើយតបនឹងការព្រួយបារម្ភថា ឋានព្រះឥន្ទ បើកលក់គម្រោងដីខ្យល់ និងដើម្បីឆាប់បានប្រគល់ចម្ការជូនដល់អតិថិជន ដែលកាលពីមុនគ្រោងប្រគល់នៅចុងឆ្នាំ២០១៩ តែក្រុមហ៑ុននឹងប្រគល់អោយបានមុនកំណត់។ តំណាងក្រុមហ៑ុនបន្តថា សកម្មភាពពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក បណ្ដុះកូនធុរ៉េន និងកូនដូងក្រអូប ក៍ត្រូវបានបង្កើនគ្រប់ទីតាំងដែលក្រុមហ៑ុនប្រកាសលក់ផងដែរ នៅដើមរដូវវស្សានេះ។ ក្នុងនោះចម្ការផ្កាឈូករ័ត្ន ក៍ត្រូវបានក្រុមហ៑ុនបន្ថែមការថែទាំ ដោយមានចម្ការខ្លះ ចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗផងដែរ។ មកទល់ពេលនេះ តំណាងក្រុមហ៑ុនបន្តថា អតិថិជនដែលធ្លាប់ជ្រួលច្របល់ ចាប់ផ្ដើមមានទំនុកចិត្តវិញហើយ បន្ទាប់ពីពួកពួកគាត់មកដល់ក្រុមហ៑ុន ហើយក្រុមហ៑ុនក៍បានជូនទៅមើលដោយផ្ទាល់ដល់ទីតាំង ហើយឃើញច្បាស់នឹងភ្នែកថាក្រុមហ៑ុនសម្រុកដាំចម្ការបានរាប់សិបហិកតារ និងកំពុងពន្លឿនបន្ត។ តំណាងដដែលបន្តថា ក្រុមការងារទាំងអស់ ហ៑ានយកកិត្តិយស និងជីវិតជាថ្នូរ ដូចគ្នានឹង លោក ហង្ស ព្រីន្សយ៉ា ផងដែេ ប្រសិនបើគម្រោងឋានព្រះឥន្ទ គឺជាគម្រោងខ្យល់ ដូចការបំភ្លៃមួយរយៈមុន។

ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៑ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ ក៍បានបង្ហោះពីកម្មវិធីជប់លៀង និងធ្វើពិធីប្រគល់រថយន្តជាច្រើនគ្រឿង ជូនដល់អតិថិជននៅថ្ងៃទី២៨ ឧសភា ខាងមុខ នៅរាជធានីភ្នំពេញ ផងដែរ ដែលបញ្ជាក់កាន់តែច្បាស់ថាក្រុមហ៑ុនកំពង់បោះជំហានទៅមុខ ដែលផ្ទុយពីការភ័យបារម្ភកាលពីមួយរយៈពេលមុន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here