ករណីចោទប្រកាន់ម្ចាស់គម្រោងឋានព្រះឥន្ទ នៅតែក្ដៅក្នុងស្រទាប់មហាជន

0

មកទល់ពេលនេះ តុលាការខេត្តបាត់ដំបង នៅមិនទាន់ទម្លាក់បទចោទប្រកាន់ថាក្រុមហ៑ុនហង្សម្ចាស់ដី ដែលមានគម្រោងលក់ចម្ការឋានព្រះឥន្ទនៅឡើយទេ។ មានការទម្លាយថា មន្ត្រីអាជ្ញាធរបានប្រើយុទ្ធសាស្ត្រ ស៊ើបអង្កេតមិនអស់មិនហើយ បើទោះជាក្រុមហ៑ុននេះ បានបង្ហាញថាខ្លួនពិតជាមានដីសម្រាប់អោយអតិថិជន មិនដូចការចោទប្រកាន់របស់ព្រះរាជ្ញាខេត្តបាត់ដំបង ដែលថាក្រុមហ៑ុនលក់តែដីខ្យល់។ ជាមួយនឹងការផ្ទុះរឿង លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនប្រកាសចំពោះការសម្ភាសន៍របស់អ្នកកាសែត ដោយលោកបញ្ជាក់ថា សុំទុករឿងនេះអោយច្បាប់ធ្វើការ។ យ៉ាងណាមិញគេចាប់អារម្មណ៍ចំពោះការបង្ហោះថ្មីៗរបស់លោក ក្រោយផ្ទុះរឿងនេះ។

លោកបានបង្ហោះថា”សូមបញ្ជាក់ថា ប៉ូលិស គាត់ធ្វើការតាមនិតិវិធីត្រឹមត្រូវ និងព្រះរាជអាជ្ញា តុលាការកំពុងធ្វើការយ៉ាងយុត្តិធម៌ តែជនមានមិនស្គាល់អត្តសញ្ញាណម្នាក់បានទូរស័ព្ទមកបុគ្គលិករបស់ខ្ញុំ និង បងប្រុសខ្ញុំ និយាយគម្រាមអោយខ្ញុំបង់លុយ $90,000 បង្កជាការយល់ច្រលំថាអាជ្ញាធរជំរឹតខ្ញុំ ។ ឥលូវបងៗប៉ូលិស កំពុងស៊ើបសួររកជននោះ”។ លោកបានផុសទៀតថា “សមត្ថកិច្ច បាត់ដំបង ល្អ ធ្វើការល្អ តែ ព័ត៍មាន និងជនបង្កើតព្រឹត្តិការណ៍ ឆក់យកឱកាសទេ ដែលបំភ្លើសព័ត៌មាននិង លាបពណ៌សងខាង”។

បើទោះជាលោក ហង្ស ព្រីន្សយ៉ា បង្ហោះសារខាងលើក្ដី តែប្រភពខ្លះនៅតែសង្ស័យថា នេះជាករណីធ្វើសុីរបស់ភាគីណាមួយ ខណៈដែលអាជ្ញាធរពុំមានការបង្ហាញអោយឃើញនូវពាក្យបណ្ដឹងរបស់ពលរដ្ឋដែលអាជ្ញាធរអះអាងថាជាជនរងគ្រោះនោះផង ក៍ស្រាប់តែមានករណីឃាត់ខ្លួនបុគ្គលិកក្រុមហ៑ុនមកសាកសួរ និងឈានដល់ការឃាត់ខ្លួនលោក ហង្ស ព្ររីន្សយ៉ា ពេលលោកចូលទៅបកស្រាយជួយដល់កូនចៅ។ អ្វីដែលគេនៅបន្តសង្ស័យនោះគឺមានបុគ្គលម្នាក់បានស្នើអោយលោក ហង្ស ព្រីន្សយ៉ា បង់ប្រាក់៩មុឺនដុល្លារ ដើម្បីបញ្ចប់រឿង ហើយនៅពេលមានការទម្លាយថាលោកបដិសេធ ក៍មានការទម្លាយពីករណីឃាត់ខ្លួនអោយអ្នកកាសែតចុះផ្សាយ។ ប្រភពទាំងនោះ នៅតែយល់ថា រឿងរ៉ាវដែលបានកើតឡើង ជាករណីមិនសែនដល់ម្ចាស់ទឹកដី។ យ៉ាងណាមិញ តាមរយៈសារចុងក្រោយរបស់លោក ហង្ស ព្រីន្សយ៉ា លោកបានប្រកាសថា មន្ត្រូអាជ្ញាឈានដល់ការសាកសួរពីក្រុមហ៑ុនរបស់លោក ក៍ព្រោះបារម្ភខ្លាចមានពលរដ្ឋរងគ្រោះពីការទិញដីខ្យល់ និងថា៩មុឺនដុល្លារអ្នកទារលុយលោកបញ្ចប់រឿង គឺមន្ត្រីអាជ្ញាធរមិនបានដឹងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here