ហង្សម្ចាស់ដី ពន្លឿនការឈូសឆាយ និងដាំដុះដំណាំ ក្រោយរងការចោទថា លក់ដីខ្យល់

0

ផ្ទុយពីការចោទប្រកាន់ថា ក្រុមហ៑ុនហង្សម្ចាស់ដី លក់ដីខ្យល់ តំណាងក្រុមហ៑ុនមួយនេះ បានអះអាងថា បើទោះជាខ្លួនត្រូវស្ថាប័នមួយចំនួនចុះបំផ្លើសថាលក់គម្រោងខ្យល់ ទាំងមិនបានស្ដាប់លទ្ធផល នៃការបកស្រាយរបស់លោក ក្នុងពេលចូលខ្លួន ទៅអោយអាជ្ញាធរសាកសួរក្ដី ក៍តំណាងក្រុមហ៑ុន បានអះអាងថាក្រុមការងារប្រចាំក្រុមហ៑ុនទាំងអស់ មិនបានបន្ធូរដៃក្នុងការឈូសឆាយ និងដាំដុះចម្ការតាមគម្រោងដែលបានគ្រោងទុកនោះទេ។ ផ្ទុយទៅវិញ លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុន ត្រូវបានតំណាងក្រុមហ៑ុនអះអាងថា បានបញ្ជាអោយបន្ថែមគ្រឿងចក្រឈូសឆាយ និងបង្កើនកម្លាំងដាំដុះចម្ការនោះផង។

- Advertisement -

តំណាងក្រុមហ៑ុន បានថ្លែងប្រាប់បណ្ដាញសារព័ត៍មានថា ក្រោយរងការចោទប្រកាន់ថាក្រុមហ៑ុនបើកលក់ដីខ្យល់នោះ ក្រុមហ៑ុនមិនបានផ្អាកសកម្មភាពធ្វើចម្ការ ឬ ផ្អាកសកម្មភាពមិនទទួលអតិថិជននោះទេ ដោយកាន់តែបង្កើនសកម្មភាពឈូសឆាយ បណ្ដុះកូនដំណាំ និងតម្រូវអោយអ្នកជំនាញចុះដាំចម្ការអោយត្រូវក្បួនខ្នាត ដើម្បីអោយអ្នកខ្វះទំនុកចិត្ត តាមព័ត៍មានញុះញុងដឹងថា ក្រុមហ៑ុនពិតជាមានដី និងមានចម្ការសម្រាប់ផ្ដល់អោយ។ ជាក់ស្ដែងដីចម្ការនៅស្រុកស្រីស្នំខេត្តសៀមរាប នៅស្រុកឈូក នៅខេត្តកំពត និងដីចម្ការនៅស្រុកក្រគរ ក្នុងខេត្តពោធិសាត់ ត្រូវបានពន្លឿនការឈូសឆាយ ការរៀបប្រព័ន្ធទុយោទឹក និង ដាំកូនចម្ការធុរ៉េន ចម្ការដូថងក្រអូបបានជាច្រើនហិកតារ។ ក្នុងនោះចម្ការផ្ការឈូករ័ត្ន ត្រូវបានតំណាងក្រុមហ៑ុនបញ្ជាក់ថាជិតចេញផ្កាហើយ។ តំណាងរបស់ក្រុហ៑ុនបញ្ជាក់ទៀតថា ក្រោយពីមានព័ត៍មានបំភ្លៃ អតិថិជនជាច្រើនបានជ្រួលច្របល់ ហើយក៍ត្រូវបានក្រុមងាររៀបចំរថយន្តជូនទៅមើលដល់ចម្ការ ដើម្បីបង្ហាញថា ក្រុមហ៑ុនអត់មានលក់ដីខ្យល់ទេ ដោយក្រុមការងារទាំងអស់ ប្រកាសថាខ្លួនហ៑ានយកកិត្តិយស និងជីវិត មកធានាដូចគ្នា នឹងលោក ហង្ស ព្រីន្សយ៉ា ដែរ។ ភ្នាក់ងារលក់មួយរូបប្រចាំក្រុមហ៑ុនបានលើកឆ្លើយថា”ដ្បិតថារឿងនេះ នៅមិនទាន់ចប់សព្វគ្រប់ ប៉ុន្តែក្រុមការងារយើងអត់មានផ្អាក ឬ បង្អង់ដៃទេ ផ្ទុយទៅវិញ យើងកាន់តែបន្ថែមគ្រឿងចក្រ និងបង្កើនការឈូសឆាយជាចម្ការ ហើយយើងបានដឹកជញ្ជូនអតិថិជនដែលច្រួលច្របល់ អោយទៅឃើញចម្ការដោយផ្ទាល់”។ តំណាងក្រុមហ៑ុនបន្តថា សម្រាប់អតិថិជនណាដែលភ័យបារម្មណ៍រឿងក្រុមហ៑ុនលក់ដីខ្យល់ ក្រុមហ៑ុននឹងជូនទៅមើល ហើយសកម្មភាពពន្លឿនការឈូសឆាយ និងដាំដុះបង្កើតជាចម្ការនេះ ក៍ដើម្បីបានចម្ការប្រគល់ជូនអតិថិជន នៅប៉ុន្មានខែខាងមុខនេះផងដែរ។

ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៑ុនហង្សម្ចាស់ដី និងក្នុងផេករបស់ភ្នាក់ងារលក់ដីរបស់ក្រុមហ៑ុនហង្សម្ចាស់ដី គេឃើញមានបង្ហោះពីសកម្មភាពឈូសឆាយ និងបង្កាត់ពូជកូនដំណាំយ៉ាងសកម្ម ដោយដីចម្ការជាច្រើនហិកតារ ត្រូវគេឃើញបង្ហោះពីការរៀបប្រព័ន្ធទុយោទឹក។ ក្នុងនោះក្រឡេកទៅមើលគម្រោងនៅខេត្តកំពតឯណោះវិញ ក្រៅពីបង្កើនកម្លាំងដាំកូនធុរ៉េន បានច្រើនហិកតារដោយមិនបង្អង់ដៃ ក៍មានការរៀបចំដងព្រែកក្នុងស្រុកឈូក ដែលជាគម្រោងចម្ការធុរ៉េនរបស់ក្រុមហ៑ុន ជាតំបន់កម្សាន្ត ដើម្បីអោយម្ចាស់ចម្ការនីមួយៗ ពេលទទួលចម្ការ និងទៅលេងចម្ការ បានសម្រាកលម្ហែកាយផងដែរ។

=

SHARE